អត្ថបទពាណិជ្ជកម្ម
អាហារូបករណ៍ SmartEdu សរុប​ប្រាក់​៣០​ម៉ឺន​ដុល្លារ បានផ្ដល់​ឲ្យ​សិស្ស ២០​នាក់​បន្ថែមទៀត ដើម្បី​សិក្សា​នៅ​សាកលវិទ្យាល័យ​
11, Dec 2019 , 4:49 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩៖​កាលពី​ចុង​សប្តាហ៍ សិស្ស​វិទ្យាល័យ​ឆ្នើម​កម្ពុជា​ចំនួន ២០ នាក់ ទទួលបាន​អាហារូបករណ៍ SmartEdu ដែល​ជួយ​បង់ថ្លៃ​ការសិក្សា នៅ​សាកលវិទ្យាល័យ និង​មាន​ផ្ដល់​ថវិកា​ចំណាយ​ប្រចាំខែ រហូតដល់​ពួកគេ​បញ្ចប់​ការសិក្សា​។ ពិធី​នេះ រៀបចំឡើង​ក្រោម​អធិបតីភាព​របស់ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង លោក ជុន វ៉ាត ប្រធាន​លេខាធិការដ្ឋាន​នៃ​មូលនិធិ​កសាង​សមត្ថភាព អភិវឌ្ឍន៍ និង​ការស្រាវជ្រាវ​។ ពិធី​ផ្ដល់​អាហារូបករណ៍​នេះ ប្រ​ពឹ​ត្ត​ឡើង​ស្របពេល​ជាមួយគ្នា នឹង​ការចាប់ផ្តើម​សិក្ខាសាលា​បំប៉ន​ជំនាញ កម្មវិធី SmartEdu សម្រាប់​និស្សិត​ទាំងអស់​ផងដែរ​។​
 
​នេះ​គឺជា​ឆ្នាំ​ទី​៤  នៃ​ក្រុមសិស្ស​វិទ្យាល័យ​ដែល​ទទួលបាន​អាហារូបករណ៍ SmartEdu ចាប់តាំងពី​ឆ្នាំ ២០១៦​មក​។  ឥឡូវនេះ មាន​និស្សិត​កម្ពុជា ៧០​នាក់ ទទួលបាន​អាហារូបករណ៍​ពី​កម្មវិធី​នេះ ដែលមាន​តម្លៃ​រហូតដល់ ១៥,០០០ ដុល្លារ​សម្រាប់​អាហារូបករណ៍​នីមួយៗ​។​
 
​កម្មវិធី​អាហារូបករណ៍​នេះ ចាប់ផ្តើម​ឡើង​ដោយ​ផ្ដល់​អាហារូបករណ៍​ចំនួន ១០ កន្លែង ហើយ​ចំនួន​អាហារូបករណ៍ ត្រូវបាន​បង្កើន ១០ កន្លែង បន្ថែមទៀត ក្នុង​ឆ្នាំ​២០១៧ សម្រាប់​សិស្ស​ដែល​ចង់​បន្ត​ការសិក្សា​នៅ​វិទ្យាស្ថាន​ជាតិ ប្រៃសណីយ៍​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា (NIPTICT) តាមរយៈ​ការចូលរួម​វិភាគទាន​របស់​ក្រុមហ៊ុន Smart ក្នុង​មូលនិធិ​កសាង​សមត្ថភាព អភិវឌ្ឍន៍ និង​ការស្រាវជ្រាវ​របស់​រាជ​រដ្ឋាភិបាល​។ និស្សិត​អាហារូបករណ៍ SmartEdu ឆ្នាំ​ទី​១ នឹង​បញ្ចប់​ការសិក្សា​នៅ​ពាក់កណ្ដាល​ឆ្នាំក្រោយ ហើយ​កំពុង​ត្រៀម​ចាប់យក​អាជីព​ជោគជ័យ​។​
 
​លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt)  នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា​៖ «​យើង​សូម​អបអរសាទរ និង​ស្វាគមន៍​និស្សិត​អាហារូបករណ៍ SmartEdu ឆ្នាំ​ទី​៤ មុនពេល​ចាប់ផ្តើម​ដំណើរ​សិក្សា​នៅ​សាកលវិទ្យាល័យ​ពួកគេ ហើយ​យើង​ពិតជា​រីករាយ​ដែល​បានឃើញ​ក្រុមនិស្សិត​អាហារូបករណ៍ SmartEdu ដំបូងបង្អស់​របស់​យើង​នៅថ្ងៃនេះ មាន​ភាពចាស់ទុំ​ជាង​កាលពីរ ឫ​បី​ឆ្នាំមុន ប៉ុន្តែ​ក៏​ត្រៀមខ្លួន​សម្រាប់​អាជីព​ក្នុង​ពិភព​ការងារ​ផងដែរ​»​។​


 
​លោក ថូ​ម៉ាស បាន​បន្ថែមថា​៖ «​ការផ្តល់​ឱកាស​សម្រាប់​យុវជន​កម្ពុជា​ដែលមាន​ជីវភាព​ខ្វះខាត ដើម្បី​បន្ត​ការសិក្សា​គឺជា​កិត្តិយស ដ៏​ពិតប្រាកដ​សម្រាប់​ពួកយើង​នៅ​ក្រុមហ៊ុន Smart  ហើយ​យើង​ក៏​ព្យាយាម​ស្វែងរក​ឱកាស​បន្ថែម​សម្រាប់​អ្នកមាន​ជីវភាព​ខ្វះខាត ដើម្បី​ជួយ​លាតត្រដាង​ទេពកោសល្យ​និង​ជំនាញ​របស់​ពួកគេ​ដែល ប្រហែលជា​ពួកគេ​មិន​បានដឹង​ពីមុនមក​»​។​
 
