អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន Smart Axiata បរិច្ចាគ​ប្រាក់​១០​ម៉ឺន​ដុល្លារ​ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​
03, Feb 2020 , 5:50 pm        
រូបភាព
ដោយ: ថ្មីៗ
 ​ភ្នំពេញ​៖ ក្រុមហ៊ុន Smart Axiata បាន​បរិច្ចាគ​ទឹកប្រាក់​ចំនួន ១០ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។ ទឹកប្រាក់ ១០​ម៉ឺន​ដុល្លារ​នេះ គឺ​ទទួលបាន​ពី​ការ​ការលក់​សំបុត្រ និង​សម្ភារ​នា​ការប្រគំ​តន្ត្រី​សប្បុរស​ស្នាមញញឹម ដែល​បានរៀបចំ​ធ្វើ​កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៩​កន្លងទៅ​។
 
​ការប្រគល់ និង​ទទួល​ប្រាក់​បរិច្ចាគ​ទៅដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​នេះ ត្រូវបាន​ធ្វើឡើង​រវាង លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋ​ម​ន្រី្ដ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក ថូ​ម៉ាស់ ហ៊ុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata នៅ​ទីស្នាក់ការ​ក្រសួង នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២០ ។​
 
 
​បន្ថែម​ពីលើ​ទឹកប្រាក់​បរិច្ចាគ​ចំនួន ១០ ម៉ឺន​ដុ​លា្ល​រ​សហរដ្ឋអាមេរិក​ថ្ងៃនេះ ក្រុមហ៊ុន Smart បាន​ប្រើប្រាស់​ធនធាន​ហរិញ្ញវត្ថុ​បន្ថែម សម្រាប់​ការរៀបចំ​ការប្រគុំ​តន្ដ្រី​សប្បុរសធម៌​ស្មា​ម​ញញឹម ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ខែធ្នូ ឆ្នាំ​២០១៩ ជាមួយនឹង​ដៃគូ​មួយចំនួន ក៏ដូចជា​ភ្ជាប់​ជាមួយ​យុទ្ធនា​ការណ៍​លើកកម្ពស់​ការបរិច្ចាគ​ជា​សាធារណៈ​សម្រាប់​មូលនិធិ​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com