អត្ថបទពាណិជ្ជកម្ម
ឈ្នះទឹកប្រាក់៥០លានរៀលពីស្រាបៀកម្ពុជាមុនឆ្លងឆ្នាំ លោក បឿក ហឿយ នឹងទិញអលង្ការ និងទូរសព្ទថ្មីសម្រាប់ប្រពន្ធកូន 30, Dec 2019 , 5:07 pm
![](https://image.thmeythmey.com/pictures/2019/12/30/thumb2/photo_2019__1_.jpg)
×![]()
ភ្នំពេញ៖ អ្នកឈ្នះរង្វាន់សេរ៊ីថ្មី ពីស្រាបៀកម្ពុជាទឹកប្រាក់ ៥០ លានរៀលដំបូងគេបង្អស់ ត្រូវបានរកឃើញហើយ មុនថ្ងៃឆ្លងឆ្នាំមកដល់ គឺអ្នករស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញតែម្តង។
លោក បឿក ហឿយ បុគ្គលិកក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់នៅរោងចក្រ Alpha ទីតាំងក្នុងខណ្ឌពោធិ៍សែនជ័យ រៀបរាប់យ៉ាងដូច្នេះថា៖ « ខ្ញុំពិតជាមិននឹកស្មានដល់ ហើយក៏មិនបានខ្វល់ពីរង្វាន់ធំអីដែរ ព្រោះគាស់ឃើញតែរង្វាន់១កំប៉ុង រាប់ភ្លេចពីស្រាបៀកម្ពុជា។ ប៉ុន្តែលើកនេះខុសពីសព្វដង ហើយខ្ញុំសឹងតែមិនជឿភ្នែករបស់ខ្ញុំដែរ តែវាជាលេខ ៥០ លានរៀលពិតមែននៅលើក្រវិលកំប៉ុងតែម្តង»។
លោកបន្តទៀតថា៖«នេះពិតជាសំណាងធំបំផុតក្នុងជីវិតខ្ញុំ ហើយជាទ្រព្យនាំសំណាងសម្រាប់ឆ្នាំថ្មី ដែលនឹងចូលមកដល់ឆាប់ៗនេះហើយមើលទៅ»។
![](https://image.thmeythmey.com/pictures/2019/12/30/photo_2019__2_.jpg)
លោកក៏បានប្រាប់ដែរថា ទឹកប្រាក់ ៥០ លាននេះ លោកនឹងយកទៅទិញ ខ្សែក ខ្សែដៃ និង ចិញ្ចៀន ជាកាដូឱ្យកូនប្រុសតែមួយគត់របស់លោក ហើយកាដូទូរសព្ទដៃថ្មីមួយ ដល់ប្រពន្ធរបស់លោកផងដែរ។ នៅសល់ប៉ុន្មាន នឹងយកទៅទិញដីទុកធ្វើស្រែ នៅស្រុកកំណើតរបស់ប្រពន្ធនៅឯខេត្តព្រៃវែង គ្រាន់បានអង្ករហូប ពេលវ័យជ្រេបន្តិចទៅ។
លោក ម៉ៃឃើល សុវណ្ណ តំណាងផលិតផលស្រាបៀកម្ពុជា ក៏បានឆ្លៀតថ្លែងអំណរគុណដល់លោក បឿក ហឿយ ដែលតែងតែប្រើប្រាស់ស្រាបៀកម្ពុជាកន្លងមកហើយ លោកក៏បានរំឭកដល់អ្នកទៅដើរលេងឆ្លងឆ្នាំ២០១៩ ចូលឆ្នាំ២០២០ សូមកុំភ្លេចពិនិត្យមើលក្រវិលកំប៉ុងឱ្យសោះព្រោះរង្វាន់ធំតូចជាច្រើន បានបញ្ចេញទៅលើទីផ្សារទូទាំងប្រទេស ដើម្បីអបអរសាទឆ្នាំថ្មីជាមួយអតិថិជន ដែលនិយមពិសាស្រាបៀកម្ពុជា។
ពិសាដោយការទទួលខុសត្រូវ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com