ពីនេះ ពីនោះ
«រី», «ឬ»សម្រាប់ប្រើក្នុងលក្ខខណ្ឌខុសគ្នាដូចម្តេច? 17, Jul 2019 , 7:39 am
× «រី» និង«ឬ» ជាពាក្យសម្រាប់ប្រើក្នុងលក្ខខណ្ឌខុសគ្នា។ កាលណាគេប្រើ «រី» គឺមានន័យដូចគ្នានឹងពាក្យ ចំណែកឯ។ កាលណាគេប្រើ«ឬ» គឺសម្រាប់និយាយដោយសេចក្តីសង្ស័យ។
វចនានុក្រមសម្តេច ជួន ណាត ឲ្យនិយមន័យ «រី» សម្រាប់ប្រើជាមួយពាក្យ «ឯ»គឺ«រីឯ» ដែលនាំមុខនាម ដែលជាប្រធាន ឬប្រើផ្តើមសេចក្តីក្នុងប្រយោគមួយៗ ហើយមានន័យដូចនឹងពាក្យ «ចំណែកឯ, ដោយឡែក,ផ្សេង,ប្លែក ជាដើម»។ ឧទាហរណ៍៖ កសិករដាំអំពៅទទួលបានទិន្នផលល្អ រីឯតម្លៃក៏កើនឡើងខ្ពស់ផងដែរ។
ចំពោះ «ឬ» មានន័យថា ជាសេចក្តីសង្ស័យ ដូចជា មិនប្រាកដ, មិនដាច់ស្រេច, មិនអស់មិនហើយ, មិនមែនឬ? មានដែរឬ? ឬក៏, ឬទេ, ឬអ្វី, ឬថា? ពិតមែនឬ?៕
© រក្សាសិទ្ធិដោយ thmeythmey.com