អត្ថបទពាណិជ្ជកម្ម
កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា វិលមកវិញ ដោយបង្ហាញខ្លួនតាមរយៈការប្រគំតន្ត្រី Cambodia Brew the Beat 13, Mar 2020 , 10:22 am
![](https://image.thmeythmey.com/pictures/2020/03/13/thumb2/untitled-1_copy.jpg)
×![]()
កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលត្រៀមបង្ហាញខ្លួនលើឆាកតន្ត្រីស្រាបៀរ កម្ពុជា Cambodia Brew the Beat នៅលើទឹកដីខេត្តពោធិ៍សាត់ចុងសប្តាហ៍នេះ ធានាថា នឹងធ្វើឱ្យហ្វេនៗជាច្រើនរំភើបសប្បាយរីករាយជាក់ជាមិនខានឡើយ ក្រោយអវត្តមានជាច្រើនខែកន្លងមក។
ក្រៅពីកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏មានវត្តមានតារាចម្រៀងជាអាយដលជាដៃគូ គឺ ឆន សុវណ្ណារាជ ដែលនឹងចូលរួមមកបង្រួនឆាកតន្ត្រី អមដោយកំពូលតារាល្បីៗជាច្រើនដួងទៀត ដូចជា សួស វីហ្សា នី រតនា ចំរើន សុភក្រ័ ប៉ាច គីមមួយ ឈិន ម៉ានិច្ច វង្ស តារារតនា កែវ សុបញ្ញា គង់ ចំរើន និង គឿ នភាល័យ ផងដែរ។
ដើម្បីធ្វើឱ្យការសម្តែងកាន់តែមានភាពអធិកអធម តំណាងក្រុមហ៊ុន ស្រាបៀរ កម្ពុជា សូមអញ្ជើញអ្នកខេត្តពោធិ៍សាត់ទាំងអស់ចូលរួមទស្សនាផ្តល់ជាកម្លាំងចិត្ត ស្រែកហ៊ោ និងរាំលេងកម្សាន្តនៅទីតាំងប្រគំតន្ត្រីនៅពហុកីឡដ្ឋានខេត្ត ពីថ្ងៃទី១៣ដល់១៤ ខែមីនានេះ ចាប់ពីម៉ោង៦ល្ងាចតទៅ។ ទស្សនិកជននៅតាមគេហដ្ឋានក៏អាចទស្សនាកម្សាន្តតាមកញ្ចក់ទូរទស្សន៍ហង្សមាសបានដែរ ចាប់ពីម៉ោង៨យប់តទៅ៕
![](https://image.thmeythmey.com/pictures/2020/03/13/img__1_.jpg)
![](https://image.thmeythmey.com/pictures/2020/03/13/img__2_.jpg)
![](https://image.thmeythmey.com/pictures/2020/03/13/img__3_.jpg)
![](https://image.thmeythmey.com/pictures/2020/03/13/img__5_.jpg)
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com