អត្ថបទពាណិជ្ជកម្ម
ឱក សុគន្ធ​កញ្ញា និង​ពេជ្រ សោភា ត្រៀម​រួចរាល់ ដើម្បី​អង្រួន​ឆាក​តន្ត្រី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ City Concert នៅ​ខេត្តតាកែវ សប្តាហ៍​នេះ​
12, Mar 2020 , 10:40 am        
រូបភាព
ដោយ: ថ្មីៗ
​តន្ត្រី​ទេសចរណ៍​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ City Concert នៅ​ថ្ងៃទី​១២ និង​ទី​១៣ មីនា​នេះ នឹងមាន​ការចូលរួម​ពី​កំពូល​តារាចម្រៀង​ស្រី ២​ដួង គឺ ឱក សុគន្ធ​កញ្ញា និង​ពេជ្រ សោភា រួម​នឹង​តារា​ល្បីៗ​ជាច្រើន​ទៀត ដើម្បី​នាំយក​ភាពសប្បាយ​រីករាយ មកកាន់​អ្នកគាំទ្រ​នៅ​ខេត្តតាកែវ​។
 
​តារា​ល្បីៗ ដែល​នឹង​កំដរ​អារម្មណ៍​អ្នកគាំទ្រ​ទាំងអស់ ជាមួយ​កំពូល​តារាចម្រៀង​ស្រី​ទាំង​២ ខាងលើ​ដែរនោះ រួមមាន​លោក នី​កូ​, ឆន សុ​វណ្ណា​រាជ​, ឈី​ន រតនៈ​, ឃី សុ​ឃុន​, លាង សុ​ផា​ឡែ​ន , កែវ សុ​បញ្ញា​, ពេជ្រ ថៃ និង គឿន ភា​ល័យ​។ 
 
​ការប្រគំ​តន្ត្រី​ទេសចរណ៍​ដ៏​ធំ​សម្បើម​នេះ នឹងធ្វើ​ឡើងលើ​បរិវេណ​ទីធ្លា​សណ្ឋាគារ​ខេត្ត​ចាស់ ចាប់ពី​ម៉ោង​៦​ល្ងាច​តទៅ​។ ដូច្នេះ​សម្រាប់​ប្រិយមិត្ត បងប្អូន​អ្នក​ខេត្តតាកែវ​ទាំងអស់ សូមកុំ​ភ្លេច​ចូលរួម​ទស្សនា​ឱ្យបាន​ច្រើន​កុះករ ដើម្បី​ទទួលបាន​ភាពសប្បាយ​រីករាយ និង​គាំទ្រ​តារាចម្រៀង​ក្នុង​ដួងចិត្ត​របស់លោក​អ្នក​។ 
 
​ទស្សនិកជន​ដែល​មិនបាន​ចូលរួម​ទស្សនា​ផ្ទាល់ ក៏​អាច​ទស្សនា​ការផ្សាយ​បន្ត​ផ្ទាល់ តាម​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស នៅ​ថ្ងៃទី​១៣ វេលា​ម៉ោង​៨​យប់​តទៅ បាន​ផងដែរ​៕ 









(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com