ជាតិ
អត្ថបទពាណិជ្ជកម្ម
អូ​ហូ៎​…! នៅ​ទីបំផុត​…​ស្តេច​កំពូល​ទូរទស្សន៍​ដ៏​ល្អ​ឯក​គ្មាន​គូ​ប្រៀប SAMSUNG QLED 8K ឆ្នាំ 2020 ដាក់​សម្ពោធ​លក់​ជា​ផ្លូវការ​ក្នុងប្រទេស​កម្ពុជា​យើង​ហើយ​!!
15, May 2020 , 7:52 pm        
រូបភាព
ដោយ:
(​ភ្នំពេញ​) ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ ២០២០៖ នេះ​គឺជា​រឿង​ដ៏​គួរឱ្យភ្ញាក់ផ្អើល និង​ជាទី​មោទន​បំផុត​ដោយ​កំពូល​ទូរទស្សន៍ សាម​សុង ដែល​ឈានមុខ​គេ​…​លក់ដាច់​បំផុត និង​ជាប់​ចំណាត់ថ្នាក់​លេខ ១ ក្នុង​រយៈពេល ១៤ ឆ្នាំ​ជាប់ៗ​គ្នា​ត្រូវបាន​បំពាក់​នូវ​កំពូល​បច្ចេកវិទ្យា​ដ៏​ទំនើប​ថ្មីៗ​បំផុត​គ្មាន​គូ​ប្រៀប និង​ល្អផ្តាច់គេ​ក្នុង​ពិភពលោក​! បន្ថែម​ពី​ភាព​អស្ចារ្យ​ដែល​នឹកស្មាន​មិន​ដល់​នៅពេលនេះ​គឺ​ស្តេច​កំពូល​ទូរទស្សន៍​ដ៏​ល្អ​ឯក​មាន​តែមួយ​គ្មាន​ពីរ SAMSUNG QLED 8K ឆ្នាំ 2020 ទទួលបាន​ការកោតសរសើ​រ និង​ស្ញប់ស្ញែង​ទូទាំង​ពិភពលោក​ឥឡូវនេះ​មាន​វត្តមាន​ជា​ផ្លូវការ​ក្នុង​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ហើយ​!
 
​សូមបញ្ជាក់​ផងដែរ​ថា​ស្តេច​កំពូល​ទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០ ជំនាន់​ចុងក្រោយ​នេះ​ត្រូវបាន​រចនា​ឡើង​យ៉ាង​ស្រស់ស្អាត​…​ផ្ចិតផ្ចង់ និង​មាន​លក្ខណៈ​អស្ចារ្យ​បំផុត​ដោយបាន​បញ្ជាក់ និង​ទទួលស្គាល់ថា​ជា​ផលិតផល​ដែលមាន​គុណភាព​ល្អឥតខ្ចោះ​ពី​អ្នកជំនាញ​ខាង​បច្ចេកវិទ្យា​ប្រកបដោយ​កិត្តិនាម​ដ៏​ល្បីល្បាញ​ដូចជា​៖ ទស្សនា​វ​ដ្តី Forbes, Trusted Review, WHAT HI*FI, Pocket-Lint, HD Guru , Digital Trends, និង​វេទិកា AVS ដែលជា​វេទិកា​ធំជាងគេ​ខាង​ត្រួតពិនិត្យ​សម្លេង និង​វីដេអូ​បានធ្វើការ​កោតសរសើរ​ដល់​ទូរទស្សន៍​ស៊េរី​ចុងក្រោយ SAMSUNG QLED 8K នេះ​ផងដែរ​! 
 
​ខាងក្រោម​នេះ​គឺជា​បទពិសោធន៍​ថ្មី​ដែល​ធ្វើឱ្យ​ស្តេច​កំពូល​ទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០​នេះ​មាន​ភាព​កាន់តែ​អស្ចារ្យ និង​គ្មាន​ផលិតផល​ទូរទស្សន៍​ណា​អាច​ប្រៀប​ជាមួយ​បានឡើយ​ដូចជា​៖
 
1. Infinity Screen
​ទោះជា​ទស្សនា​ក្បែរ​អេក្រង់​ទូរទស្សន៍​យ៉ាងណា​ក៏​ស្ទើរតែ​មើលមិនឃើញ​គែម​ព័ទ្ធជុំវិញ​ទូរទស្សន៍​រហូតដល់ 99% អាចឱ្យ​លោកអ្នក​ផ្តោតអារម្មណ៍​ទៅលើ​រូបភាព​បាន​ច្រើនជាង​មុន​ដោយ​មិនមាន​ការរំខាន​ភ្នែក​ពី​គែម​ស៊ុម​ពណ៌​ខ្មៅ​ឡើយ​!!
 
