អត្ថបទពាណិជ្ជកម្ម
កម្មវិធី SmartEdu នឹង​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​ឆ្នើម ២០​រូប ក្នុង​ឆ្នាំ​២០១៩
11, Sep 2019 , 2:12 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ ៖ ជាថ្មី​ម្ដងទៀត អាហារូបករណ៍​ចំនួន ២០​កន្លែង នឹង​ផ្ដល់ជូន​សិស្ស​ឆ្នើម ដែល​ទើប​ប្រលង​ជាប់​បាក់​ឌុប​ឆ្នាំ​២០១៩ តាមរយៈ​កម្មវិធី​អាហារូបករណ៍ SmartEdu របស់​ក្រុមហ៊ុន Smart Axiata ដែលជា​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​នាំមុខគេ​នៅ​កម្ពុជា​។ អាហារូបករណ៍ SmartEdu មានតម្លៃ​សរុប រហូតដល់​ទៅ ១៥,០០០  ដុល្លារ​សហរដ្ឋអាមេរិក ដែល​រាប់បញ្ចូល​ទាំង​ថ្លៃបង់​សាលា និង​ការចំណាយ​លើ​ការរស់នៅ​ក្នុងពេល​សិក្សា​នៅ​មហាវិទ្យាល័យ​របស់​ពួកគេ​។​

​កម្មវិធី​អាហារូបករណ៍ SmartEdu នេះ ត្រូវបាន​ផ្ដួចផ្ដើមឡើង​ដើម្បី​បង្កើត​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​សម្រាប់​សិស្ស​ឲ្យ​បន្ត​ការសិក្សា​ជាន់ខ្ពស់ ជាពិសេស អ្នក​ដែល​បាន​ខិតខំ​ប្រឹងប្រែង​សិក្សា និង​ធ្វើបាន​យ៉ាង​ល្អ​ប៉ុន្តែ​មិនមាន​ជោគវាសនា ឬក៏​មាន​អារម្មណ៍​ថា​ចង់​បោះបង់​ការសិក្សា ដោយសារ​ឧបសគ្គ​ផ្នែក​ហិរញ្ញវត្ថុ​។ ក្រុមហ៊ុន Smart មាន​មោទកភាព នឹងចូលរួម​ជា​ផ្នែក​មួយ នៃ​ការចាប់ផ្តើម​ជំពូក​ថ្មី សម្រាប់​ដំណើរ​ជីវិត​របស់​និស្សិត​ទាំង​២០ នាក់​នេះ​។



​សិស្ស​វិទ្យាល័យ​ដែល​ទើប​បញ្ចប់​ការសិក្សា​ឆ្នាំ ២០១៩​នេះ អាចដាក់​ពាក្យ​អាហារូបករណ៍​នេះ ដើម្បី​សិក្សា​តាម​សាកលវិទ្យាល័យ​ល្បីៗ នៅ​ប្រទេស​កម្ពុជា ដែល​គ្រប់គ្រង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​វិទ្យាស្ថាន​ជាតិ NIPTICT នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។

​កម្មវិធី​អាហារូបករណ៍ SmartEdu បានផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​ចំនួន ៥០​នាក់ ក្នុង​រយៈពេល​បី​ឆ្នាំ​កន្លងមកនេះ​។ និស្សិត ហុង ម៉ា​រ៉ា​ឌី ដែលជា​ជ័យលាភី​អាហារូបករណ៍ ឆ្នាំ​២០១៧ នៃ​កម្មវិធី​អាហារូបករណ៍ SmartEdu បាន​និយាយថា​៖«​បើ​មិនមាន​កម្មវិធី​អាហារូបករណ៍ SmartEdu ខ្ញុំ​មិនអាច​ស្រមៃ ថា​តើ​ជីវិត​របស់ខ្ញុំ នឹង​ជួប​ការលំបាក​យ៉ាងណាទេ​។ អាហារូបករណ៍​នេះ មិន​ត្រឹមតែ​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​លើកទឹកចិត្ត​ឲ្យ​ខ្ញុំ ចេះ​កែលម្អ​ខ្លួនឯង ឲ្យ​ក្លាយជា​មនុស្ស​ម្នាក់​ដ៏​ល្អប្រសើរ និង​មាន​សមត្ថភាព​នៅក្នុង​សង្គម​»​។​

​ដើម្បី​ដាក់ពាក្យ​អាហារូបករណ៍ សិស្ស​ត្រូវតែ​ទទួលបាន​និ​ទេ្ទ​ស​រួម A ឬ B ពី​ការប្រលង​បាក់​ឌុប​ខែសីហា ឆ្នាំ​2019​។ ការដាក់​ពាក្យ​អាចធ្វើ​បាន តាម​យៈ​គេហទំព័រ smartedu.com.kh ឬ​ទទួលយក​ពាក្យ​សរសេរ​ដៃ​នៅតាម​សាខា Smart Shop ទូទាំងប្រទេស ឲ្យ​បាន​មុន​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៩​។​

​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​ពី​ក្រុមហ៊ុន Smart Axiata សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Smart តាមរយៈ www.facebook.com/SmartForCambodia  ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com