ជាតិ
លោក មហាធៀ វាយតម្លៃថា ភ្នំពេញមិនចាញ់ក្រុងធំៗផ្សេងទៀតឡើយ 02, Sep 2019 , 3:07 pm
![](https://image.thmeythmey.com/pictures/2019/09/02/thumb2/sw__3_.jpg)
×![]()
លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរាជធានីភ្នំពេញ ដោយឆ្លងកាត់បទពិសោធន៍ដែលលោកធ្លាប់មកកាន់ទីនេះបីលើកកន្លងមក។ មេដឹកនាំដែលមានវ័យ៩៤ឆ្នាំរូបនេះ បានថ្លែងទៅកាន់ក្រុមនិស្សិតកម្ពុជានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី២ ខែកញ្ញា នេះ នៅរយៈពេលប្រមាណជាង៤ម៉ោងប៉ុណ្ណោះ ក្រោយវត្តមានរបស់លោកនៅកម្ពុជា។
នៅមុនឆ្លើយឆ្លងជាមួយអ្នកចូលរួមក្នុងកិច្ចសន្ទនាពិសេសស្តីពី «ការរក្សាតុល្យភាពទំនាក់ទំនងជាមួយប្រទេសមហាអំណាចនៅក្នុងបរិបទអាស៊ាន» (Balancing Relations with the Superpowers in the context of ASEAN)» បណ្ឌិត មហាធៀ មហាម៉ាត់ បានកត់សម្គាល់ពីការរីកចម្រើនរបស់រាជធានីភ្នំពេញ ដូចជាបណ្តាប្រទេសធំៗ ជាពិសេសអគារធំៗជាច្រើន។
លោកបានគូសបញ្ជាក់ថា លោកធ្លាប់មកកាន់រាជធានីភ្នំពេញបីដងរួចមកហើយ ដោយលើកនេះ លោកមើលឃើញថា ភ្នំពេញជាក្រុងដ៏មមាញឹកមួយ មានផ្សារទំនើបច្រើន និងមនុស្សច្រើនទោះមក។ «នេះជាសញ្ញានៃវិបុលភាព។ ខ្ញុំជឿជាក់ថា វាកើតចេញពីប្រជាជនដែលព្យាយាមធ្វើការ និងមានជំនាញខ្ពស់ ក្នុងការកសាងរាជធានីភ្នំពេញ និងកម្ពុជា ឡើងវិញ»៕
© រក្សាសិទ្ធិដោយ thmeythmey.com