អត្ថបទពាណិជ្ជកម្ម
រង្វាន់៤០លានរៀលពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ធ្វើឲ្យលោក សំ សាម៉ាលី ទិញផ្តាច់គោយន្ត១គ្រឿងសម្រាប់ប្រកបរបរចិញ្ចឹមគ្រួសារ 30, Dec 2019 , 11:29 am
![](https://image.thmeythmey.com/pictures/2019/12/30/thumb2/untitled-1_copy.jpg)
×![]()
បុគ្គលម្នាក់ៗមានក្តីស្រមៃផ្សេងៗគ្នា ដោយក្តីស្រមៃខ្លះចង់មានលុយច្រើន ដើម្បីសម្រេចអ្វីមួយ ប៉ុន្តែខ្លះទៀត ត្រឹម៤០លានរៀល គឺល្មមគ្រប់គ្រាន់។ តួយ៉ាងកាលពីថ្ងៃទី១៩ ខែធ្នូ កន្លងទៅនេះ លោក សំ សាម៉ាលី មុខរបរជាជាងសំណង់ និង បើកគោយន្តដឹកដី រស់នៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង បានឈ្នះរង្វាន់ទឹកប្រាក់ ៤០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ធ្វើឱ្យគាត់បានសម្រេចក្តីស្រមៃដ៏ធំមួយ។
លោកថា ទឹកប្រាក់៤០លានរៀលនេះ លោកនឹងយកទៅទិញគោយន្ត១គ្រឿង ដើម្បីដឹកដីចាក់ឱ្យគេ ព្រោះនេះជារបរយូរឆ្នាំហើយ ដែលកន្លងមកលោកធ្លាប់តែស៊ីឈ្នួល ជួលគោយន្តតពីគេមកចាក់ដី. ប៉ុន្តែពេលនេះ គោយន្តដែលជាទ្រព្យចុងក្រោយ ជាឆ្នាំងបាយសម្រាប់គ្រួសារលោកអាចទិញផ្តាច់បានហើយ។
លោកបានបញ្ជាក់ផងដែរថា៖«អំឡុងពេលបើកគោយន្តចាក់ដីឱ្យគេ ខ្ញុំក៏គាស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ស្រាប់តែឃើញឈ្នះ៤០លាន ទាំងខ្ញុំ ទាំងម្តាយក្មេក ដែលនៅជិត អររំភើបដល់ស្រក់ទឹកភ្នែកទៅហើយ។ ខ្ញុំក្រណាស់ មិននឹកស្មានថា មានសំណាងបានលុយច្រើនម្ល៉ឹងកាន់ទេ»៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com