អត្ថបទពាណិជ្ជកម្ម
សិក្សា​ជាមួយ​បណ្ឌិត​សាស្ត្រាចារ្យ​បរទេស នៃ​សាកលវិទ្យាល័យ​ធំជាងគេ និង​ទំនើប​ជាងគេ នៅ​កម្ពុជា AUPP
06, Mar 2020 , 11:02 am        
រូបភាព
ដោយ: ថ្មីៗ
(​ភ្នំពេញ​)៖ សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ AUPP ជា​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ដែល​ល្បី​ខាង​គុណភាព​អប់រំ​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ដែល​បង្រៀន​ដោយ​សាស្ត្រាចារ្យ​ជំនាញ ៗ មកពី​បណ្តា​សាកលវិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក អូស្ត្រាលី ប៉ែក​អឺរ៉ុប និង​បណ្តា​ប្រទេស​អភិវឌ្ឍ​ផ្សេងទៀត​។​
 
​ថ្នាក់អនុបណ្ឌិត​នៅ AUPP មាន​គោលដៅ​រៀបចំ​និស្សិត ដែល​បញ្ចប់​ការសិក្សា​ឱ្យ​ទទួលបាន​ភាពជោគជ័យ ក្នុង​វិស័យ​ជំនួញ​ទាំង​ក្នុង និង​ក្រៅប្រទេស ទាំង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង ពិភពលោក​។​
 
​ជាមួយនឹង​កម្មវិធីសិក្សា​ស្តង់ដារ​អាមេរិក និង​ការបង្រៀន​ដោយ​បណ្ឌិត​សាស្ត្រាចារ្យ​ជនជាតិ​អាមេរិកាំង និង​លោកខាងលិច ដែលមាន​បទពិសោធន៍​ខ្ពស់ និស្សិត នឹង​អភិវឌ្ឍ​ចំណេះដឹង​របស់ខ្លួន​យ៉ាង​ទូលំទូលាយ ក្នុង​យុទ្ធសាស្ត្រ​អាជីវកម្ម ភាពជា​អ្នកដឹកនាំ ការគ្រប់គ្រង និង​ភាពជា​សហគ្រិន ព្រមទាំង​ផ្តោតលើ​ការយកចិត្តទុកដាក់​ប​ន្ថែ​ម លើ​ផ្នែក​ហិរញ្ញវត្ថុ ទីផ្សារ ឬ​ជំនួញ​អន្តរជាតិ ។​


 
​និស្សិត​ត្រូវការ​ពេល​តែមួយ​ឆ្នាំកន្លះ​ប៉ុណ្ណោះ ដើម្បី​បញ្ចប់​ថ្នាក់អនុបណ្ឌិត​នេះ ដោយ​រៀន​មួយ​សប្តាហ៍​បី​ថ្ងៃ គឺ ច័ន្ទ ពុធ សុក្រ ពី​ម៉ោង ៥៖៣០ ដល់ ៨៖៣០ ល្ងាច​។​
 
​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត នឹង​ទទួលបាន​សញ្ញាប័ត្រ​ដែល​ទទួលស្គាល់​ទូទាំង​សាកលលោក ។​
 
​ចាប់ផ្តើម​ទទួល​ពាក្យ​ចូលរៀន ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ រហូតដល់​ថ្ងៃទី​២៤ ខែមេសា​។ វគ្គ​ថ្មី​ចូលរៀន​នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០​។​
​សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​មកកាន់​ទូរស័ព្ទ​លេខ​៖ ០២៣-៩៩0-០២៣ ឬ​ចូលទៅ​កាន់​គេហទំព័រ​៖ www.aupp.edu.kh


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 AUPP
© រក្សាសិទ្ធិដោយ thmeythmey.com