ជាតិ
សម្តេច ហ៊ុន សែន៖ រដ្ឋាភិបាលលើកទឹក​ចិត្ត E-Commerce តែមិនមែនជាការបង្ហាញភាពសិចស៊ីជ្រុល
24, Feb 2020 , 11:07 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា​ រដ្ឋាភិបាលកម្ពុជាតែងតែលើកទឹក​ចិត្តការរកស៊ីអនឡាញ ដែលជាផ្នែកមួយនៃ E-Commerce ប៉ុន្តែភាពសិចស៊ីជ្រុល​មិនមែន​ជាករណី​រកស៊ីនោះឡើយ។ សម្តេច បានសង្កត់បែបនេះ នាសន្និសីទសារព័ត៌មាន​នៅវិមាន​សន្តិភាពនៅព្រឹក​ថ្ងៃទី២៤ ខែកុម្ភៈ។


ជុំវិញ​ប្រតិកម្មផ្សេងៗពីសំណាក់សង្គម​ស៊ីវិល ក៏ដូចជាអង្គការលើក​លែងទោសអន្តរជាតិ សម្តេច ហ៊ុន សែន បានស្នើ​ឲ្យអ្នកនិយាយតាមវិទ្យុជាភាសាខ្មែរ ក៏ដូចជាមន្ត្រីអង្គការនានា ថត​បង្ហោះ​សមាជិកក្រុមគ្រួសារខ្លួន​ដែលស្លៀកពាក់សិចស៊ី តាមហ្វេសប៊ុក ហើយចាំមើល​ប្រតិកម្ម។

សម្តេច បានបញ្ជាក់ថា សម្តេចបាន​ឃើញ​អ្នកលក់​អនឡាញសិចស៊ី​ខ្លាំង ដែលបង្ហាញពីលើ​ដល់​ក្រោម។ «តម្លៃ​ស្ត្រីខ្មែរនៅឯណា?»។ នេះជាការចោទសួររបស់សម្តេច ដោយលើកទឹក​ចិត្តឲ្យមាន​​ការរកស៊ីតាមអនឡាញ ជាពិសេសការលក់ផលិត​ផល​ ដោយស្លៀកពាក់ត្រឹមត្រូវ៕


© រក្សាសិទ្ធិដោយ thmeythmey.com