អត្ថបទពាណិជ្ជកម្ម
ក្រុម Mustache Band និងក្រុមតូច SWSB នឹងផ្តល់ភាពរីករាយដល់អតិថិជនស្រាបៀរ កម្ពុជា នៅក្នុងប្រកួតរវាង Manchester City និង West Ham ចុងសប្តាហ៍នេះ 08, Feb 2020 , 11:01 am
![](https://image.thmeythmey.com/pictures/2020/02/08/thumb2/05.jpg)
×![]()
ភ្នំពេញ៖ គិតមកដល់ពេលនេះ ការប្រកួតបាល់ទាត់ដណ្តើមពានលីកកំពូល របស់ចក្រភពអង់គ្លេស បានឈានមកដល់ពាក់កណ្តាលរដូវកាល ២០១៩-២០២០ នៃការប្រកួតទាំងមូលហើយ។ លទ្ធផលបច្ចុប្បន្ន ក្រុម Manchester City ដែលជាដៃគូឥតខ្ចោះ របស់ ស្រាបៀរ កម្ពុជា ស្ថិតនៅក្នុងលេខរៀងទី២ ជាមួយ ពិន្ទុ៥១ គ្រាប់ ដេញតាម Liverpool ជាមួយពិន្ទុ៧៣គ្រាប់។
ខណៈដែលក្រុម Manchester City កំពុងប្រឹងប្រែងអស់លទ្ធភាពរាល់ការប្រកួត ស្រាបៀរ កម្ពុជា ក៏កំពុងព្យាយាមទាក់ទាញអ្នកគាំទ្រក្រុមបាល់ទាល់ជើងឯក ២ រដូវជាប់គ្នានេះ ឲ្យមកជួយស្រែកហ៊ោ គាំទ្រដល់ដៃគូរបស់ខ្លួនផងដែរ។ ក្រុមហ៊ុន ស្រាបៀរ កម្ពុជា បានសហការជាមួយក្រុមតារាចម្រៀង Original ល្បីៗ ២ ក្រុម គឺ Mustache Band និងក្រុមតូច Small World Small Band (SWSB) មកចូលរួម និងផ្តល់នូវភាពសប្បាយរីករាយបន្ថែម ដល់អតិថិជនរបស់ខ្លួន ដែលមកទស្សនាការផ្សាយបន្តផ្ទាល់ ការប្រកួតរវាងក្រុម Manchester City ប៉ះជា មួយក្រុម West Ham នៅវេលាម៉ោង ១១កន្លះ រារាត្រីថ្ងៃអាទិត្យទី៩ កុម្ភៈនេះ នៅ ផាប់ចំនួន៥ កន្លែងផ្សេងៗគ្នា។
![](https://image.thmeythmey.com/pictures/2020/02/08/thumb2/01.jpg
)
ដោយឡែក Mustache Band នឹងសម្តែងនៅផាប់ The Storm (https://goo.gl/maps/sd7c4C2a2knu2aNcA) ស្ថិតនៅលើផ្លូវឧកញ៉ា ទេពផន (182), ចំណែកក្រុមតូច SWSB សម្តែងនៅផាប់ Old Place (https://goo.gl/maps/gSczZPtjtsQQ3tbA9) លើផ្លូវ 257 សង្កាត់ទឹកល្អក់3, ហើយផាប់ចំនួន 3ទៀតរួមមាន ផាប់ Panorama (https://goo.gl/maps/A8mfpr6ZiFWzDvWaA) លើផ្លូវស៊ីសុវត្ថិ កែងផ្លូវ 178, ផាប់ Eden The Cornerstone (https://goo.gl/maps/Q2ZH4xqd26BgRX6d9) លើ វិថី តេជោដំឌិន (154), និង ផាប់ All Sport bar (https://goo.gl/maps/8QxusJmZxZzFCxRA7) លើផ្លូវលីយ៉តឡាយ (172)។
![](https://image.thmeythmey.com/pictures/2020/02/08/thumb2/04.jpg
)
ក្រៅពីទស្សនាការសម្តែង និងការប្រកួតបាល់ទាត់ ស្រាបៀរ កម្ពុជា ក៏នឹងរៀបចំការចាប់ឆ្នោតផ្តល់ជូនរង្វាន់ដូចជា ទូរទស្សន៍ ៣២ អ៊ីង, រង្វាន់ ស្រាបៀរ កម្ពុជា និងភេសជ្ជៈប៉ូវកំលាំង វើក WURKZ ផងដែរ។
កម្មវិធីទាំងមូលនេះ នឹងចាប់ផ្តើមពីម៉ោង៧យប់ ដល់ម៉ោង១ទៀបភ្លឺ ថ្ងៃទី១០ កុម្ភៈ ឆ្នាំ ២០២០។
ពិសាដោយការទទួលខុសត្រូវ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com