អត្ថបទពាណិជ្ជកម្ម
អា​ឃ្វ័​រ​រៀស ចុះ​អនុស្សារណៈ​ជាមួយ​ក្លិប​បាល់ទាត់​នគរបាលជាតិ​
12, Sep 2019 , 3:51 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​១១ ខែកញ្ញា​ឆ្នាំ 2019៖ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​(​កូ​កា​-​កូ​ឡា​) បាន​ចុះ​អនុស្សារណៈ​ជាមួយ​ក្លិប​បាល់ទាត់​នគរបាលជាតិ លើកដំបូង​នៅ​កម្ពុជា នៅ​ទីលាន​បាល់ទាត់ នៃ​រោងចក្រ ផលិត​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) ក្នុង​គោលដៅ​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ ក្នុងការ​លើកស្ទួយ     វិស័យ​កីឡា ក៏ដូចជា​គាំទ្រ​វិស័យ​កីឡាបាល់ទាត់​លី​គ​កំពូល​កម្ពុជា​។​
 
​ព្រឹត្តិការណ៍​ចុះ​អនុស្សារណៈ​នេះ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) បាន​ព្រមព្រៀង​ឧបត្ថម្ភ​ធំ​នូវ​សម្ភារ​រួមមាន ផ្គត់ផ្គង់​ភេសជ្ជៈ​បង្កើន​ជាតិ​ទឹក​អា​ឃ្វ័​រ​រៀស (Aquarius) ទឹកបរិសុទ្ធ​ដា​សានី Dasani និង​សម្ភារ​កីឡា​ផ្សេងៗ​ទៀត សម្រាប់​ការប្រើប្រាស់​ជាប្រចាំ ទៅដល់​ក្លិប​បាល់ទាត់​នគរបាលជាតិ​ក្នុង​រយៈពេល ១៦​ខែ​។​



 អា​ឃ្វ័​រ​រៀស គឺជា​ពាណិជ្ជសញ្ញា​ដ៏​ល្បី​មួយ​របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា ហើយ​បាន​ក្លាយជា​ពាណិជ្ជសញ្ញា ដែល​ឈានមុខ​គេ ចំណាត់ថ្នាក់​លេខ​១ ផ្នែក​ភេសជ្ជៈ​បំពេញ​ជាតិ​ទឹក នៅក្នុង​ប្រទេស​ជប៉ុន​។ រីឯ​នៅ​ប្រទេស​កម្ពុជា​វិញ អា​ឃ្វ័​រ​រៀស ត្រូវបាន​ទទួលស្គាល់ថា​ជា​ពាណិជ្ជសញ្ញា ដ៏​មាន​ប្រជាប្រិយភាព និង​លេចធ្លោ ក្នុងចំណោម​ប្រភេទ​ផលិតផល​ដែលមាន​ការប្រកួតប្រជែង​ខ្ពស់​។​

​អា​ឃ្វ័​រ​រៀស តែងតែ​យកចិត្តទុកដាក់ និង​លើកស្ទួយ​ដល់​សកម្មភាព​កីឡា​ស្ទើរ​គ្រប់​ប្រភេទ ចាប់តាំងពី​កីឡា​កម្រិត​មូលដ្ឋាន ស្រុក​-​ខណ្ឌ ខេត្ត​-​រាជធានី រហូតដល់​ថ្នាក់ជាតិ​។ តួយ៉ាង​អា​ឃ្វ័​រ​រៀស បាន​ឧបត្ថម្ភ​ធំ​ដល់​កម្មវិធី​«​កីឡា​សិស្ស​ថ្នាក់ជាតិ​» កាលពី​ខែមិថុនា ដែល​នោះ​ជាការ​ប្រកួតប្រជែង​ថ្នាក់ជាតិ​លើកដំបូង សម្រាប់​សិស្ស​កម្រិត​ចំណេះ​ទូទៅ និង​មានការ​ចូលរួម​ពី​កីឡាករ  កីឡាការិនី ជា​សិស្សានុសិស្ស​រហូតដល់​ទៅ​ជាង ៣.០០០​នាក់ លើ ១១ វិញ្ញាសា​ផ្សេងៗ​គ្នា​។ លើសពីនេះ​ទៀត ថ្មីៗ​នេះ ក្រុមហ៊ុន​រៀបចំ​ការប្រកួត​បាល់ទាត់​មួយ​មាន​ឈ្មោះថា​«​ពានរង្វាន់​បាល់ទាត់​អា​ឃ្វ័​រ​រៀស​ខណ្ឌ​កំបូល​» ដែលមាន​សមាសភាព​ចូលរួម​ពី​យុវជន​មកពី​សង្កាត់​ទាំង​៧ ក្នុង​ខណ្ឌ​កំបូល​។​



