អត្ថបទពាណិជ្ជកម្ម
សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា រៀបចំ​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី​១៤ និង​សម្ពោធ​គម្រោង​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ ព្រមទាំង បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាភិបាល​
03, Feb 2020 , 5:15 pm        
រូបភាព
ដោយ: ថ្មីៗ
 ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៣១ ខែ មករា ឆ្នាំ ២០១៩ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (​សមក​) បានរៀបចំ​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី​១៤ និង​សម្ពោធ​គម្រោង បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​ប្រកបដោយ​ការទទួលខុសត្រូវ ក្នុង​គោលដៅ​ឆ្លើយតប​ការព្រួយបារម្ភ​នានា និង​រួមចំណែក​ក្នុង​កំណើនសេដ្ឋកិច្ច តាមរយៈ​ការធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា មានលទ្ធភាព​ទទួលបាន​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្លូវការ ប្រកបដោយ​ការទទួលខុសត្រូវ​។​
 
 គម្រោង​៣​ឆ្នាំនេះ ទទួលបាន​វិភាគទាន​ពី​សមាជិក​របស់ សមក នឹង​រួមចំណែក​ដល់​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៩-២០២៥ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា គឺជា​ស្ថាប័ន​តែមួយគត់ តំណាង​ឲ្យ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ ដែល​បាន​ចុះបញ្ជី​ស្របច្បាប់ នឹង​អនុវត្ត​នៅ​គម្រោង​តម្លៃ​ជិត​១​លាន​ដុល្លារ ដោយ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សមាជិក​របស់ខ្លួន ព្រមទាំង​ដៃគូ​សំខាន់ៗ​ដូចជា ធនាគារជាតិ​នៃ​កម្ពុជា សមាគម​ធនាគារជាតិ​នៅ​កម្ពុជា ការិយាល័យ​ឥណទាន​កម្ពុជា និង​ដៃគូ​អភិវឌ្ឍ​នានា​។​
 
​គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០១៩ វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានផ្តល់​ឥណទាន​ចំនួន​ប្រហែល​៧​ពាន់​លាន​ដុល្លា ដល់​អតិថិជន​ប្រហែល ២​លាន​នាក់ ខណៈ​អ្នក​សន្សំ​មាន​ចំនួន ជិត​៣​លាន​នាក់ ដោយមាន​ទឹកប្រាក់ ជិត​៤​ពាន់​លាន នៅតាម​ការិយាល័យ​ចំនួន ១,៤០០ ដែលមាន​បុគ្គលិក​ចំនួន ៣៤,០០០​នាក់​។​
 
​វិស័យ​ហិរញ្ញវត្ថុ​មានការ​ផ្លាស់ប្តូរ​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ​។ ជាបឋម​ផលប័ត្រ​ឥណទាន​បាន​កើន​ជាង​មុន​១៨​ដង នៅពេលដែល​ចំនួន​អតិថិជន​កើន​ជាង​មុខ​២​ដង​។ ជាងនេះទៅទៀត វិស័យនេះ ប្រែប្រួល​ខ្លាំង​ពី​វិស័យ​អង្គកា​អភិវឌ្ឍន៍ ទៅជា​ស្ថាប័នហិរញ្ញវត្ថុ​ដែល​គ្រប់គ្រង​ដោយ​ម្ចាស់ទុន​ឯកជន​។ វិស័យនេះ​បានការ​ផ្តោត​ខ្លាំង​ទៅលើ សហគ្រាស​ទុន​តូច និង​មធ្យម ទន្ទឹមនឹង ធនាគារ​មួយចំនួន​តូច​ក៏បាន​ហក់​ចូលក្នុង​ផ្សារ​នេះដែរ​។ ការដាក់​ពិ​ដាន​អត្រា​ការប្រាក់​របស់​រដ្ឋ នៅ​ខែមេសា ឆ្នាំ​២០១៧ បានធ្វើ​ឲ្យ​ចំនួន​អតិថិជន​នៅតែ​ថេរ តែ​ទំហំ​ឥណទាន​មធ្យម​កាន់តែ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ កំណើន​នេះ​ជំរុញ​ឲ្យ​មានការ​កោតសរសើរ ក៏ដូចជា​ក្តីបារម្ភ​ថា អាច​នឹងមាន​បញ្ហា​ប្រឈម​ដូចជា​បំណុល​វ័ណ្ឌក ដោយសារតែ​មានការ​ប្រកួត​ប្រជែង​ខ្លាំង​ក្នុង​វិស័យនេះ​។​

