អត្ថបទពាណិជ្ជកម្ម
The Forest FC ក្លាយជា​ជើងឯក​មណ្ឌល​បាត់ដំបង​ក្នុង​ព្រឹត្តិការណ៍ Tiger Street Football 2020
04, Feb 2020 , 11:18 am        
រូបភាព
ដោយ: ថ្មីៗ
​ខេត្តបាត់ដំបង​៖ ក្រុម The Forest FC បាន​ក្លាយជា​ជើងឯក​មណ្ឌល​បាត់ដំបង បន្ទាប់ពី​យកឈ្នះ​ក្រុមបាល់ទាត់ FC CROWN (A) ប្រផិតប្រផើយ​ក្នុង​លទ្ធ​២​ទល់​១​វគ្គ​ផ្តាច់ព្រ័ត្រ ការប្រកួត Tiger Street Football 2020 កាលពី​ថ្ងៃទី​២ ខែកុម្ភៈ នៅ​ទីលាន​កីឡដ្ឋាន វាល​បែក​ចាន ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។​
 
​កីឡាករ វុ​ធ ដេវីត ប្រធាន​ក្រុម The Forest FC បាន​លើកឡើងថា ការ​គ្រង​តំណែង​ជើងឯក​លើក​ទី​១​នេះ​វា​ជា​មោទនៈភាព​មួយ​សម្រាប់​ក្រុម The Forest FC ខណៈ​២​លើក​កន្លងមក បាន​ត្រឹម​លេខ​៤​ប៉ុណ្ណោះ​។ ការ​គ្រង​តំណែង​ជើងឯក​លើកដំបូង​នេះ ប្រធាន​ក្រុម The Forest FC បាន​ប្តេជ្ញាចិត្ត​ខិតខំ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​ក្រុម​បន្ថែមទៀត ដើម្បី​លេង​ឲ្យ​ស៊ីសង្វាក់​គ្នា​នៅ​វគ្គ  ផ្តាច់ព្រ័ត្រ​នៅ​រា​ធានី​ភ្នំពេញ ឈានទៅ​ក្រសោប​តំណែង​ជើងឯក Tiger Street Football 2020 លើក​មុខមាត់​ខេត្តបាត់ដំបង​។​


 
​សម្រាប់​ជ័យលាភី​មណ្ឌល​បាត់ដំបង​នេះ ដែលជា​មណ្ឌល​ទី​៤ ក្រុម​ដែល​ប្រជែង​បាន​ចំណាត់ថ្នាក់​លេខ​១ The Forest FC ទទួលបាន​ថវិការ ១៥០០ ដុល្លារ ក្រុម​លេខ​២​បាន​ទៅលើ FC CROWN (A) ទទួលបាន​ថវិការ ១០០០ ដុល្លារ ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​ក្រុម Norea Team ទទួលបាន​ថវិការ ៥០០ ដុល្លារ និង​លេខ​៤​បាន​ទៅលើ​ក្រុម យុវជន​ដាំ​ស្ពៃ ទទួលបាន​ថវិការ ២០០ ដុល្លារ​។​
 
​ព្រឹត្តិការណ៍ Tiger Street Football 2020  មណ្ឌល​បាត់ដំបង ដែលជា​មណ្ឌល​ទី​៤​នេះ ជ្រើស​រើសយក​១០​ក្រុម​ឡើងទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នា​ថ្ងៃទី​២៩ ខែ​កុ​ម្ភះ ដល់​ថ្ងៃទី​១ ខែ​មិនា ឆ្នាំ​២០២០ នៅ​រាជធានី​ភ្នំពេញ​។ ក្រុម​ដែល​គ្រង​ដំណែង​ជើងឯក Tiger Street Football 2020  និង​មានឱកាស​ជួប​ផ្ទាល់​ជាមួយ លោក Rio Ferdinand ផងដែរ​។​
 
​បន្ទាប់ពី​បញ្ចប់​មណ្ឌល​បាត់ដំបង ដែលជា​មណ្ឌល​ទី​៤​នេះ មណ្ឌល​បន្ទាប់ គឺ​មណ្ឌល​កំពង់ចាម ដែលមាន​៦​ខេត្ត​ចូលរួម គឺ​ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ព្រៃវែង ស្វាយរៀង ដាក់ពាក្យ​នៅ​មណ្ឌល​ខេត្តកំពង់ចាម ប្រកួត​ថ្ងៃទី​៨ ដល់ ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២០​។ 
 
​សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Tiger Street Football 2020  បន្ទាប់ពី​មណ្ឌល​ទី​៥ មណ្ឌល​កំពង់ចាម និង​បន្តទៅ​មណ្ឌល​ទី​៦ មណ្ឌល​ខេត្តកំពត ដែលមាន​៤​ខេត្ត​ចូលរួម គឺ​ព្រះសីហនុ កែប កោះកុង និង​កំពត​ម្ចាស់ផ្ទះ ដំណើរការ​ប្រកួត​នៅ​ថ្ងៃទី​១៥ ដល់ ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២០​។​
 
​ស្តែងចេញ​នូវ​ការតាំង​ចិត្ត​ដ៏​មោះមុត​របស់​អ្នក ជាមួយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​។ 
 
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕














(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com