អត្ថបទពាណិជ្ជកម្ម
អស់​ចម្ងល់​ពី​រូបភាព​ថ្មី​នៃ​ម៉ាក​សញ្ញា​ស្រា​បៀរ​កម្ពុជា​នៅលើ​ហ្វេ​ស​ប៊ុ​ក​ហើយ នៅឡើយ​តែ​រូបរាង​កំប៉ុង​ថ្មី ដែល​ស្ថិតនៅ​ភាពអាថ៌កំបាំង​
29, Nov 2019 , 9:36 am        
រូបភាព
ដោយ: ថ្មីៗ
​បើតាម​ការឆ្លើយតប​ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​កម្ពុជា​កាលពីពេល​ថ្មីៗ​នេះ បានឱ្យដឹង​យ៉ាងពិត​ប្រាកដ​ហើយ​ថា រូបភាព (Profile) នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ពិតជា​រូប​ម៉ាក​សញ្ញា​ថ្មី​នៃ​ស្រា​បៀរ​កម្ពុជា​ពិតមែន​។​
 
​នេះ​គ្រាន់តែ​ជា​តម្រុយ​ខ្លះៗ​នៃ​ការផ្លាស់ប្តូរ​មុខមាត់​ថ្មី​របស់​ស្រា​បៀរ​កម្ពុជា​តែប៉ុណ្ណោះ ដោយឡែក​ចំពោះ​ការ​រចនា​រូបភាព​លើ​កំប៉ុង​ថ្មី​យ៉ាងណា​នោះ នៅ​មិនទាន់​បានបង្ហាញ​ឱ្យ​ជាក់ច្បាស់​នៅឡើយ​។​
 
​បើតាម​វីដេអូ​ខ្លី ១៤ វិនាទី ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ស្រា​បៀរ​កម្ពុជា ដូចគ្នា​នោះ សាធារណជន​អាច​កត់សម្គាល់​បាន​ខ្លះៗ​ពី​រូបរាង​ថ្មី​របស់​ស្រា​បៀរ​កម្ពុជា​ប្រហែល ៤០ ភាគរយ​ប៉ុណ្ណោះ​។ ហើយ​ក្នុង​វីដេអូ​ដដែល​នោះ​ក៏បាន​បញ្ជាក់​ផងដែរ​ថា​នៅ​ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០១៩ ឆាប់ៗ​នេះ អាច​នឹងមាន​ការចេញ​ផ្សាយ​អំពី​រូបរាង​រចនា​ថ្មី​របស់ខ្លួន​ក៏​អាច​ថា​បាន​។​
 
​ដូច្នេះ​សូម​រង់ចាំ​តាមដាន​អំពី​ការប្រែប្រួល​រូបរាង​របស់​ស្រា​បៀរ​កម្ពុជា​ទាំងអស់គ្នា​។  








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com