​ដោយឡែក ការចុះ​អនុស្សារណៈ ជាមួយ​ក្លិប​បាល់ទាត់​នគរបាលជាតិ​នៅថ្ងៃនេះ គឺជា​សញ្ញាណ​ថ្មី​មួយទៀត ដែល​បង្ហាញថា​អា​ឃ្វ័​រ​រៀស មិន​ត្រឹមតែ​ឧបត្ថម្ភ​ដល់​កម្មវិធី​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​បន្ត​គាំទ្រ​ដល់​កីឡាករ​ក្នុង​រយៈពេល​ច្រើនជាង​១​ឆ្នាំ ដើម្បី​ប្រាកដថា​ពួកគាត់​ទទួលបាន​ភេសជ្ជៈ​ដែលមាន​គុណភាព ក៏ដូចជា​មាន​សម្ភារ​កីឡា​ប្រើប្រាស់​គ្រប់គ្រាន់​នៅ​រៀងរាល់​ការប្រកួត​។​

​លោក​មាស វុត្ថា នាយក​ផ្នែក​លក់​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) មានប្រសាសន៍ថា​៖«​យើង​ពិត​ជាមាន​មោទកភាព​ខ្លាំងណាស់ ដែល​បាន​ក្លាយខ្លួនជា​ដៃគូ​សហការ​ឧបត្ថម្ភ​ដល់​ក្លិប​បាល់ទាត់​នគរបាលជាតិ ដែលជា​ក្លិប​អាជីព​ក្នុង​លី​គ​កំពូល​កម្ពុ​ជាមួយនេះ​។ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា កីឡាករ​ទាំងអស់ នឹង​យក​អស់កម្លាំង​កាយ​ចិត្ត ធ្វើឱ្យ​បានល្អ​សម្រាប់​ការប្រកួត​នាពេលខាងមុខ ហើយ​រាល់​ពេលដែល​នឿយហត់ អាច​ចាប់យក​អា​ឃ្វ័​រ​រៀស​ត្រជាក់​មក​ពិសា​បាន ដើម្បី​បំពេញ​ជាតិ​ទឹក​ដល់ រាងកាយ​វិញ​បាន​ឆាប់រហ័ស »​។​



​ក្រុមហ៊ុន ភេសជ្ជៈ​កម្ពុជា ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិ​ទិ្ធ​ផ្តាច់មុខ ក្នុង​ការផលិត និង​ចែកចាយ​ផលិតផល​របស់ ក្រុមហ៊ុន​កូ​កា -​កូ​ឡា ក្នុងប្រទេស​កម្ពុជា បាននិងកំពុង​បន្ត​ផ្តល់នូវ​ជម្រើស​ភេសជ្ជៈ​ច្រើន​ប្រភេទ ដែលមាន​គុណភាព​ខ្ពស់ ជូន​ដល់​អ្នក​ពិសា សមស្រប​ទៅនឹង​រសជាតិ របៀប​រស់នៅ និង​របប​អាហារ​ផ្សេងៗ​គ្នា​។​

​គួរបញ្ជាក់​ផងដែរ​ថា បន្ទាប់ពី​កម្មវិធី​ចុះហត្ថលេខា​បាន​ចប់​ជាស​ត្ថ​ពរ ក៏មាន​ការប្រកួត​ទាត់​បាល់​មិត្តភាព​រវាង​បុគ្គលិក​កូ​កា​-​កូ​ឡា ជាមួយនឹង​ក្រុម​គ្រូបង្វឹក​នៃ​ក្លិប​បាល់ទាត់​នគរបាលជាតិ​ផងដែរ​៕





(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com