  
 
​លោក គា បូរាណ ប្រធាន​ក្រុមប្រឹក្សាភិបាល សមក បាន​មានប្រសាសន៍ថា​៖ «​គម្រោង​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​ប្រកបដោយ​ការទទួលខុសត្រូវ ឆ្លើយតប​បន្ថែមទៀត ទៅនឹង​ការព្រួយបារម្ភ​នានា ព្រមទាំង​ចូលរួមចំណែក ក្នុង​កំណើនសេដ្ឋកិច្ច ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុ​ជាមាន​សិទ្ធិ​ទទួល​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​បន្ថែម ក្នុងពេលដែល​បាន និង​កំពុងធ្វើការ​ងារ​នេះ ជាមួយ​សមាជិក​របស់​ខ្លួន​ផងដែរ ចាប់តាំងពី​ឆ្នាំ​២០១៧»​។​
 
​គេ​រំពឹងថា​គម្រោង​នេះ នឹង​ជួយ​លើ​កម្ពស់​បរិ​យាប​ន្ន​មីក្រូហិរញ្ញវត្ថុ ដោយ​ប្រើប្រាស់​ស្តង់​អន្តរជាតិ​ប្រកបដោយ​ក្រមសីលធម៌ មានដូចជា គោលការណ៍​ការពារ​អតិថិជន ឥណទាន​ភ្ជាប់​ជាមួយ​កិច្ចការ​សង្គម គោលការណ៍​ផ្តល់ប្រាក់​កម្ចី ព្រមទាំង​យន្តការ​ដោះស្រាយ​បណ្តឹង​អតិថិជន​។ លើកកម្ពស់​វិស័យ​អប់រំ​ហិរញ្ញវត្ថុ ដល់​អតិថិជន និង​សាធារណជន ដោយ​សហការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា និង​ដៃគូ​ផ្សេងៗ​។ លើកកម្ពស់​ដល់​ការយល់ដឹង ពី​តួនាទី​មីក្រូហិរញ្ញវត្ថុ ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​ជួយ​កំណើនសេដ្ឋកិច្ច​តាម​ទីជនបទ ក៏ដូចជា ស្រាវជ្រាវ និង​អភិវឌ្ឍ​បន្ថែម​វិស័យ​មីក្រូហិរញ្ញវត្ថុ​។ សមាគម​មីក្រូហិរញ្ញវត្ថុ គឺជា​សមាគមវិជ្ជាជីវៈ ដែល​ជួយ​ធ្វើ​ឲ្យ​មាន​វិបុលភាព និង​និរន្តរភាព​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ជម្រុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​ព្រមទាំង​ការអភិវឌ្ឍ​។ សមក មាន​សមាជិក​ចំនួន​១០១​ស្ថាប័ន សុទ្ធសឹង​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ គ្រឹះស្ថាន​ឥណទាន​ជនបទ ព្រមទាំង​ក្រុមហ៊ុន​ភតិសន្យា​(​បង់​រំលស់​)​។ នេះ​បើតាម​លោក គា បូរាណ​​ក្នុង​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី ១៤ នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) ក៏មាន​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាភិបាល​សមាគម​មី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ជា​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស លោក គា បូរាណ ត្រូវបាន​ជាប់ឆ្នោត​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សម្រាប់​អាណត្តិ ឆ្នាំ​២០២០-២០២១៕












 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com