អត្ថបទពាណិជ្ជកម្ម
ទីបំផុត​ស្មា​ត​ហ្វូ​ន​អេក្រង់​ល្អ​ឯក​ក្នុង​យុគសម័យ 5G គឺ OPPO Find X2 Pro មាន​លក់​នៅ​កម្ពុជា​ហើយ​
09, Mar 2020 , 10:28 am        
រូបភាព
ដោយ: ថ្មីៗ
​ផ្អាក​ចេញ​ស្មា​ត​ហ្វូ​ន​ជំនាន់​ក្រោយ OPPO ត្រកូល Find ជាង​2​ឆ្នាំ ស្រាប់តែ​ក្រុមហ៊ុន OPPO ដាក់​សម្ពោធ​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល ដែល​បំពាក់​អេក្រង់​ទំនើប​ឈានមុខ ក្នុង​យុគសម័យ 5G គឺ OPPO Find X2 Pro នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី ៧ មីនា ឆ្នាំ​២០២០​។
 
​វត្តមាន​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​ស៊េរី​ថ្មី Find X2 Pro ជាមួយនឹង​រូបរាង​ដ៏​សែន​ល្អឥតខ្ចោះ និង​អេក្រង់​ទំនើប​ឈានមុខ បាន​កំពុង​អ​ង្រូ​ន​បេះដូង អ្នកគាំទ្រ ម្ចាស់​ក្រុមហ៊ុន ម្ចាស់​អាជីវកម្ម ម្ចាស់​ហាង ដៃគូ​សហកា តារា​ល្បីៗ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​កម្មវិធី​សម្ពោធ​ទាំងមូល​ឲ្យ​ជជែក​ចង់ដឹង​តម្លៃពិត​របស់​វា​។  
 
 
​ជាការ​ពិតណាស់ អេក្រង់​បាន​ដើរតួនាទី​យ៉ាងសំខាន់​បំផុត សម្រាប់​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទូទាំង​ពិភពលោក អាស្រ័យហេតុនេះ ហើយ​ទើប​ក្រុមហ៊ុន OPPO ងាក​មក​ចំណាយពេល និង​ថវិកា​យ៉ាងច្រើន​សម្រាប់​រុករក និង​ផលិត​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី ដែល​បំពាក់​នូវ​អេក្រង់​ល្អ​ឯក​ដូចជា OPPO Find X2 Pro នេះ​ជាដើម​។ 
 
​ស្មា​ត​ហ្វូ​ន Find X2 Pro​មាន​អេក្រង់​កោង​លាត​គ្មាន​គែម ល្បឿន Refresh Rate កម្រិត​កំពូល 120 ហឺត​រលូន​ឥត​ទាក់ និង​កម្រិត​បង្ហាញ​កំពូល​ច្បាស់ QHD+(3K) Dynamic AMOLED ជាមួយ​ពណ៌​ធម្មជាតិ រស់​រវើក ១ ពាន់​លាន​ពណ៌ ដែល​នឹង​ផ្តល់នូវ​បទពិសោធន៍ និង​បដិវត្តន៍​ថ្មី​សម្រាប់​ការ​ទស្សនា​ជាមួយ​ពណ៌​ត្រជាក់​ភ្នែក រលូន ភ្លឺ​ច្បាស់​ល្អ និង​មាន​ផាសុកភាព​។ 


 
​ជាពិសេស​អេក្រង់ Find X2 Pro មាន​ល្បឿន​ប៉ះ​បញ្ជា 240​ហឺត សម្គាល់ការ​ប៉ះ​បញ្ជា​រហ័ស​ទាន់​ចិត្ត​តែម្តង ល្អ​បំផុត​សម្រាប់​អ្នក​ចូលចិត្ត​លេង​ប្រកួត​ហ្គេម​កម្សាន្ត​អារម្មណ៍ តាម​អន​ឡាញ ធានាថា​ដឹង​តែ​ឈ្នះ​គេ​តែម្តង​។ ម្យ៉ាងវិញទៀត អ្នកប្រើប្រាស់ នឹងមិន​ព្រួយបារម្ភ​រឿង​ចុក​រោយ​ភ្នែក ឬ​កើត​ជំងឺ​ភ្នែក ដោយសារ​ចំណាយពេល​យូ​រលើ​អេក្រង់​ទូរស័ព្ទ សម្រាប់​បំពេញការងារ​ទស្សនា​វីដេអូ​ខ្សែភាពយន្ត ព័ត៌មាន ឬ​ការកម្សាន្ត​ផ្សេងៗ ព្រោះ​អេក្រង់​របស់​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល OPPO Find X2 Pro ទទួលបាន​វិញ្ញាបនបត្រ​ផ្នែក​សុខភាព​ភ្នែក​ជា​ផ្លូវការ ពី​ស្ថាប័ន​ភ្នែក​ដែលមាន​បទពិសោធន៍​ជិត 150 ឆ្នាំ​របស់​ប្រទេស​អាល្លឺម៉ង់ TÜV Rheinland​។​
 
