កំណាព្យ
ជាតិ
Made in Cambodia !
03, Mar 2020 , 2:30 pm        
រូបភាព
ដោយ: ថ្មីៗ

​បទ  ព្រហ្មគីតិ​
 
Made in Cambodia​ ​ត្រូវ​រួមគ្នា​សាង​ស្នាដៃ​
​បង្កើត​ម៉ាក​ម៉ូដ​ច្នៃ​     ​    ច្រើន​វិស័យ​តាម​ត្រូវការ​។​
 
Made in Cambodia​ ​សាក​រួមគ្នា​ប្រើ​ប្រាជ្ញា​
​ផលិត​រក​ទីផ្សារ​ ​        ប្រាប់​លោកា​ខ្មែរ​ធ្វើបាន​។​
 
Made in Cambodia​ ​គាំទ្រ​គ្នា​ជួយ​ស្រុក​ថ្កាន​
​ប្រើ​គ្រឿង​ខ្មែរ​ធ្វើបាន​ ​ស្លាបព្រា​ចាន​ចង្ក្រាន​ឆ្នាំង​។​
 
Made in Cambodia​ ​ខ្មែរ​ជួយ​គ្នា​ច្បាស់​ស្រុក​ខ្លាំង​
​ទោះជា​គេ​បិទបាំង​ ​        ខ្មែរ​ក្រាញ​ក្រាំង​តាំង​ជំហរ​។​
 
Made in Cambodia​ ​រាស្ត្រ​រួមគ្នា​រដ្ឋ​គាំទ្រ​
​ធ្វើបាន​ហ៊ាន​សាទរ​ ​ស្រុះ​ក្រោកឈរ​លើកតម្កើង​។​
 
Made in Cambodia​ ​ចេះ​ជួយ​គ្នា​កុំ​រើសអើង​
​របស់​ខ្មែរ​ធ្វើឡើង​ ​        លើកតម្កើង​រួមគ្នា​ប្រើ​៕

© រក្សាសិទ្ធិដោយ thmeythmey.com