អត្ថបទពាណិជ្ជកម្ម
ផ្ទាំង​កម្មវិធី TADA ថ្មី ងាយស្រួល​សម្រាប់​អ្នកដំណើរ និង​ជួយ​អ្នកបើកបរ​បាន​កាន់តែ​ប្រសើរ​
10, Feb 2020 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី​១០ ខែ កុម្ភៈ ឆ្នាំ​២០២០៖ TADA ដែលជា​កម្មវិធី​កក់​ការធ្វើដំណើរ​ដំបូងបង្អស់ ដែល​មិន​កាត់​ភាគរយ​ពី​អ្នកបើកបរ បានបង្ហាញ​ជា​ផ្លូវការ នូវ​ផ្ទាំង​កម្មវិធី​ថ្មី សម្រាប់​ការធ្វើដំណើរ​ល្អ​ជាងគេ គ្រប់ពេលវេលា​។ អ្នកដំណើរ​ដែល​ធ្លាប់​ជួប​បញ្ហា ទាក់ទង​នឹង​វិធី​កក់​ការ​ជិះ​ដែល​យូរ និង​ដដែលៗ គឺ​លែង​ជា​បញ្ហា សម្រាប់​អ្នកដំណើរ TADA ទៀតហើយ​។
 
​ជាមួយ​ផ្ទាំង​កម្មវិធី​នេះ រាល់​ការ​កក់​ជិះ​គឺ​ចុច​ត្រឹមតែ ២​ដង​ប៉ុណ្ណោះ​។ ការ​ចុច​លើក​ទី​១ គឺ​ជ្រើសរើស​មធ្យោបាយ​ធ្វើដំណើរ​ដូចជា TADA Tuk Tuk, AnyTADA or SUV​។ ការ​ចុច​លើក​ទី​២ គឺ​ដើម្បី​កក់​ការ​ជិះ​របស់​អ្នក និង​ស្វែងរក​អ្នកបើកបរ​។ ការ​កក់​ដែល​ងាយស្រួល​បែបនេះ នឹងធ្វើ​ឲ្យ​មនុស្ស​គ្រប់​ជំនាន់ អាច​រីករាយ​ជាមួយ​សេវាកម្ម​របស់ TADA និង​ចូលរួម​ជួយ​លើកកម្ពស់​ជីវភាព​អ្នកបើកបរ​។​
 
​ជាមួយ​ការ​រចនា​ដែល​ទ្បូ​យ​ជាង​មុន របស់​កម្មវិធី TADA គោលដៅ​៣​ចុងក្រោយ​របស់​អ្នក​បាន​កក់ នឹង​ត្រូវបាន​រក្សាទុក​នៅក្នុង “Recent Destinations”​។ ជិះ​ទៅមក​កន្លែង​ដដែលៗ​ជា​ញឹកញាប់​? អ្នកដំណើរ​គ្រាន់តែ​ចុច​លើ​គោលដៅ​នៅក្នុង “Recent Destinations” ដែល​អ្នក​ចង់ទៅ​ម្តងទៀត រួច​ចុច​កក់​ការ​ជិះ​។​


 
​អ្នកបើកបរ​ជាច្រើន​ដែល​កំពុង​ជួបប្រទះ​ការលំបាក​យ៉ាងខ្លាំង ពី​ការ​រកចំណូលបាន​តិច តែ​ត្រូវ​ចំណាយ​ច្រើន រួមទាំង​ការ​កាត់​ភាគរយ​បន្ថែម ពី​កម្មវិធី​ធ្វើដំណើរ​ផ្សេងៗ កំពុង​ពឹង​ផ្អែកលើ​កម្មវិធី TADA ដើម្បី​រកប្រាក់​ចំណូល​កាន់តែច្រើន សម្រាប់​ជីវភាព​គ្រួសារ​។ ការ​រចនា​ថ្មី​នេះ សង្ឃឹមថានឹង​ទាក់ទាញ​អ្នកដំណើរ​កាន់តែច្រើន ដើម្បី​ចូលរួម​ជាមួយ TADA បន្ត​ជួយ​ជ្រោមជ្រែង​អ្នកបើកបរ​របស់ TADA កាន់តែច្រើន​។​
 
​អ្នកដំណើរ​អាច Update ឬ​ទាញយក​កម្មវិធី​TADA សម្រាប់​ទទួល​បទពិសោធ​ន៍​ថ្មី​នេះ ហើយ​ប្រើ​ប្រូ​ម៉ូ​កូដ “UPDATEME” ដើម្បី​ទទួល​ការបញ្ចុះ​តម្លៃ ៥០% ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ ២០២០​នេះ​។ ការធ្វើដំណើរ​ដែល​ចំណាយ​តិច តែ​ជួយ​អ្នកបើក​បរបាន​យ៉ាងច្រើន ដោយ​គ្មាន​ការ​កាត់​កម្រៃជើងសារ​ពី​ពួកគាត់ ធ្វើ​ឲ្យ TADA ក្លាយជា​ជម្រើស​ល្អ​បំផុត សម្រាប់​ការធ្វើដំណើរ​និង​លើកកម្ពស់​ជីវភាព​អ្នកបើកបរ​ក្នុងប្រទេស​កម្ពុជា​។​


 
​របៀប​កក់ TADA 
 
 
​របៀប​ប្រើ PROMOCODE 
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Two Way Public Relation
© រក្សាសិទ្ធិដោយ thmeythmey.com