2. AI Quantum Processor 8K 
​ជា​ខួរក្បាល​របស់​ទូរទស្សន៍ 8K ដែល​អាច​ដំណើរការបាន​ដោយ​ស្វ័យប្រវត្តិ​ដោយ​ធ្វើការ​បញ្ចេញ​សំឡេង និង​រូបភាព​បាន​យ៉ាង​ល្អឥតខ្ចោះ​ស្របទៅតាម​ឈុត​ឆាក​នីមួយៗ​!!
-Real 8K Resolution: ទទួលបាន​នូវ​រូបភាព​ច្បាស់​ម៉ដ្ឋ​ល្អ​កាន់តែ​លម្អិត​បំផុត​ក្នុង​កម្រិត 8K ពិតៗ​រហូតដល់ 33 លាន ភិ​ច​ស៊ែ​ល​!!
-8K AI Upscaling: ជា​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយ​ដែល​បំពាក់​នូវ​បច្ចេកវិទ្យា​(AI) ដែល​ជួយ​បំ​លែង​កម្រិត​រូបភាព កាន់តែច្បាស់ រហូតដល់ 8K!
-Adaptive Picture & Adaptive Sound+: ទទួលបាន​នូវ​រូបភាព​និង សំលេង​ដ៏​ល្អឥតខ្ចោះ​ដែល​សម្រប​បាន​គ្រប់​ស្ថានភាព ពី​បច្ចេកវិទ្យា AI 
-Active voice Amplifier (AVA): រីករាយ​ទស្សនា​ដោយ​គ្មាន​ការរំខាន​ពី​សម្លេង​មជ្ឈដ្ឋាន​ខាងក្រៅ ដោយ​បច្ចេកវិទ្យា​ដ៏​ឆ្លាត​វៃ​ក្នុងការ​តំ​ម្លើ​ង​សម្លេង​ពី​ក្នុង​ទូរទស្សន៍​បាន​ដោយ​ស្វ័យប្រវត្តិ ដោយ​មិនចាំបាច់​ធ្វើការ​បញ្ជា​លើ​ទូរទស្សន៍​។​


 
3. Object Tracking Sound+
​ឥទ្ធិពល​នៃ​ឧ​បករ​ណ៏​បំពង​សម្លេង​ចំនួន 6 គ្រាប់ ព័ទ្ធជុំវិញ​ទូរទស្សន៍​ពី​ចំហៀង ខាងលើ និង​ខាងក្រោម​ដោយ​ធ្វើ​ប្រតិបត្តិការ​តាម​លំ​ញ័រ​សម្លេង​គ្រប់​ប្រភេទ​វី​ឌី​អូ​ដែល​អាចបង្កើត​អារ​ម្ម​ណ៏​ការ​ទស្សនា​កាន់តែ​អស្ចារ្យ​ជាមួយនិង​សម្លេង​ដ៏​ពិ​រោះ​រន្តំ​។​
 
 
4.Voice Assistance & Khmer Voice Support for Youtube 
 
​ផ្តល់ជូន​នូវ​ជំនួយការ​ក្នុង​ដំណើរការ​តាម Voice សម្លេង​ទៅដល់​៣​ជម្រើស​ដូចជា Bixby, Alexa & Google assistance​។​លើសពីនេះទៅទៀត​លោកអ្នក​ក៏​អាច Voice សម្លេង​ជា​ភាសា​ខ្មែរ​ដើម្បី​ស្វែងរក​វី​ដី​អូ ឬ​បទ​ចំរៀង​ក្នុង Youtube ដែល​លោកអ្នក​ត្រូវការ​បាន​ផងដែរ​!​ឡូយ​នោះ​ឡូយ​...
 
