អត្ថបទពាណិជ្ជកម្ម
លោក នួន អក ឧបត្ថម្ភ​ផ្លែ​បេង​ចំនួន​៣​ម៉ឺន​ផ្លែ ដល់​កម្មវិធី​«​ព្យាបាល​ដំបៅ​ផែនដី​២០២០»
12, Mar 2020 , 4:35 pm        
រូបភាព
ដោយ: ថ្មីៗ
(​ភ្នំពេញ​)៖​ដោយមាន​ទឹកចិត្ត​ស្រលាញ់​បរិស្ថាន និង​ចង់​អភិរក្ស​ព្រៃឈើ​ឱ្យបាន​គង់វង្ស​យូរអង្វែង លោក នួន អក កាលពីពេល​ថ្មីៗ​កន្លងទៅ បាន​ចូលរួម​ជួយឧបត្ថម្ភ​ផ្លែ​បេង ចំនួន​៣​ម៉ឺន​ផ្លែ ដែល​គិត​ជា​ថវិកា​មាន​ចំនួន​៣​លាន​រៀល ដើម្បី​ចូលរួម​ជួយ​ក្នុង​កម្មវិធី «​ព្យាបាល​ដំបៅ​ផែនដី​២០២០» ដែល​ផ្តួចផ្តើមឡើង​ដោយ លោក Tan Kimsour​។​
 
​លោក Tan Kimsour បានបញ្ជាក់​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖«​មក​គិត​អំពី​កិច្ច​ការបណ្តុះ និង​ដាំ​កូនឈើ​វិញ​ម្តង​។ ជម្រាប​ថ្លែងអំណរគុណ ដល់​បងប្រុស​ជាទីគោរព នួន អក ដែល​បានផ្តល់​ផ្លែ​បេង​ចំនួន​៣​ម៉ឺន​គ្រាប់ គិត​ជា​ថវិកា​ចំនួន​៣​លាន​រៀល ដើម្បី​ចូលរួម​កម្មវិធី «​ព្យាបាល​ដំបៅ​ផែនដី​២០២០» ជាមួយ​ពួកយើង​»​។​
 
​តាមរយៈ​សំណេរ​របស់ លោក Tan Kimsour ដដែល ក្រុម​របស់លោក​នៅ​ខ្វះ​គ្រាប់ពូជ​នាងនួន ១​ម៉ឺន​គ្រាប់​, ក្ងោក​១​ម៉ឺន​គ្រាប់​, ត្របែកព្រៃ ១​ម៉ឺន​គ្រាប់​, លឿង​រាជ ១​ម៉ឺន​គ្រាប់ និង​ដើមឈើ​ផ្សេងៗ​ទៀត​ដូចជា គ្រាប់ពូជ​ថុង​, បេង​, សាគូ​រ៉ា​,​កកោះ​,​គគី​, ឈើទាល​ជាដើម​។​
 
​នាងនួន ១​ម៉ឺន​គ្រាប់​, ក្ងោក​១​ម៉ឺន​គ្រាប់​, ត្របែកព្រៃ ១​ម៉ឺន​គ្រាប់​, លឿង​រាជ ១​ម៉ឺន​គ្រាប់ និង​ដើមឈើ​ផ្សេងៗ​ទៀត​ដូចជា គ្រាប់ពូជ​ថុង​, បេង​,​នាងនួន​,​ត្របែកព្រៃ​,​សាគូ​រ៉ា​,​កកោះ​,​គគី​, ឈើទាល​។​
 
Facebook ផ្លូវការ​របស់លោក Tan Kimsour បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០ ទៀតថា​សម្រាប់​កម្មវិធី «​ព្យាបាល​ដំបៅ​ផែនដី​២០២០» របស់លោក​នៅ​ខ្វះ​គ្រាប់ពូជ ថុង​, បេង​, នាងនួន​, ត្របែកព្រៃ​, សាគូ​រ៉ា​, កកោះ​, គគី​, ឈើទាល ។​
 
​បងប្អូន​ដែលមាន​បំណង​ផ្តល់​ជា​គ្រាប់ពូជ​ដើមឈើ សម្រាប់​កម្មវិធី​«​ព្យាបាល​ដំបៅ​ផែនដី​២០២០» អាច​ផ្តលជូន​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់លោក Tan Kimsour ឈ្មោះថា «Tan Kimsour»៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com