ជាតិ
អតីតយោធា២រូប ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ១៦ឆ្នាំ 07, May 2020 , 12:59 pm
![អតីតមន្ត្រីយោធា២រូប ដែលត្រូវបានតុលាការយោធា កាត់ទោសឱ្យជាប់ពន្ធនាគារពី១៦ឆ្នាំ ទៅ១៩ឆ្នាំ ពាក់ព័ន្ធនឹងការបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់ នៅថ្ងៃទី៧ ឧសភា ឆ្នាំ២០២០](https://image.thmeythmey.com/pictures/2020/05/07/thumb2/_credit_.jpg)
អតីតមន្ត្រីយោធា២រូប ដែលត្រូវបានតុលាការយោធា កាត់ទោសឱ្យជាប់ពន្ធនាគារពី១៦ឆ្នាំ ទៅ១៩ឆ្នាំ ពាក់ព័ន្ធនឹងការបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់ នៅថ្ងៃទី៧ ឧសភា ឆ្នាំ២០២០
×![]()
ភ្នំពេញ៖ អតីតមន្ត្រីយោធា២រូប ត្រូវបានតុលាការយោធា កាត់ទោសឱ្យជាប់ពន្ធនាគារពី១៦ឆ្នាំ ទៅ១៩ឆ្នាំ ពាក់ព័ន្ធនឹងការបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់។ នេះបើតាមការប្រកាសរបស់លោក ប៉ោក ប៉ែន អនុប្រធានតុលាការយោធា ដែលដឹកនាំសវនាការ នៅព្រឹកថ្ងៃទី៧ ឧសភា។
អតីតយោធាទាំងពីររូបនេះ បានជាប់ចោទពីបទ«បង្កើតដោយខុសច្បាប់នូវកងកម្លាំងប្រដាប់អាវុធដោយគ្មានសិទ្ធិ និងគ្មានការអនុញ្ញាតពីអាជ្ញាធរស្របច្បាប់» តាមមាត្រា៤៦៣ នៃក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទទាំងពីរនេះ មានឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ៦៣ឆ្នាំ ត្រូវអនុវត្តទោស១៦ឆ្នាំ និង ឈ្មោះ រ័ត្ន ច័ន្ទមន្នី ហៅ ជ័យ មឿន ជាប់ពន្ធនាគារ១៩ឆ្នាំ។ ពួកគេទាំងពីរ បានបោកប្រាស់ថវិកាពលរដ្ឋ ២៤៤នាក់ ជាថ្នូរនឹងការបញ្ចូលឈ្មោះ ក្នុងក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ ចន្លោះពីឆ្នាំ២០១៦ ដល់២០១៨៕
Tag:
យោធា
កម្លាំងប្រដាប់អាវុធ
© រក្សាសិទ្ធិដោយ thmeythmey.com