អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា បើកសម្ពោធ​សាខា​ថ្មី ក្នុង​ខេត្តក្រចេះ​
10, Sep 2019 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុង​ក្រចេះ  ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ​២០១៩៖  ព្រូ​ដិ​នស​ល​កម្ពុជា ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​ក្នុងប្រទេស​កម្ពុជា បាន​បើកសម្ពោធ​សាខា​ថ្មី​របស់ខ្លួន ដើម្បី​ពង្រីក​អាជីវកម្ម​ក្នុង​ខេត្តក្រចេះ​។  ការបង្កើត​សាខា​ថ្មី​មួយ​នេះ  ក៏​ដើម្បី​បំពេញ​តម្រូវ​ដែល​កំពុងតែ​កើន ឡើង​ឥតឈប់ឈរ លើ​សន្តិសុខ​ហិរញ្ញវត្ថុ និង​ការរៀបចំ​គម្រោង​ហិរញ្ញវត្ថុ​រយៈពេល​វែង ព្រមទាំង​ផ្ដល់នូវ​សន្តិភាព​ផ្លូវចិត្ត ដល់​ប្រជាពលរដ្ឋ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព លោក ទុយ ប៊ុន​សេរី​រ័ត្ន​មុនី អភិបាលរង​ខេត្តក្រចេះ​, លោក David Nutman នាយក​ប្រតិបត្តិ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា  និង​លោក អ៊ិន មាត្រា តំណាង​ជាន់ខ្ពស់​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ  ព្រមទាំង​ភ្ញៀវកិត្តិយស និង​បុគ្គលិក​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​ផងដែរ​។ សាខា​ថ្មី​នេះ មាន​ទីតាំង​ស្ថិតនៅ​លើផ្លូវ​ព្រះសីហនុ នៅ​កណ្តាល​ក្រុង​ក្រចេះ​តែម្តង​។ 

​ពិធី​បើកសម្ពោធ​សាខា​ថ្មី​នេះ​មានន័យថា ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា បច្ចុប្បន្ន​មាន​វត្ត​មាននៅ​ខេត្តក្រចេះ   ខេត្តសៀមរាប  ខេត្តបាត់ដំបង និង​រាជធានី​ភ្នំពេញ​។  ក្រុមហ៊ុន ក៏មាន​គម្រោង​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ប​ន្ថែ​ម​ទៀត ដើម្បី​គ្របដណ្តប់​ទីក្រុង​សំខាន់ៗ​ដទៃទៀត​នាពេល​អនាគត​ផងដែរ​។​



​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​របស់ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា ក៏​អាច​រកបាន​តាមរយៈ ធនាគារ​អេស៊ីលីដា ដែលជា​ធនាគារ​ដៃគូ​របស់​ក្រុមហ៊ុន​ចាប់តាំងពី​ឆ្នាំ ២០១៣ ដែលមាន​សាខា​ចំនួន ១៥៦ ទូទាំងប្រទេស​។

​លោក David Nutman នាយក​ប្រតិបត្តិ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា មាន​មោទកភាព​ដែល​ក្លាយជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​នៅក្នុង​ប្រទេស និង​ជា​ក្រុមហ៊ុន​ដែល​អតិថិជន​មាន​ជំនឿ​ទុកចិត្ត​បំផុត​។ យើង​ប្តេជ្ញា​បម្រើ​សេចក្តីត្រូវកា​រលើ​ការការពារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​ជួយ​ពួកគាត់​ឱ្យ​សម្រេច​គោលដៅ​ហិរញ្ញវត្ថុ​រយៈពេល​វែង​រប​ស់​ពួកគាត់ តាមរយៈ​ការផ្តល់ជូន​នូវ​សេវាកម្ម​ជំនាញ និង​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​របស់​យើង​»​។​



​លោក​បាន​បន្ថែមទៀតថា​៖ «​ការបើក​សម្ពោធ​សាខា​ថ្មី​របស់​យើង​នៅ​ខេត្តក្រចេះ​នេះ គឺជា​សក្ខីភាព​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​យូរអង្វែង​របស់​យើង ក្នុង​ការផ្ដល់​ដំណោះស្រាយ​លើ​ការការពារ​សុខភាព និង​ហិរញ្ញវត្ថុ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មិន​ថា​ពួកគាត់​មាន​ទីលំនៅ​នៅ​កណ្តាល​ទីក្រុង​ធំៗ  រាជធានី​ភ្នំពេញ ឬ​នៅតាម​បណ្តា​ខេត្ត​ដ៏​ស្រស់ស្អាត ដូចជា​ខេត្តក្រចេះ​ក៏ដោយ​។ ដោយមាន​ការប្តេជ្ញាចិត្ត និង​ការលះបង់​ពី​ទីប្រឹក្សា​ហិរញ្ញវត្ថុ និង​ធានារ៉ាប់រង​របស់​យើង  ក្រុមហ៊ុន​យើង​អាច​ឆ្ពោះទៅមុខ និង​បម្រើសេវា​ដល់​អតិថិជន​របស់​យើង ឱ្យបាន​កាន់តែ​ប្រសើរឡើង  តាមរយៈ​ការ​ស្ថិតនៅ​ជិត​ពួកគាត់ និង​ស្វែងយល់​ពី​តម្រូវការ​របស់​ពួកគាត់​»​។​



