អត្ថបទពាណិជ្ជកម្ម
Mascot ខ្លាទាំង ៦ របស់ PassApp ដើរពេញទីក្រុងកោះពេជ្រពេញមួយថ្ងៃ ចែកបណ្ណបញ្ចុះតម្លៃជូនអ្នកប្រើប្រាស់ App ខ្លួន 31, Dec 2019 , 3:04 pm
![](https://image.thmeythmey.com/pictures/2019/12/31/thumb2/311220191507photo__1_.jpg)
×![]()
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩៖ Mascot ខ្លាទាំង ៦ របស់ PassApp បានធ្វើយុទ្ធនាការចុះចែកបណ្ណបញ្ចុះតម្លៃ(Coupon) ជូនអ្នកប្រើប្រាស់ App របស់ខ្លួន នៅទីក្រុងកោះពេជ្រពេញមួយថ្ងៃ។ ការចុះចែកនេះធ្វើឡើងសម្រាប់ឱកាសបុណ្យចូលឆ្នាំសកល ២០១៩-២០២០ ខាងមុខនេះ។
គួររម្លឹកផងដែរថា PassApp គឺជាក្រុមហ៊ុនកក់ការធ្វើដំណើរ តាមរយៈស្មាតហ្វូនដំបូងបង្អស់នៅកម្ពុជា និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន។ ក្នុងនោះ PassApp បានចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ដោយការផ្ដល់ចំណូលបន្ថែម ជូនបងប្អូនដែលជារត់កង់បី ឥណ្ឌា និងខ្មែរ និងមធ្យោបាយធ្វើដំណើរជាច្រើនទៀត។
PassApp បានផ្ដល់បទពិសោធន៍ការរស់នៅយ៉ាងងាយស្រួល ជូនប្រជាពលរដ្ឋកម្ពុជា តាមរយៈបច្ចេកវិទ្យាដែលខ្លួនបានបង្កើតឡើង។ ប្រជាជន អាចស្វែងរកមធ្យោបាយធ្វើដំណើរបានយ៉ាងងាយស្រួល ជាមួយនឹង PassApp ជុំវិញរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនជាមួយនឹងតម្លៃដ៏សមរម្យ។
ថ្មីៗនេះ ក្រុមហ៊ុន PassApp ក៏ទើបនឹងទទួលបានពានរង្វាន់ធុរកិច្ច អាស៊ាន ប្រចាំឆ្នាំ ២០១៩ (ABA) លើផ្នែក Digitalized MSME ក្នុងវិស័យ ICT (Information and communications technology) ផងដែរ៕
![](https://image.thmeythmey.com/pictures/2019/12/31/311220191507photo__2_.jpg)
![](https://image.thmeythmey.com/pictures/2019/12/31/311220191507photo__3_.jpg)
![](https://image.thmeythmey.com/pictures/2019/12/31/311220191507photo__7_.jpg)
![](https://image.thmeythmey.com/pictures/2019/12/31/photo__4_.jpg)
![](https://image.thmeythmey.com/pictures/2019/12/31/photo__5_.jpg)
![](https://image.thmeythmey.com/pictures/2019/12/31/photo__6_.jpg)
![](https://image.thmeythmey.com/pictures/2019/12/31/photo__8_.jpg)
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com