អត្ថបទពាណិជ្ជកម្ម
វេជ្ជបណ្ឌិតឯកទេសជនជាតិសិង្ហបុរី រង់ចាំផ្ដល់សេវាពិនិត្យ និងព្យាបាលនៅភ្នំពេញ!
11, Mar 2020 , 4:50 pm        
រូបភាព
ដោយ: ថ្មីៗ
រាជធានីភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០៖ ស៊ីងហ្គាពួរ មេឌីខល សេនធ័រ (Singapore Medical Center) គ្រប់គ្រងចាត់ចែងដោយ DrMap មកពីប្រទេសសិង្ហបុរី មានមោទកភាព ក្នុងការជូនដំណឹងដល់សាធារជនអំពីការមកដល់ នៃក្រុមវេជ្ជបណ្ឌិតឯកទេស ជនជាតិសិង្ហបុរី ចាប់ពីខែមីនានេះតទៅ។​ ក្នុងនាមជាអ្នកផ្តល់សេវាកម្ម វេជ្ជសាស្រ្តឈានមុខមួយក្នុងប្រទេសកម្ពុជា  Singapore Medical Center មានក្រុមវេជ្ជបណ្ឌិតឯកទេសជាច្រើនជំនាញ មកពីប្រទេសសិង្ហបុរី ដើម្បីផ្តល់នូវសេវាកម្មពិនិត្យ និងព្យាបាលវេជ្ជសាស្រ្ត តាមស្តង់ដារប្រទេសសិង្ហបុរីជូនប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ ផ្ទាល់តែម្តង។​
 
នៅចំបេះដូងនៃរាជធានីភ្នំពេញ ដែលមានទីតាំងនៅជាន់ទី 3A នៃអគារដឹប្រ៊ីដ ​(The Bridge Mall) ស៊ីងហ្គាពួរ មេឌីខល សេនធ័រ មានក្រុមវេជ្ជបណ្ឌិតឯកទេសជនជាតិសិង្ហបុរី នឹង​ពិនិត្យ និងព្យាបាល ជូនអ្នកជំងឺតាមជំនាញនីមួយ​ៗ ចាប់ពីពេលនេះតទៅ​ ក្រោមការដឹកនាំដោយ Dr. Su-Lin Tan​ (Senior Physician) និងក្រុមវេជ្ជបណ្ឌិតដែលមានជំនាញវេជ្ជសាស្រ្តជាច្រើនរូប​។​
សម្រាប់អ្នកជំងឺ ដែលស្វែងរកសេវាវេជ្ជសាស្រ្ត ដែលមានគុណភាពខ្ពស់ និងប្រកបដោយទំនុកចិត្ត​ លោកអ្នកអាច​ណាត់ជួបជាមួយក្រុមវេជ្ជបណ្ឌិត ឯកទេស ជនជាតិសិង្ហបុរី មកពី FEM Surgery ដែលនឹង​រួមគ្នាជាមួយស៊ីងហ្គាពួរ មេឌីខល សេនធ័រ ផ្តល់នូវសេវាកម្មពិនិត្យ និង ព្យាបាលវេជ្ជសាស្រ្តតាមស្តង់ដារអន្តរជាតិ ជូនប្រជាជនកម្ពុជា។​
 
 
FEM Surgery មានវេជ្ជបណ្ឌិតឯកទេសជនជាតិសិង្ហបុរី ដែលទទួលស្គាល់ដោយអន្តរជាតិ ហើយមានជំនាញក្នុងពិនិត្យ នឹងព្យាបាលវះកាត់ជំងឺជាច្រើនឯកទេស ​ដូចជា៖ ឯកទេសរោគស្រ្តី និង​ជំងឺសុដន់, ឯកទេសរោគបុរស រួមមានបញ្ហាក្រពេញប៉្រូស្តាត, បញ្ហាអសមត្ថភាពផ្លូវភេទ, និងជំងឺផ្សេងៗទៀតទាក់ទងនឹងបុរស,​ ការថតឆ្លុះដោយម៉ាស៊ីនអង់ដូរស្តុប រួមមាន៖ ក្រពះ ពោះវៀន និងប្រព័ន្ធទ្វារបាត, ឯកទេសត្រចៀកច្រមុះ បំពង់ក, ឯកទេសវះកាត់​ ផ្នែកប្រព័ន្ធប្រសាទ និង​​​​ឆ្អឹងខ្នង។​ សម្រាប់ព័ត៌មានបន្ថែម ចំពោះអ្នកកំពុងជួបបញ្ហាដូចបានរៀបរាប់ខាងលើ អាច​ណាត់ជួបជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសរបស់យើង ដោយ​​ទំនាក់ទំនងមកកាន់ស៊ីងហ្គាពួរ មេឌីខល សេនធ័រ ឥលូវនេះ។​
 