​លោក ទុយ ប៊ុន​សេរី​រ័ត្ន​មុនី អភិបាលរង​ខេត្តក្រចេះ បាន​មានប្រសាសន៍ថា​៖ «​ខ្ញុំ​សូម​យក​ឱកាស​នេះ ដើម្បី​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា ចំពោះ​ការជ្រើសរើស​ខេត្តក្រចេះ ក្នុង​ការបើក​សាខា​ថ្មី​របស់ខ្លួន និង​ចំពោះ​ការជឿជាក់​របស់​ក្រុមហ៊ុន លើ​ការអភិវឌ្ឍ​របស់​ខេត្តក្រចេះ​នាពេល​អនាគត​។ ការបើក​សម្ពោធ​សាខា​ថ្មី​នេះ បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ដ៏​ខ្ពស់​របស់​ក្រុមហ៊ុន​ពូ​ដិ​នស​ល ចំពោះ​ខេត្តក្រចេះ ដោយ​ក្រុមហ៊ុន​នឹង​ជួយ​បង្កើត​ឱកាស​ការងារ​ជាច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ​។ ខ្ញុំ​រួមទាំង​មន្ត្រី​រដ្ឋាភិបាល​របស់ខ្ញុំ នឹងចូលរួម​សហការ​ជាមួយនឹង​ព្រូ​ដិ​នស​ល និង​ជួយ​ផ្សព្វផ្សាយ​ការយល់ដឹង​ពី​សេវា​ធានារ៉ាប់រង ដើម្បី​បង្ហាញថា ទស្សនវិស័យ​របស់​ក្រុមហ៊ុន គឺ​ការលើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​សន្សំសំចៃ​ប្រាក់ សម្រាប់​ក្រុមគ្រួសារ​របស់​ពួកគាត់​នាពេល​អនាគត​»​។

​នាពេល​ថ្មី​នេះៗ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា ស​ម្រ​ច​បាន​នូវ​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ  ដែល​បាន​ក្លាយជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​បាន​លក់​បណ្ណ​សន្យា​រ៉ាប់រង​ចំនួន ២០​ម៉ឺន បណ្ណ ដោយ​ក្នុងនោះ​មាន​ទឹកប្រាក់​ការពារ និង​សន្សំ​សរុប​ប្រមាណ​ជាង ៤,៣ ពាន់​លាន​ដុល្លារ (​គិត​ត្រឹម ខែមិថុនា ឆ្នាំ​២០១៩) ដែល​នេះ​ជាការ​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង​នូវ​ទំនុកចិត្ត​លើ​ផលិតផល និង​សេវាកម្ម​ផ្សេងៗ​របស់​ក្រុមហ៊ុន​។​



​ថ្លែង​ក្នុង​ពិធី​សម្ពោធ​នេះ លោក អ៊ិន មាត្រា តំណាង​ជាន់ខ្ពស់​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា បន្ត​ផ្តោតលើ​ការងារ​របស់ខ្លួន​ក្នុងប្រទេស​នេះ​។

​លោក​មានប្រសាសន៍ថា​៖«​ទោះបី ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា ទើបតែ​បានចាប់ផ្តើម​ដំណើរការ​ប្រតិបត្តិការ​របស់ខ្លួន​ក្នុងប្រទេស​នេះ​ក្នុង​ឆ្នាំ​២០១៣​ក៏ដោយ ប៉ុន្តែ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុងតែ​នាំមុខគេ​ក្នុង​ទីផ្សារ​នេះ​។ ខ្ញុំ​ចង់​សង្កត់ធ្ងន់ថា សន្តិសុខ​ហិរញ្ញវត្ថុ ពិតជា​សំខាន់​ណាស់​សម្រាប់​យើងទាំងអស់គ្នា ហើយ​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា ផ្តល់ជូន​សេវាកម្ម​ដ៏​មាន​អត្ថប្រយោជន៍​ជាច្រើន​។ វិស័យ​ធានារ៉ាប់រង មាន​សមាសធាតុ​២​សំខាន់ៗ គឺ​ការផ្តល់​ការ​សន្សំសំចៃ​ប្រាក់ និង​ការការពារ ដែល​ខុសពី​វិស័យ​ផ្សេងទៀត​។ ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ពង្រឹង​ទំនុកចិត្ត និង​ការជឿជាក់​សម្រាប់​អតិថិជន​របស់ខ្លួន និង​សូម​ជូនពរ​ឱ្យ​ព្រូ​ដិ​នស​ល ជួប​ការជោគជ័យ​ក្នុង​អាជីវកម្ម​របស់ខ្លួន​»​។​



​កាលពី​ខែមករា ឆ្នាំនេះ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល បានចាប់ផ្តើម​យុទ្ធនាការ​ផ្សព្វផ្សាយ We DO របស់ខ្លួន ដើម្បី​ណែនាំ​នូវ​ទំព័រ​នៃ​ការផ្សព្វផ្សាយ​ថ្មី និង​រស់​រវើក​នៃ​កិត្តិនាម​ដែលជា​ទី​ទុកចិត្ត​បំផុត​របស់​ក្រុមហ៊ុន​។  យុទ្ធនាការ​នេះ​ផ្តោតទៅលើ​មូលបទ​មួយចំនួន​ដូចជា ការច្នៃប្រឌិត​ថ្មី  ការការពារ​ហិរញ្ញវត្ថុ  និង​ការថែទាំ​សុខភាព​រាងកាយ  ហើយ​មូលបទ​ទាំងនេះ​បាន​បង្កើត​នូវ​ការយកចិត្តទុកដាក់​ជា​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល ដើម្បី​ជួយ​លើកកម្ពស់​សុខុមាលភាព  និង​បង្កើន​ទ្រព្យសម្បត្តិ​របស់​អតិថិជន​៕



(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com