អត្ថបទពាណិជ្ជកម្ម
ពិតជាមិត្តល្អមែន! ៥០លានរៀលពីស្រាបៀរ កម្ពុជា ត្រូវតែចែកគ្នា៤នាក់ស្មើៗគ្នា 03, Feb 2020 , 11:39 am
![](https://image.thmeythmey.com/pictures/2020/02/03/thumb2/thumbnail.jpg)
×![]()
ការជួបជុំមិត្តភក្តិក្រោយបើកប្រាក់ខែ ជារឿងធម្មតាទៅហើយ ដើម្បីបន្ធូរអារម្មណ៍។ ចុះបើការជួបជុំគ្នា នាំមកនូវសំណាងល្អ បានឈ្នះរង្វាន់ធំទៀតនោះ មិនកាន់តែពិសេស?
លោក ហេង ឈុនអ៊ឹម ជាបុគ្គលិកនៅរោងចក្រមួយ ដែលស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានសំណាងត្រូវរង្វាន់ទឹកប្រាក់៥០លានរៀល ពីស្រាបៀរ កម្ពុជា កាលពីថ្ងៃទី ១០ មករា ដែលជាថ្ងៃបើកប្រាក់ខែរបស់គាត់។ លោកបានរៀបរាប់ថា៖ «ថ្ងៃឈ្នះហ្នឹង ខ្ញុំចូលលុយគ្នាទិញកម្ពុជា មួយកេស ហូបជុំគ្នា៤នាក់។ ហើយកំប៉ុងដែលមានតម្លៃស្មើ៥០លានរៀលនោះ គឺកំប៉ុងចុងក្រោយ គាស់ដោយខ្ញុំខ្លួនឯងផ្ទាល់។ បើទោះបីជាអីចឹង រង្វាន់៥០លានរៀលនេះ ខ្ញុំមិនអាចយកតែម្នាក់ឯងទេ ខ្ញុំនឹងបែងចែកគ្នា៤នាក់ស្មើតែម្តង ព្រោះនេះរាប់ថាជាសំណាងរួម» ។
លោកបន្តថា៖ «ចំណែកដែលខ្ញុំត្រូវបាននោះ វាបានជួយខ្ញុំសងធនាគារបង្ហើយ ដែលខ្ញុំតឹងទ្រូងត្រូវសងអស់រាប់ឆ្នាំមកហើយ។ ជាពិសេស ខ្ញុំត្រៀមទិញកាដូអនុស្សាវរីយ៍ដល់ភរិយាខ្ញុំ នូវកងដៃមួយឈុតផងដែរ»។
ពិសាដោយការទទួលខុសត្រូវ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com