Dr. Su-Lin Tan ដែលជាវេជ្ជបណ្ឌិតជាន់ខ្ពស់មួយរូប ប្រចាំស៊ីងហ្គាពួរ មេឌីខល សេនធ័រ បានបញ្ជាក់ថា៖«លោកស្រីវេជ្ជបណ្ឌិតមានការជឿជាក់ថា ការផ្តល់ជូនការពិនិត្យ និងព្យាបាលដោយមានភស្តុតាងត្រឹមត្រូវ តាមមគ្គុទេសន៍វេជ្ជសាស្រ្ត ពិតជាមានសារៈសំខាន់ណាស់សម្រាប់បុគ្គលម្នាក់ៗ​ ហើយការសហការរួមគ្នា រវាងអ្នកផ្តល់សេវាវេជ្ជសាស្រ្តដែលមានគុណភាពកម្រិតអន្តរជាតិ ភាពរហ័ស ជាមួយនឹងតម្លៃសមរម្យ គឺជាតម្រូវការចាំបាច់សម្រាប់បុគ្គល គ្រួសារ និងសហគមន៍ក្នុងប្រទេសកម្ពុជា។​ លើសពីនេះ លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា ការស្វែងរកសេវាការពារវេជ្ជសាស្រ្ត គឺប្រសើរជាងការព្យាបាល»។​
 
 
SGMC មានគោលបំណងផ្តល់ជូនសេវាវេជ្ជសាស្ត្រ និងការព្យាបាលដល់ប្រជាជនកម្ពុជា និងជនបរទេស ដែលកំពុងរស់នៅធ្វើការក្នុងប្រទេសនេះ ក៏ដូចជាប្រជាជន មកពីប្រទេសជិតខាងកម្ពុជា ដែលស្វែងរកមូលដ្ឋាន និងសេវាកម្ម សុខាភិបាលទំនើប។ មជ្ឈមណ្ឌលនេះ ដំណើរការ និងគ្រប់គ្រងដោយគណៈគ្រប់គ្រង DrMap ដោយប្រើប្រាស់ស្តង់ដារ​ និងអ្នកឯកទេសសិង្ហបុរី។ រាល់ការព្យាបាល និងសេវាកម្មទាំងអស់ សុទ្ធតែបានអនុលោមតាមដំណើរការ និងពិធីសារសុខាភិបាល ដែលទទួលបានវិញ្ញាបនបត្រត្រឹមត្រូវ។
 
SGMC នឹងក្លាយទៅជាមជ្ឈមណ្ឌលវេជ្ជសាស្រ្តមួយ ដែលផ្តល់សេវាកម្មពេញលេញ និងឈានមុខគេ ដោយរួមបញ្ចូលគ្នាទាំងវេជ្ជសាស្រ្តទូទៅ និងវេជ្ជសាស្រ្តថែទាំសុខភាព ដែលចំណុចនេះ ធ្វើឲ្យមជ្ឈមណ្ឌលយើង ក្លាយជាមជ្ឈមណ្ឌលទីមួយ នៅរាជធានីភ្នំពេញ ដែលបានដាក់បញ្ចូលសុខុមាលភាពគ្រប់ជ្រង់ជ្រោយ ទៅជាទិដ្ឋភាពស្នូល នៅសេវាកម្មវេជ្ជសាស្រ្ត សម្រាប់សហគមន៍។
 
 
មជ្ឈមណ្ឌលវេជ្ជសាស្រ្តមួយនេះ នឹងផ្តល់សេវាកម្មជាច្រើន រួមមានការអនុវត្តន៍វេជ្ជសាស្រ្តទូទៅ, ការថែទាំជំងឺរ៉ាំរ៉ៃ, ការថតឆ្លុះធ្វើរោគវិនិច្ឆ័យ និងការត្រួតពិនិត្យសុខភាព, សុខុមាលភាពគ្រប់ជ្រង់ជ្រោយ, ការព្យាបាលដោយប្រើទឹកសេរ៉ូម ការព្យាបាលសម្ផស្ប​ និងរោគសើស្បែក, និងការវះកាត់ផ្សេងៗ។
 
សេវាកម្ម ធ្វើរោគវិនិច្ឆ័យដោយប្រើម៉ាស៊ីនថ្មីបំផុត រួមមានម៉ាស៊ីនថតកាំរស្មី x, ម៉ាស៊ីនស្គេនម៉ាម៉ូក្រាម, ម៉ាស៊ីនស្គេនស៊ីធី, ឧបករណ៍វាស់ដង់ស៊ីតេឆ្អឹង និងម៉ាស៊ីនអេកូសាស្រ្ត។ ចំណែកឯការព្យាបាលសុខុមាលភាពគ្រប់ជ្រង់ជ្រោយ និងបញ្ចូលលក្ខណៈពិសេសដូចជា ការព្យាបាលដោយត្រាំខ្សាច់ភ្នំភ្លើង, ការព្យាបាលអ៊ីយ៉ង់អវិជ្ជមាន និងអ៊ីនហ្រ្វារ៉េដ, ថ្នាំចិនបុ​រាណ​, និងរបៀបបន្សាបជាតិពុលជាច្រើនប្រភេទ, កម្មវិធីបញ្ចុះទម្ងន់ និងការគ្រប់គ្រងការឈឺចាប់៕

 
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com