អត្ថបទពាណិជ្ជកម្ម
​សាន់​ដា​រ៉ា បើក​ដំណើរការ​ទីតាំង​លក់​ទាំង​៧​សាខា​របស់ខ្លួន ចំ​រដូវ​កាល​បុណ្យ​ណូអែល​ឆ្នាំនេះ​
09, Dec 2019 , 3:45 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​សាន់​ដា​រ៉ា គឺជា​ក្រុមហ៊ុន​នាំចូល​គ្រឿងអលង្កា​លំដាប់ថ្នាក់​អន្តរជាតិ​មួយ ក្នុងប្រទេស​កម្ពុជា ដែល​បច្ចុប្បន្ន​បាន​ដំណើការ និង​ពង្រីក​សាខា​រហូតដល់​ទៅ​៧​ទីតាំង ក្នុង​ទីក្រុង​ភ្នំពេញ​ស្របពេល​នឹង​រដូវ​កាល​បុណ្យ​ណូអែល​នេះ​។​
 
​ត្រឹមតែ​រយៈពេល​មួយឆ្នាំ ក្រោយពី​ការបើក​ដំណើការ​ជា​ផ្លូវការ នូវ​ហាង​លក់​គ្រឿងអលង្កា PANDORA និង​ហាង​លក់​នាឡិកាដៃ BERING នៅ​សាខា Aeon Mall សែន​សុខ​រួចមក ក្រុមហ៊ុន​សាន់​ដា​រ៉ា ក៏បាន​បញ្ចប់​ជា​ស្ថាពរ នូវ​គម្រោង​កែលំអ​ហាង​របស់ខ្លួន ដែលមាន​ទីតាំងនៅ Exchange Square ផងដែរ​។​
 
​ក្រុមហ៊ុន​សាន់​ដា​រ៉ា បានចាប់ផ្តើម​ដំណើការ​ដំបូង ដោយបាន​បើកហាង​លក់​គ្រឿងអលង្កា​ប្រណិត​ម៉ាក PANDORA តែមួយ​សាខា​ប៉ុណ្ណោះ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ភ្នំពេញ​។ ដោយ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន ក្រុមហ៊ុន​ក៏បាន​ពង្រីក​សាខា ៥​ទីតាំង​បន្ថែមទៀត ក្នុងនោះ រួមមាន​ហាង​លក់​នាឡិកាដៃ BERING និង​ហាង​លក់​គ្រឿងអលង្កា PANDORA ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​។​


 
​កញ្ញា ប៊ុន កុល​សាលី​តា ដែលជា​ប្រធាន​គ្រប់គ្រង​ម៉ាក PANDORA និង BERING បាន​គូសបញ្ជាក់ថា​៖«​ពួកយើង​ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​ជាខ្លាំង ដែល​ទទួលបាន​ការគាំទ្រ​កាន់តែ​ច្រើនឡើង ពី​សំណាក់​អតិថិជន នូវ​ការបញ្ចេញ​ខូ​ឡិ​កសិន​ថ្មី​របស់​យើង ហើយ​ពួកយើង​បាន​ត្រៀម​រួចជាស្រេច ក្នុងការ​ផ្តល់នូវ​អ្វីដែល​ថ្មី​ដើម្បី​បំពេញតម្រូវការ​អតិថិជន ជាពិសេស​សម្រាប់​ឱកាស​បុណ្យ​ណូអែល​ខាងមុខនេះ ដោយ​យើង​បានដឹង​ច្បាស់​ថា អតិថិជន​កំពុង​តែមាន​តម្រូវការ ក្នុងការ​ស្វែងរក​កាដូ​សម្រាប់​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេ​»​។​
 
​ជាការ​ពិតណាស់​អតិថិជន​យើង​ទាំងអស់ ប្រាកដ​ជាមាន​ភាព​រីក​រាយ ព្រោះថា​នៅក្នុង​ឆ្នាំ​នេះដែរ PANDORA បាន​មានការ​កែទម្រង់ ជាមួយ​ការបញ្ចេញ​នូវ​ខូ​ឡិ​កសិន​ថ្មី​របស់ខ្លួន​ទូទាំង​ពិភពលោក​។ PANDORA គឺជា​ម៉ាក​គ្រឿងអលង្ការ​ប្រណិត លំដាប់ថ្នាក់​លេខ​មួយ​ក្នុង​ពិភពលោក ដែល​បច្ចុប្បន្ន​មាន​វត្តមាន​ជាង ១០០​ប្រទេស និង​មាន​ទីតាំង​លក់​រហូតដល់​ទៅ ២,៤០០ ហាង​នៅ​ជុំវិញ​ពិភពលោក​។​
 
​លើសពីនេះទៅទៀត នាពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​សាន់​ដា​រ៉ា បាន​ឈាន​ជើង​ចូលប្រឡូក​ក្នុង​វិស័យ​ផលិតផល​ថែរក្សា​សម្រស់ ដំណើរការ​ផលិតផល​ថែរក្សា​ស​ម្ភ​ស្ស និង​កំពុង​តែង​សម្រិតសម្រាំង​យក ផលិតផល​ដែលមាន​គុណភាព និង​តម្លៃ​សមរម្យ ដើម្បី​បំពេញ​តំ​ម្រូ​វ​ការ​ទីផ្សារ​បច្ចុប្បន្ន ដែល​កំពុងតែ​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​៕


























 
(​អត្ថបទ​ពាណិជ្ជកម្ម​)  

© រក្សាសិទ្ធិដោយ thmeythmey.com