អត្ថបទពាណិជ្ជកម្ម
ការ​វិវឌ្ឍន៍​មធ្យោបាយ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ខ្មែ និង​ការរួមចំណែក​របស់​ក​ម្ម​វិធី​ទូ​សព្ទ PassApp
12, Mar 2020 , 3:21 pm        
រូបភាព
ដោយ: ថ្មីៗ
យើង​បានដឹងថា​ចាស់ៗ​ពីមុន គាត់​ប្រើ​រទេះគោ​-​ក្របី ឬ​រទេះសេះ ជា​មធ្យោបាយ​ធ្វើដំណើរ​(​តាមផ្លូវ​គោក​) ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ​។ បន្តបន្ទាប់​មកទៀត កង់ និង​ម៉ូតូ រថយន្ត​បាន​ចូលខ្លួន​មក​ជំនួស​វិញ​ម្តង​។ ពេលវេលា​កន្លងទៅ មធ្យោបាយ​ធ្វើដំណើរ​របស់​ប្រជាជន​កម្ពុជា ក៏​ផ្លាស់ប្តូ​រដែរ​។ ចំណែក​សេវាកម្ម ទាក់ទង​នឹង​ការ​ដំណើរ​នេះ ក៏​ប្រែប្រួល​ដែរ រាប់​ចាប់តាំងពី ស៊ីក្លូ ម៉ូតូឌុប រ៉ឺម៉ក​កង់​បី រថយន្ត​តាក់ស៊ី​ជាដើម​។
 
​មកដល់​យុគសម័យ​ឌីជីថល​នេះ​វិញ ការ​មធ្យោបាយ​ធ្វើដំណើរ​របស់​ពលរដ្ឋ​ខ្មែរ ពិសេស​សម្រាប់​ទីប្រជុំជន​នានា ក៏ដូចជា​នៅ​រាជធានី​ភ្នំពេញ ក៏​កាន់​តែមាន​ភាពប្រសើ​ឡើង បន្ទាប់ពី​មាន​វត្តមាន​របស់ PassApp ក្នុងប្រទេស​កម្ពុជា​។​
 
​វត្តមាន​កម្មវិធី​ទូរ​សព្ទ​ដៃ PassApp បានធ្វើ​ឲ្យ​វិស័យ​ដឹកជញ្ជូន​ក្នុងប្រទេស​កម្ពុជា កាន់តែ​សម្បូរបែប និង​ងាយស្រួល​។ លោកអ្នក គ្រាន់តែ​ដំឡើង​កម្មវិធី PassApp លើ​ទូរ​សព្ទ​ដៃ នោះ​អ្នក​អាច​ហៅ​កង់​បី ឬ​តាក់ស៊ី ជិះ​ទៅកាន់​គោលដៅ​ផ្សេងៗ​បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង មិន​រង់ចាំ​យូរ រីឯ​តម្លៃ​ក៏​សមរម្យ​ផងដែរ​។​
 
PassApp គឺជា​កម្មវិធី​ទូរ​សព្ទ​ដៃ​កក់​កង់​បី ឬ​តាក់ស៊ី ដំបូង​គេ​នៅ​កម្ពុជា បង្កើតឡើង​ដោយ​កូន​ខ្មែរ និង​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ បើ​ធៀប​នឹង​សេវាកម្ម​ហៅ​កង់​បី និង​តាក់ស៊ី​ដទៃទៀត​។ PassApp មិន​ត្រឹមតែ​បានរួម​ចំណែក ធ្វើ​ឲ្យ​មធ្យោបាយ​ធ្វើដំណើរ​នៅក្នុង​ប្រទេស​កម្ពុជា​ប្រសើរឡើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ចូលរួម​លើកស្ទួយ​កម្រិតជីវភាព​របស់​អ្នកបើកបរ​ឲ្យ​មាន​ភាពល្អ​ប្រសើរឡើង​ផងដែរ តាមរយៈ​ការផ្តល់​ចំណូល​បន្ថែម​ដល់​ពួកគាត់​។ ហើយ​នេះ ក៏​ជាការ​រួមចំណែក ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា​ផងដែរ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com