Nokia 6.2 និង Nokia 7.2 គឺជាស្មាតហ្វូនរបស់ Nokia ដែលទទួលបានការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់ពីសំណាក់មហាជនកម្ពុជា បន្ទាប់ពីចូលក្នុងទីផ្សារកម្ពុជាថ្មីៗនេះ។ ទទួលបានការគាំទ្រយ៉ាងខ្លាំង ក៏ដោយសារតែស្មាតហ្វូនទាំង ២ ម៉ូឌែលនេះ ត្រូវបានក្រុមហ៊ុន Nokia ផលិតឡើងដោយយកចិត្តទុកដាក់ខ្ពស់ គួបផ្សំនឹងសមត្ថភាពដ៏អស្ចារ្យ ហើយវាក៏មានតម្លៃសមរម្យដែរ។ នៅក្នុងប្រទេសកម្ពុជា ទូរសព្ទ Nokia 6.2 មានតម្លៃត្រឹមតែ 219 ដុល្លារ។ រីឯ Nokia 7.2 មានតម្លៃត្រឹមតែ 289 ដុល្លារប៉ុណ្ណោះ។ លើសពីនេះ អ្នកគាំទ្រ នឹងទទួលបានជើងទម្រកាមេរ៉ា យ៉ាងស្រស់ស្អាតផងដែរ។
Nokia 7.2 គឺជាទូរសព្ទ ដែលបានផលិតមកជាមួយនឹងកម្លាំងម៉ាស៊ីនលំដាប់ថវិកា ដែលបំពាក់មកជាមួយ នូវកាមេរ៉ាខាងក្រោយ ៣ គ្រាប់ ដែលកំពុងពេញនិយមនៅសម័យស្មាតហ្វូននេះ។ ក្នុងនោះលែនមេ (Main Camera) មានទំហំ 48 MP, f/1.8, (wide), 1/2", 0.8µm, PDAF អាចផ្ដិតយករូបភាពបានស្រស់ស្អាត នៅកន្លែងងងឹត។ ចំណែកលែនមួយទៀតទំហំ 8 MP, f/2.2, 13mm (Ultrawide) អាំចថតរូបនៅទីតាំងចង្អៀតបានយ៉ាងល្អ។ នៅមានលែនមួយទៀតទំហំ 5 MP, depth sensor សម្រាប់ថតរូបព្រិលខាងក្រោយ (Portrait mode) ដែលគណនាសាច់រូបភាពបានយ៉ាងល្អប្រសើរ។ ដោយឡែក កាមេរ៉ាមុខ មានទំហំ 20MP Zeiss optics, HDR ដែលមានមុខងារល្អច្រើន សម្រាប់ជ្រើសរើសថត ទៅតាមតម្រូវការរបស់លោកអ្នក។ Nokia 7.2 ដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ Android One ដែលអាចធ្វើបច្ចុប្បន្នភាពបានផងដែរ។
![](https://image.thmeythmey.com/pictures/2020/02/06/thumb2/nokia__1_.jpg)
Nokia 7.2 បំពាក់មកជាមួយនូវអេក្រង់លាតសន្ធឹង ដោយប្រើប្រាស់លែនដំណក់ទឹក ដែលធ្វើឱ្យអេក្រង់លាតទូលាយ រហូតដល់ 6.3 អ៊ីញ។ ទូរសព្ទនេះ បំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 660 Processor ទំហំរ៉េម 6 GB និងអង្គផ្ទុកទិន្នន័យ 128 GB។ ស្របគ្នាជាមួយទំហំថ្ម 3500 mAh ដែលអាចកំដរលោកអ្នក បានរហូតដល់ទៅ ២ថ្ងៃឯណោះ។ សម្រាប់ម៉ូឌែល Nokia 7.2 មានជម្រើសពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខ្មៅ និង ពណ៌បៃតង។
Nokia 6.2 វិញ ក៏មិនចាញ់បងធំវាប៉ុន្មានដែរ។ Nokia 6.2 មានទំហំអេក្រង់ 6.3 អ៊ីញ ប្រើលែនតំណក់ទឹក ដែលអមជាមួយកាម៉េរាខាងមុខ 8 MP, f/2.0, 1/4", 1.12µm។ វាបានបំពាក់មកជាមួយកាមេរ៉ាខាងក្រោយ ដល់ទៅ ៣គ្រាប់ផងដែរ ដោយការបំពេញមុខងារផ្សេងៗគ្នា។ លែនមេមានទំហំ 16 MP, f/1.8, 27mm (wide), 1.0µm, PDAF។ ចំណែកលែនទី២ មានទំហំ 8 MP, f/2.2, 13mm (Utrawide) ដែលអាចថតរូបបានទូលាយនៅទីចង្អៀត និងលែនទី៣ មានមុខងារធ្វើឱ្យរូបភាពព្រិលខាងក្រោយដែរ មានទំហំ 5 MP, depth sensor។
![](https://image.thmeythmey.com/pictures/2020/02/06/thumb2/nokia__2_.jpg)
នៅលើតួខ្លួនម៉ូឌែលមួយនេះ បានបំពាក់នៅបន្ទះឈីបនាគរាជ Snapdragon Qualcomm SDM636 Snapdragon 636 (14 nm) CPU Octa-core 1.8 GHz Kryo 260 ដែលមានទំហំរ៉េម RAM ទំហំ 4GB និងទំហំផ្ទុក 64GB, និងមានទំហំថ្មរហូតដល់ 3500mAh ដែលអាចកំដរលោកអ្នក រហូតដល់ទៅ ២ថ្ងៃឯណោះ។ Nokia 6.2 ក៏មានជម្រើស ២ ពណ៌ផងដែរ ពណ៌ខ្មៅរលោង និង ព្រិលទឹកកក។
គួបញ្ជាក់ថា ស្មាតហ្វូនទាំងពីរម៉ូឌែលនេះ នឹងអាចធ្វើបច្ចុប្បន្នភាពទៅកាន់ Android 10 បានក្នុងពេលឆាប់ៗនេះ ផងដែរ។ លោកអ្នកអាចរកជាវទូរសព្ទទាំងពីរ ម៉ូឌែលនេះគ្រប់ហាងលក់ទូសព្ទដៃស្មាតហ្វូនដែលនៅជិតអ្នកបំផុត ឬ ក៏អាចរកជាវបានតាមបណ្ដាលស្មាតសប (Smart Shop ) ទូទាំងប្រទេសកម្ពុជា។
(អត្ថបទពាណិជ្ជកម្ម)