អត្ថបទពាណិជ្ជកម្ម
អ្នកកំពង់ធំ៖ គ្រោះប្រែជាលាភមែន! បាន៥០លានរៀលទាំងព្រឹកនៅតាមផ្លូវ ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ 07, May 2020 , 9:42 am
![](https://image.thmeythmey.com/pictures/2020/05/07/thumb2/thumbnail.jpg)
×![]()
រឿងរ៉ាវរបស់អ្នកមានសំណាង គាស់ឈ្នះទឹកប្រាក់សុទ្ធ៥០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើកWURKZ លោក នួន សុឃៀង ប្រៀបបីដូចជាពាក្យចាស់ពោលថា «ក្នុងគ្រោះប្រាកដជាមានលាភ» មែន។
ពលរដ្ឋឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំរូបនេះ បានរៀបរាប់ពេលត្រូវរង្វាន់យ៉ាងដូច្នេះថា៖ « ការពិតទៅ ខ្ញុំត្រូវជូនកូន និងប្រពន្ធទៅមន្ទីរពេទ្យ ព្រោះកូនតូចក្តៅខ្លួន។ ដោយសារតែអស់កម្លាំង នៅតាមផ្លូវជិតដល់មន្ទីរពេទ្យទៅហើយនោះ ខ្ញុំក៏ឈប់ម៉ូតូទិញវើក WURKZ មួយកំប៉ុង ហូបឱ្យស្រឡះមុខបន្តិច ព្រោះហត់នឿយ និងកំពុងក្រពុលមុខនឹងកូនឈឺផង ស្រាប់តែគាស់ឆាច់ឃើញ ៥០លាន។ ខ្ញុំអរហួសពីអរ សឹងភ្លេចលើកជន្ទល់ម៉ូតូ»។
លោកបន្តថា៖ «ទឹកប្រាក់នេះនឹងយកទៅធ្វើផ្ទះតូចល្មម ព្រោះកន្លងមករស់នៅក្នុងផ្ទះតូចចង្អៀត លើដីម្តាយ ដែលចែកឱ្យតាំងពីយូរមកហើយ។ ពេលនេះ ល្មមមានផ្ទះជារបស់ខ្លួនឯងឱ្យសមរម្យនឹងគេហើយ»។
លោក សុឃៀង បច្ចុប្បន្នប្រកបរបរជាអ្នកធ្វើស្រែចម្ការ និងមានកូនចំនួន៣នាក់។ លោកបានឈ្នះទឹកប្រាក់នេះ កាលពីព្រឹកថ្ងៃទី២៩ ខែមេសា៕
![](https://image.thmeythmey.com/pictures/2020/05/07/thumb2/wuk__1_.jpg)
![](https://image.thmeythmey.com/pictures/2020/05/07/thumb2/wuk__2_.jpg)
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com