 
5. Easy Connection for Mobile and Computer: 
​លោកអ្នក​ក៏​អាចធ្វើ​ការតភ្ជាប់​បាន​ងាយស្រួល​ពី​កុំព្យូទ័រ ឬ​ទូរស័ព្ទដៃ ទៅកាន់​ទូរទស្សន៍ SAMSUNG QLED 8K បាន​យ៉ាង​ឡូយ​ផងដែរ ជាមួយ​Andriod និង iOS (Airplay 2) ដើម្បី​ធ្វើការ​ចែករំលែក តន្ត្រី វីដេអូ ឬ​ការកម្សាន្ត​នានា​!
 
6. Real Game Enhancer+
​សម្រាប់​លោកអ្នក​ដែល​ចូលចិត្ត​លេង​ហ្គេម​នឹង​ទទួលបាន​បទពិសោធន៍​នៃ​ការលេង​ហ្គេម​លើ​អេក្រង់​ដ៏​ធំ​…​ដ៏​សែន​ច្បាស់​ពីមុខ​ងារ Real Game Enhancer+ របស់​ទូរទស្សន៍ SAMSUNG QLED 8K ក្នុងការ​ផ្តល់ឱ្យ​វីដេអូ ឬ​រូបភាព​មាន​ល្បឿន​លឿន​ដំណើរការបាន​កាន់តែរ​លូន​ល្អ​បំផុត​!
 
7. No Gap Wall-Mount & Ambien Mode+
​អស់​បញ្ហា​ជាមួយ​ខ្សែ​រញ៉េរញ៉ៃ​ព័ទ្ធជុំវិញ​ទូរទស្សន៍​ជាមួយ One Connect Box ហើយ​លោកអ្នក​ក៏​អាច​រីករាយ​នឹង​ការ​រចនា​នូវ​មុខងារ​តាំង​រូបភាព​ផ្ទាល់ខ្លួន ឬ​រចនា​ផ្ទាល់​លើ Wallpaper ដែល​ធ្វើ​ឲ្យ​គេហដ្ឋាន​លោកអ្នក​កាន់តែ​ស្រស់ស្អាត​និង​ទាន់សម័យ​។​
 
​នៅមាន​ចំណុច​អភិវឌ្ឍន៍​ថ្មីៗ​ជាច្រើន​ទៀត​ដែល​ក្រុមហ៊ុន សាម​សុង នឹង​ធ្វើការ​ជម្រាបជូន​ក្នុងពេល​ខាងមុខនេះ​ជា​បន្តទៀត​! ទូរទស្សន៍ SAMSUNG QLED 8K កំពុង​ឈរ​បង្អួតខ្លួន​រង់ចាំ​លោកអ្នក​ហើយ​…​នៅឡើយ​តែ​អតិថិជន​ទាំងអស់​ទៅធ្វើជា​ម្ចាស់ និង​ធ្វើការ​ទស្សនា​ដោយផ្ទាល់​ប៉ុណ្ណោះ​! 
 
​អតិថិជន​ទាំងអស់​អាច​រក​ជាវ​ទូរទស្សន៍ SAMSUNG QLED 8K ដ៏​ល្អឥតខ្ចោះ​នេះ​បាន នៅតាម​ហាង​ចែកចាយ​ផលិតផល សាម​សុង ដូចជា​៖ ស៊ុន​ស៊ី​ម៉ិច​កូ​, KLD 3, ផ្សារ​ទំនើប AEON, K4 និង​ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច សាម​សុង នានា ទូទាំងប្រទេស​! តែ​កុំ​ភ្លេច​សួររក​ប័ណ្ណធានា​ពី​ផលិតផល​ផ្លូវការ​របស់​ក្រុមហ៊ុន​ផង​ណា​...
 
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​សាកសួរ​ដោយផ្ទាល់​តាម​ដេប៉ូ​ចែកចាយ​ផលិតផល របស់ សាម​សុង ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​សេវា​បម្រើ​អតិថិជន​តាមរយៈ​លេខ​ទូរស័ព្ទ​៖ 1800-203232!











Tag:
 ទូរទស្សន៍ Samsung
  អត្ថបទពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com