​ជ័យលាភី​អាហារូបករណ៍ SmartEdu ឆ្នាំមុនៗ​ក៏បាន​ចូលរួម​អបអរសាទរ និង​ស្វាគមន៍​និស្សិត​ថ្មី​ចំនួន ២០ នាក់​ផងដែរ ដែល​ក្រោយ​បញ្ចប់​កម្មវិធី​ពួកគេ បានធ្វើ​ដំណើរ​ជាមួយ​និស្សិត​អាហារូបករណ៍​ផ្សេងទៀត ដើម្បី​ចូលរួម​សិក្ខាសាលា​បំប៉ន​ជំនាញ​កម្មវិធី SmartEdu នៅឯ​រមណីយដ្ឋាន វី​គីរីរម្យ ( vKirirom)​។ កម្មវិធី​ដែលមាន​រយៈពេល ៣ ថ្ងៃនេះ រួមមាន​សិក្ខាសាលា​ស្តីអំពី​គំនិត​ច្នៃប្រឌិត ជំនាញ​ត្រិះរិះ​ពិចារណា ជំនាញ​ទំនាក់ទំនង និង​ជំនាញ​អាជីវកម្ម​សំខាន់​ផ្សេងៗ​ទៀត ដើម្បី​ត្រៀម​ពួកគេ​សម្រាប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ និង​ទីផ្សារការងារ​។​
 
​អាហារូបករណ៍ SmartEdu ក៏​ផ្តល់នូវ​ដំបូន្មាន​ណែនាំ  និង​ឱកាស​ផ្សេងៗ​ទៀត ដើម្បី​អភិវឌ្ឍ​ជំនាញ​របស់​ពួកគេ តាមរយៈ​ការចូលរួម​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព ក៏ដូចជា​ការចូលរួម​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន (CSR) នៃ​ក្រុមហ៊ុន Smart​។ និស្សិត​អាហារូបករណ៍ SmartEdu ដែល​ទទួលបាន​ជោគជ័យ នឹងត្រូវ​ផ្តល់ឱកាស​ការងារ​នៅ​ក្រុមហ៊ុន​Smart បន្ទាប់ពី​បញ្ចប់​បរិញ្ញាបត្រ​សាកលវិទ្យាល័យ​។​


 
​លុយ លី​ស៊ាំ​ង និស្សិត​ជ័យលាភី​អាហារូបករណ៍​ឆ្នាំ​ទី​១ បាន​ឲ្យ​ដឹងថា​៖«​អាហារូបករណ៍ SmartEdu មិន​ត្រឹមតែ​ផ្តល់ឱ្យ​ខ្ញុំ​នូវ​ឱកាស​សិក្សា​ដោយ​ឥតគិតថ្លៃ និង​ថវិកា​ប្រចាំខែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់ឱ្យ​ខ្ញុំ នូវ​ឱកាស​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​ជាច្រើន​ទៀត​។ សិក្ខាសាលា​បំប៉ន​ជំនាញ​កម្មវិធី SmartEdu នេះ ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​កម្មវិធី​អ្នក​ណែនាំ​អាជីព និង​ជំរុញ​ឱ្យ​ខ្ញុំ​កាន់តែ​ជិត ទៅនឹង​ការងារ​នាពេល​អនាគត​របស់ខ្ញុំ បន្ទាប់ពី​ខ្ញុំ​បញ្ចប់​ការសិក្សា​នៅ​ខែមិថុនា​ខាងមុខ​។ ខ្ញុំ​ទន្ទឹងរង់ចាំ ចូលរួម​ជាមួយ​ក្រុមហ៊ុន Smart ដើម្បី​ផ្ដល់​អត្ថប្រយោជន៍​ដល់​សង្គមជាតិ​វិញ​»​។​
 
​កម្មវិធី​អាហារូបករណ៍ SmartEdu គឺជា​ផ្នែក​មួយ​នៃ​អនុស្សារណៈ​យោគយល់​គ្នា ដែល​ធ្វើឡើង​ក្នុង​ឆ្នាំ​២០១៨ ដោយ​ក្រុមហ៊ុន Smart ជាមួយនឹង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា​។ តាមរយៈ​អនុស្សារណៈ​យោគយល់​គ្នា​នេះ ក្រុមហ៊ុន Smart បាន​ប្តេជ្ញា​វិនិយោគ​ទឹកប្រាក់​ចំនួន ១​លាន ៥​សែន​ដុល្លារ ទៅក្នុង​កម្មវិធី​ចំនួន​២ នៃ SmartEdu រួមមាន កម្មវិធី​អាហារូបករណ៍ SmartEdu Scholarship និង​កម្មវិធី​អភិវឌ្ឍន៍​និស្សិត​សកលវិទ្យា​ល័យ SmartEdu (USDP)​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​ពី​កម្មវិធី SmartEdu សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Smart តាមរយៈ www.facebook.com/SmartForCambodia  ឬ​ចូលទៅ​កាន់​គេហទំព័រ https://www.smartedu.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 QED
© រក្សាសិទ្ធិដោយ thmeythmey.com