ពីនេះ ពីនោះ
ខ្មែរប្រើពាក្យ «ម៉ាស៊ិន»ឬ«ម៉ាស៊ឹន» ក្លាយមកពីភាសាបារាំង និងអង់គ្លេសថា«ម៉ាស៊ីន» Machine» 09, Aug 2019 , 7:39 am
![](https://image.thmeythmey.com/pictures/2019/08/08/thumb2/pic_word_machine.jpg)
×![]()
ពីនេះពីនោះ()
ដោយ៖ ថ្មីៗ
«ម៉ាស៊ិន» ឬ«ម៉ាស៊ឹន» ដែលជាពាក្យដែលពលរដ្ឋតែងតែនិយាយគ្រប់គ្នានោះ វាជាពាក្យក្លាយមកពីភាសាបារាំង និងអង់គ្លេស«ម៉ាស៊ីន» Machine ដែលមានន័យថា គ្រឿងចក្រ,គ្រឿងយន្ត។ ឧទាហរណ៍៖ ម៉ាស៊ីនកប៉ាល់,ម៉ាស៊ីនកិនស្រូវ,ម៉ាស៊ីនត្រជាក់,ម៉ាស៊ីនភ្លើង,ម៉ាស៊ីនទឹក,ម៉ាស៊ីនបោះកប្បាស,ម៉ាស៊ីនរថយន្ត។
ពាក្យកម្ចីពីបារាំងទីទៃទៀត ខ្មែរយើងយកទៅប្រើដោយសឹងតែចាត់ទុកពាក្យទាំងនោះជាពាក្យខ្មែរទៅហើយ នោះមានពាក្យ បាល់ បេតុង កៅស៊ូ ប៉ុស្តិ៍ ប៊ីយេរ មេដាយ កុងតាក់ ហ្វ្រាំង ជាដើម។
ការប្រើពាក្យកម្ចីពីបារាំង ឬកម្ចីពីប្រទេសណាផ្សេងទៀត គឺវាសឹងតែជារឿងធម្មតាទៅហើយ ដោយសារតែបច្ចុប្បន្នភាព ពាក្យពេចន៍មានការប្រែប្រួលទៅតាមសម័យកាល ហើយពលរដ្ឋទូទាំងប្រទេសក៏មានការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកតាមរយៈការប្រើប្រាស់ពាក្យពេចន៍គ្នាទៅវិញទៅមកផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com