អត្ថបទពាណិជ្ជកម្ម
ឆ្នាំ​ថ្មី​នាំ​លាភ​! អ្នក​សែស្រឡាយ​ចិន ទិញ​ទឹកក្រូច​អាយ​ស៍​កូ​ឡា ទុកជា​អាំង​ប៉ាវ​ឲ្យ​សាច់ញាតិ និង​ទុក​សែន​ហើយ​ឬ​នៅ​?
04, Jan 2020 , 4:36 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ២០​ថ្ងៃ​ជាង​ទៀត​តែប៉ុណ្ណោះ សំឡេង​ផាវ និង សម្លៀកបំពាក់​អាវ​ក្រហមច្រាល​នឹងត្រូវ​ពាក់​លើ​ខ្លួន​បងប្អូន​គ្រួសារ​សែស្រឡាយ​កាត់​ចិន​ព្រោងព្រាត​ទៀតហើយ ដើម្បី​ស្វាគមន៍​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​។
 
​ដូច្នេះហើយ​ទើប​ទឹកក្រូច​អាយ​ស៍ កូ​ឡា (IZE COLA ) ដែលជា​ភេសជ្ជៈ​កំពុង​ពេញនិយម​ក្នុង​ស្រទាប់​យុវវ័យ​បាន​បញ្ចេញ​ឃ្លី​ប​វីដេអូ​ពា​ណិ​ជ្ចក​ម្ម​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​នៅលើ​កញ្ចក់​ទូរទស្សន៍​ស្ទើរ​គ្រប់​ប៉ុស្តិ៍ ដើម្បី​ទាក់ទាញ​គ្រួសារ​សែស្រឡាយ​ចិន​ដែល​មានបំណង​ទិញ​ទឹកក្រូច​ក៏ដូចជា​ស្រា​បៀរ​ទុកជា​កាដូ​អាំង​ប៉ាវ​សម្រាប់​សាច់ញាតិ​របស់ខ្លួន ឬ​មិន​អ៊ីចឹង​សម្រាប់​ដាក់​សែនដូនតារ​បស់​ពួកគេ​នៅ​ថ្ងៃទី​២៤ ខែមករា​ខាងមុខនេះ​។ 
 
 
 
​មើល​វីដេអូ​ឃ្លី​ប​នោះ​ហើយ បើ​មិន​ទិញ​ទឹកក្រូច​អាយ​ស៍ កូ​ឡា​ទៀត គឺ​មានតែ​អ្នក​មិន​សែន​តែប៉ុណ្ណោះ ពីព្រោះ​កាយវិការ​សម្តែង​របស់​តួ​ប្រុស​ភ្នែក​តូចៗ ឆក់យក​ទឹកក្រូច​អាយ​ស៍​កូ​ឡា​ក្នុង​កែវ​ទឹកកក​ដ៏​ត្រជាក់​ស្រឹប​មក​ផឹក​នោះ​ធ្វើ​ឲ្យ​ទស្សនិកជន​ស្រេកទឹក​តែម្តង​។ 
 
​បើ​មើល​ទៅលើ​ការជួបជុំ​គ្រួសារ សាច់ញាតិ និង មិត្ត​ភ​កិ្ត សម្រាប់​អាហារ​មួយពេល​ក្នុង​វីដេអូ​នោះ ទើប​ដឹងថា​អាហារ​នា​រដូវ​កាល​សែន​ចូលឆ្នាំ​ចិន​ខាងមុខនេះ​ពិតជា​មិនអាច​ខ្វះ​ទឹកក្រូច​អាយ​ស៍​កូ​ឡា​បាន​មែន​។ 

  
 
​អ្វីដែល​កាន់តែ​ដិតដាម​ជាមួយ​ពាណិជ្ជកម្ម​មួយ​នេះ​គឺ​ពាក្យស្លោក​ចុងក្រោយ​តែម្តង​ដែលមាន​ខ្លឹមសារ​ថា «​ឆ្នាំ​ថ្មី​នាំ​លាភ​! ឆ្នាំជូត​នាំ​សំណាង​ជាមួយ​ទឹកក្រូច​អាយ​ស៍ កូ​ឡា​!»​។ ​ដូច្នេះ​សូមកុំ​ភ្លេច​ជាវ​ទឹកក្រូច​អាយ​ស៍​កូ​ឡា​សម្រាប់​សែន​ចូលឆ្នាំ​ចិន​ឆ្នាំនេះ ព្រោះ​មានការ​ផ្តល់ជូន​កាដូ​ពិសេស​នៅតាម​ផ្សារ​ទំនើប​ផ្សេងៗ និង ផ្សារ​តាម​តំបន់​ផងដែរ​៕
 


(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com