​រឹតតែ​គួរ​ឲ្យ​ចាប់អារម្មណ៍ OPPO Find X2 Pro ត្រូវបាន​រចនា​យ៉ាង​ល្អ​ប្រណីត​ជាមួយនឹង​ពីរ​ពណ៌ គឺ​ពណ៌​ខ្មៅ​ខាប់ ប្រភេទ​សេ​រ៉ា​មិច​សុទ្ធ និង​ពណ៌​ទឹកក្រូច ប្រភេទ​ស្បែក​គុណភាព​ខ្ពស់ មិន​ប៉ះ​ព៉ា​ល់​បរិស្ថាន​, ការពារ​ទឹក និង​ប្រេង​, មាន​កាមេរ៉ា​ក្រោយបី​គ្រាប់ ដែល​កាមេរ៉ា​មេមាន​ទំហំ 48 មេ​ហ្គា​ភី​កសែ​ល ជា​កាមេរ៉ា​លំដាប់​អាជីព 12bit(​ប៊ីត​)​ប្រើប្រាស់​សេន​ស័​រ Sony IMX689 ឈានមុខ​គេ បំពាក់​បច្ចេកវិទ្យា​ទប់​លំនឹង​មួយគូ (OIS+EIS) អាច​ផលិត​រូបភាព​ច្បាស់​ស្អាត​ល្អ​នៅពេល​យប់ និង​ថត​វីដេអូ HDR ដំណោះស្រាយ​ល្អ​បំផុត​សម្រាប់​ការ​កុង​ពន្លឺ កាមេរ៉ា​ទី​2 ទំហំ 48 មេ​ហ្គា​ភិ​ក​ស៊ែ​ល អាច​ថតរូប​បែប Macro និង ប្លង់​ទូលាយ 120​ដឺ​ក្រេ មាន​ស្ថេរភាព ទប់​លំនឹង​ល្អឥតខ្ចោះ និង កាមេរ៉ា​ទី​3 ទំហំ​13​មេ​ហ្គា​ភិ​ក​ស៊ែ​ល ជា​មេ​រ៉ា​ហ្សូ​ម​បាន​ប្រវែង​វែង 10x Hybrid Zoom និង 60x Digital Zoom​។ 


 
OPPO Find X2 Pro ប្រើប្រាស់​បន្ទះ​ឈី​ប 5G ខ្នាត​កំពូល Snapdragon 865 អមដោយ​រ៉េ​ម​យក្ស 12GB ប្រភេទ LPDDR5 និង​អង្គ​ផ្ទុក​ទិន្នន័យ 512GB ប្រភេទ UFS3.0 ដំណើរការ​ដោយ ColorOS 7.1 (Android 10) ភ្ជាប់​មក​ជាមួយនឹង​មុខងារ​តន្ត្រី​បន្ធូរ​អារម្មណ៍ OPPO Relax និង កម្មវិធី​កែសម្រួល​វីដេអូ Soloop2.0 អាច​ទ្រទ្រង់​បច្ចេកវិទ្យា​5G មាន​ថាមពល​ថ្ម 4260mAh ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​លឿន 65W SuperVOOC2.0 (​សាក​ថ្ម​15​នាទី បាន​ថាមពល 60%)​។ ជាពិសេស​មាន​បច្ចេកវិទ្យា​ការពារ​ទឹក IP68​ស្កេ​ន​ក្រយៅដៃ​លើ​អេក្រង់​សុវត្ថិភាព​បំផុត​, Wi-Fi ជំនា​ន់ទី​6 ទាញ​ល្បឿន​អ៊ី​ន​ធឺ​ណែ​ត​លឿន​ជាងគេ និង បច្ចេកវិទ្យា Dolby Atmos សម្លេង​បែប Stereo ពិ​រោះ​រណ្តំ​ចិត្ត​។ 
 
​សម្រាប់​អតិថិជន​ដែល​ចាប់អារម្មណ៍​អាច​កក់​ទុក​មុន​
 
OPPO Find X2 Pro មានតម្លៃ​ត្រឹមតែ 1299$ ហើយ​សម្រាប់​អតិថិជន​ដែល​ចាប់អារម្មណ៍​អាចធ្វើ​ការ​កក់​ទុក​មុន​ចាប់ពី​ថ្ងៃទី 08 មីនា ដល់​ថ្ងៃទី 21 មីនា 2020 នៅតាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា​ទូទាំងប្រទេស និង​ទទួលបាន កាស Bluetooth Enco Free, VOOC Flash Charge Power Bank 10000 mAh​។​
 
​ស៊ីម​ស្មា​ត​លេខ​ពិសេស (Silver) ភ្ជាប់​ជាមួយ​គម្រោង Smart ធំ​ហ្ម៎ង​រយៈពេល 52សប្តាហ៍ និង​ការធានា​ជា​អន្តរជាតិ (​ជួសជុល​នៅ​មជ្ឈមណ្ឌល​ជួស​ជុស​ទូរស័ព្ទដៃ OPPO ទូទាំង​ពិភពលោក​)៕














 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com