អត្ថបទពាណិជ្ជកម្ម
អបអរសាទរ​! ក្រុម​តូច Small World Small Band ក្លាយជា​ទូត​សុ​ឆន្ទៈ​ផ្លូវការ​របស់​ភេសជ្ជៈ​ទឹកក្រូច​អាយ​ស៍​កូ​ឡា​
05, Feb 2020 , 4:44 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទឹកក្រូច​អាយ​ស៍​កូ​ឡា ដែលជា​ភេសជ្ជៈ​កំពុង​ទទួលបាន​ការពេញនិយម​ច្រើន ក្នុង​ស្រទាប់​យុវវ័យ​នាពេល​បច្ចុប្បន្ន បានជ្រើសរើស​ក្រុម​តូច Small World Small Band ជា​ទូត​សុ​ឆន្ទៈ​ផ្លូវការ តំណាង​ភេសជ្ជៈ​របស់ខ្លួន ចាប់ពីពេលនេះ​តទៅ​ហើយ​។
 
​តារាចម្រៀង​វ័យក្មេង សម្លេង​ពីរោះ​បែប​មនោសញ្ចេតនា លោក ម៉ម ពេ​ជ្ជ​រិ​ទ្ធ បានបង្ហាញ​ពី អារម្មណ៍​ផ្ទាល់ខ្លួន​ថា​៖ « ខ្ញុំ​ពិតជា​សប្បាយរីករាយ និង​មាន​មោទកភាព​ណាស់ ដែល​ក្រុម​តូច​របស់​ពួក​ខ្ញុំ ត្រូវបាន​ផ្តល់​កិ​ត្ត​យស និង​ទំនុកចិត្ត ដើម្បី​ផ្សព្វផ្សាយ​ណែនាំ ពី​រសជាតិ​ដ៏​ផ្អែម​ឆ្ងាញ់ និង​ផលិតឡើង​ដោយ​បច្ចេកវិទ្យា​អាល្លឺម៉ង់ គ្រឿងផ្សំ​ពី​សហរដ្ឋអាមេរិក​រប​ស់​ទឹកក្រូច​អាយ​ស៍​កូ​ឡា ទៅដល់​ពលរដ្ឋ​កម្ពុជា ជាពិសេស​ដល់​យុវវ័យ ដែល​ចូលចិត្ត​ភាពសប្បាយ​រីករាយ​ជាមួយ​តន្ត្រី​របស់​ពួកយើង​តែម្តង​។ ហើយ​រូបខ្ញុំ​ផ្ទាល់ ខ្ញុំ​ចូលចិត្ត​ញុំ​ា​អាយ​ស៍​កូ​ឡា​ជាប្រចាំ រាល់ពេល​អាហារ​របស់ខ្ញុំ​»​។ 
 
​វីដេអូ​៖


 
 
​រីឯ​តារាចម្រៀង​ស្រី មាន​ក្តី​ស្រមៃ​ខ្ពស់ ក្នុង​ក្រុម​នេះដែរ កញ្ញា កេសរ ក៏បាន​លើកឡើង​នូវ​ការស្រមើស្រមៃ​មួយ ប្រកបដោយ​ទឹកមុខ​សប្បាយរីករាយ​ផងដែរ​ថា​៖«​សាក​ស្រមៃ​មើល បើ​បងប្អូន​ទាំងអស់គ្នា ស្តាប់​ចម្រៀង​មនោសញ្ចេតនា លន្លង់លន្លោច ឬក៏​កន្ត្រាក់​អារម្មណ៍ ពី​ក្រុម​តូច​បណ្តើរ ហើយ​មាន​ទឹកក្រូច​អាយ​ស៍​កូ​ឡា​ដ៏​ត្រជាក់ នៅក្នុង​ដៃ​ក្រេប​បណ្តើរ ហ៊ោ     បណ្តើរ លើក​កំប៉ុង​គ្រវី​ចុះឡើង ជាមួយ​ចង្វាក់ភ្លេង​របស់​យើង តើ​វា​មិន​កាន់តែ​សប្បាយរីករាយ​ខ្លាំង​ឡើង​ទេ​ឬ​យ៉ាងណា​»? 
 
​លោកស្រី គង់ កុសល នាយិកា​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​មានប្រសាសន៍ថា​៖ «  យើង​សប្បាយចិត្ត​ណាស់ ដែល​ក្រុម​តូច Small World Small Band ចូលចិត្ត​រសជាតិ​ទឹកក្រូច ដែល​ផលិតឡើង​អនុលោម​ទៅតាម​ស្តង់ដារ​អន្តរជាតិ ហើយ​ថែមទាំង​ស្ម័គ្រចិត្ត​ណែនាំ​ភេសជ្ជៈ ដែលមាន​ទាំង​គុណភាព និង​រសជាតិ​ផ្អែម​ឆ្ញា​ញ់​នេះ ទៅ​ពលរដ្ឋ​កម្ពុជា និង​អ្នកគាំទ្រ​របស់ខ្លួន​ថែមទៀត​»​។​
 
​លោកស្រី​សង្ឃឹម​ផងដែរ​ថា កិច្ចសហការ​រវាង​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ជាមួយ​ក្រុម​តូច Small World Small Band នឹង​នាំមក​នូវ​ភាពសប្បាយ​រីករាយ​កាន់តែច្រើន​ថែមទៀត ដល់​អ្នកគាំទ្រ​របស់​ពួកគេ ក៏ដូចជា​អ្នក​និយម​ពិសា​ទឹកក្រូច​អាយ​ស៍​ផងដែរ​។ 
 
​គួរ​បញ្ជាក់ថា ក្រុម​តូច Small World Small Band គឺជា​ក្រុម​តារាចម្រៀង original ដែលមាន កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ខ្លាំង ក្នុង​ស្រទាប់​យុវវ័យ ហើយ​បទ​ចម្រៀង​ដែល​ល្បីៗ​របស់​ពួកគេ​រួមមាន​ដូចជា​«​ចាប៉ី​បុណ្យ​ភូមិ​»«​ឆ្ងាយ​» «​ចង់​ក្បែរ​» «​ជិត​» «​ស្នាម​ថើប​ដំបូង​» «​បើ​អាច​» «​រង់ចាំ​»​និង​បទ​«​កុំ​ខឹង​»​ជាដើម​៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com