ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
Cambodianess
២៥ខេត្ត/រាជធានី
ភ្នំពេញ
បន្ទាយមានជ័យ
បាត់ដំបង
កំពង់ចាម
កំពង់ឆ្នាំង
កំពង់ស្ពឺ
កំពង់ធំ
កំពត
កណ្តាល
កោះកុង
កែប
ក្រចេះ
មណ្ឌលគិរី
ឧត្តរមានជ័យ
ប៉ៃលិន
ព្រះសីហនុ
ព្រះវិហារ
ពោធិ៍សាត់
ព្រៃវែង
រតនគិរី
សៀមរាប
ស្ទឹងត្រែង
ស្វាយរៀង
តាកែវ
ត្បូងឃ្មុំ
RFI
អត្ថបទពាណិជ្ជកម្ម
ស្ងាត់ៗ ក្រុមហ៊ុនទូរសព្ទដៃ OPPO ដណ្តើមបានលេខរៀងលើគេនៅកម្ពុជា
07, Sep 2019 ,
3:46 pm
រូបភាព
×
ដោយ:
ថ្មីៗ
យោងតាមរបាយការណ៍ ប៉ាន់ប្រមាណ និង វិភាគស្មាតហ្វូនរបស់ Canalys ប្រចាំខែសីហា ឆ្នាំ២០១៩ នៃឆមាសទី២ បានបង្ហាញថា ក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានឈរនៅលើចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ មានចំនួន៣ប្រទេសគឺ ឥណ្ឌូនេស៊ី, ហ្វីលីពីន និង ប្រទេសកម្ពុជា ដែលមានចរន្តទីផ្សារលក់ចេញស្មាត ហ្វូន OPPO ច្រើនជាងគេ និង មានប្រជាប្រិយភាពជាងគេ។
សម្រាប់ទីផ្សារកម្ពុជា ក្រុមហ៊ុនទូរស័ព្ទដៃមួយនេះហាក់មានកេរ្តិ៍ឈ្មោះ និងសន្ទុះខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទដៃ និង មានអ្នកគាំទ្ររហូតច្រើនសន្ធឹកសន្ធាប់ រហូតអាចឈរលើចំណាត់ថ្នាក់ នាំមុខគេ លេខរៀងទី១ ក្នុងឆមាសទី២ ឆ្នាំ ២០១៩នេះ។
ក្រៅពីបានធ្វើឲ្យរង្គោះរង្គើរក្នុងទីផ្សារប្រទេសទាំងបីខាងលើនេះហើយ ក្រុមហ៊ុនស្មាតហ្វូនផ្នែកបទពិសោធនលើការច្នៃប្រឌិតគ្មានដែនកំណត់មួយនេះ ក៏បានកំពុងប្រដេញប្រកៀកប្រកិតគ្នា ជាមួយនឹងក្រុមហ៊ុនស្មាតហ្វូនរបស់ប្រទេសកូរ៉េ គឺ Sumsung ដោយ OPPO អាចដណ្តើមបានចំណាត់ថ្នាក់លេខរៀងទី២ ក្នុងចំណោមប្រទេសចំនួនបីទៀតនៅក្នុងប្រទេស ប្រទេសថៃ វៀតណាម និងម៉ាឡេស៊ី ជាដើម។
គួររំលឹកផងដែរថា ក្រុមហ៊ុន OPPO បានចាប់ផ្តើមចរាចរណ៍ទីផ្សារស្មាតហ្វូនដំបូងរបស់ខ្លួននៅក្នុងឆ្នាំ ២០០៨ ក្នុងប្រទេសចិន ហើយបន្តពង្រីកសក្តានុពលរបស់ខ្លួន តាមរយៈការពង្រឹងនូវគុណភាពផលិតផល ប្រកបដោយភាពច្នៃប្រឌិត ផ្នែកបច្ចេកវិទ្យាថ្មីៗ និង ការរចនាសោភ័ណភាព ទៅតាមសំណូមពរអតិថិជនរបស់ពួកគេ រហូតដល់ ក្រុមហ៊ុន OPPO អាចទទួលបានការគាំទ្រច្រើន និងកំពុងមានមនុស្សប្រើប្រាស់ទូរសព្ទ OPPO ជាង ៤០ ប្រទេសនៅ ជុំវិញពិភពលោក ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
OPPO
© រក្សាសិទ្ធិដោយ thmeythmey.com