អត្ថបទពាណិជ្ជកម្ម
ក្រសួង​មុខងារសាធារណៈ រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២០
04, Feb 2020 , 5:04 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ ក្រសួង​មុខងា​សាធារណៈ បានរៀបចំ​សន្និបាត​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២០ នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ នៅ​សណ្ឋាគារ​ភ្នំពេញ​។ សន្និបាត​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងា​សាធារណៈ និង​តំណាង​គ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ភ្ញៀវកិត្តិយស ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួង​មុខងា​សាធារណៈ​ចំនួន ៤៨៩​នាក់​។​
 
​លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងា​សាធារណៈ បាន​ថ្លែង​ក្នុង​ពិធី​ដ៏​ឱឡារិក​នេះ​ថា ក្នុងនាម​ជា​សេនាធិការ​របស់​រដ្ឋ​បា​ភិ​បាល ក្រសួង​មុខងារ​មាន​បេសកកម្ម​ដឹកនាំ គ្រប់គ្រង និង​អភិវឌ្ឍ​វិស័យ​មុខងារ និង​ការងារ​កំណែទម្រង់រដ្ឋបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ទន្ទឹមនឹងនេះ ក្រសួង​បានកំណត់​បាវចនា​ចំនួន​៣ ដើម្បី​ការពារ​ផលប្រយោជន៍ សាធារណៈ ,​ក្រសួង ស្ថាប័ន និង​មន្ត្រី​។ 
  
 
​បើតាម​លោក​រដ្ឋមន្ត្រី ក្នុង​ឆ្នាំ​២០១៩ កន្ល​ទៅ ក្រសួង​មុខងា​សាធារណៈ បាន​អនុវត្ត​តួនាទី និង សម្រេចបាន​សមិទ្ធផល​ធំៗ​ជាច្រើន ក្នុងនោះ​មានដូចជា​បាន​កសាង និង​ដាក់​អនុវត្ត​លិខិតបទដ្ឋាន​គតិយុត្ត​, ការកែទម្រង់​ប្រព័ន្ធ​ប្រៀ​វត្ស ការកែលម្អ និង​ពង្រឹងគុណភាព នៃ​ការផ្ដល់សេវា​សារ​ធារ​ណៈ​, ដោះស្រាយ​ករណី​សំណើសុំ​ធ្វើ​វិចា​រណកម្ម​មុខងារ ភារកិច្ច និង​រចនាសម្ព័ន្ធ​គ្រប់គ្រង​ស្ដា​ប័ន​, គ្រប់គ្រង​មន្ត្រីរាជការ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​សរុប​ចំនួន ២១៨.៤៨២​នាក់​។​
 
​ក្រសួង​មុខងារសាធារណៈ ក៏បាន​អនុញ្ញាត​ជាគោលការណ៍​ជូន​ក្រសួង ស្ដា​ប័ន ដើម្បី​ជ្រើសរើស​មន្ត្រីរាជការ​ស៊ីវិល​ក្របខណ្ឌ​ថ្មី​ចំនួន ៥,៩៩៦ កន្លែង​, បានផ្ដល់​ទិដ្ឋាការ​លើ​ការប្រែប្រួល​ស្ថានភាព​រដ្ឋបាល​មន្ត្រីរាជកា​រ​ស៊ីវិល​បាន​សរុប​ចំនួន ៤៧,៤៩០ នាក់ ក្នុងនោះ ស្ត្រី ១២,៣៧៥​នាក់​, បាន​ដំឡើង​បៀវត្ស​អប្បបរមា (១) វិស័យ​រដ្ឋបាល​ចំនួន​១.១០០.១០០​រៀល (២) វិស័យ​អប់រំ ចំនួន​១.២០០.១០០​រៀល (៣) វិស័យ​សុខាភិបាល​ចំនួន​១.២០០.១០០​រៀល (៤)​នគរបាលជាតិ​ចំនួន​១.១៨៤.៥៧៧​រៀល (៥) យោធិន​ចំនួន​១.១១៤.៣៧៧​រៀល (៦)​មន្ត្រី​ជាប់កិច្ចសន្យា​ចំនួន​៦៥០.០០០​រៀល (៧)​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ចំនួន​១.១៣៥.០០០​រៀល (៨)​សមាជិក​ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ចំនួន​៩១០.០០០​រៀល (៩)​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន​៧៤០.០០០​រៀល (១០)​សមាជិក​ភូមិ ចំនួន​២៥០.០០០​រៀល​។ នេះ​បើតាម​បើតាម​លើ​ការឡើង​របស់លោក ក្រសួង​មុខងារសាធារណៈ​។​
 
 
​លោក​រដ្ឋមន្ត្រី ពេជ្រ ប៊ុនធិន បាន​បន្ថែមទៀតថា នៅក្នុង​ឆ្នាំ​២០១៩​កន្លងទៅ ក្រសួង​ក៏បាន​វាយតម្លៃ និង​ផ្តល់រ​ង្វាន់​ជូន​អង្គភាព​ផ្តល់​សេវា និង​វិស័យ​សុខាភិបាល​មួយចំនួន​ផងដែរ ដោយ​អង្គភាព​ជ័យលាភី​បានទទួល​បាន​ថវិកា​ពី​លាន​រៀល ដល់​ពីរ​រយ​លាន​, បាន​ចុះ​ធ្វើ​អធិការកិច្ច​និង​រកឃើញ​ករណី​បើក​បៀវត្ស និង​ចាត់វិធានការ​ឱ្យ​បង្វែរ​ថវិកា​ចូល​ចំនួន​៧.១៩៨.១៣៥.៥១៤​រៀល​, សាលា​ភូមិន្ទ​បានធ្វើការ​បណ្តុះបណ្តាល​វគ្គ​វិក្រឹត្យការ ៩​ខែ និង​ការបណ្តុះបណ្តាល​សរុប​ចំនួន​២.៧៤១​នាក់ (​ស្ត្រី​ស្មើនឹង​៣៤.៥១%)»៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
  

Tag:
 Ministry of Civil Servise Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com