ជាតិ
សិល្បះ
លោក អ៊ិច ចន្ថា អ្នកនិពន្ធបទ«កណ្ដៀវអូន...» និង «ស្រណោះអង្រែ» សន្យាកែខ្លួន 10, Jun 2020 , 11:40 am
![លោក អ៊ិច ចន្ថា រូបស្ដាំដៃ កំពុងឱនសរសេរ (រូបផ្ដល់ឱ្យ)](https://image.thmeythmey.com/pictures/2020/06/10/thumb2/tt.jpg)
លោក អ៊ិច ចន្ថា រូបស្ដាំដៃ កំពុងឱនសរសេរ (រូបផ្ដល់ឱ្យ)
×![]()
ភ្នំពេញ៖ លោក អ៊ិច ចន្ថា បានទទួលស្គាល់ថា បទចម្រៀងរបស់ខ្លួនពិតជាបាន ប្រើពាក្យពេចន៍អសុរស ធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និងធ្វើឱ្យមហាជនមានការមិនពេញចិត្ត និងបណ្ដាលឱ្យប៉ះពាល់ដល់តម្លៃសីលធម៌សង្គមពិតមែន។ បទចម្រៀងបង្កប់ន័យអាសគ្រាម ដែលលោក អ៊ិច ចន្ថា តែងនិពន្ធនោះ មានបទ«កណ្ដៀវអូន...» និងបទ«ស្រណោះអង្រែ»។
អ្នកនិពន្ធដែលកើតឆ្នាំ១៩៨១រូបនេះ បានសន្យាថា នឹងមិនតែងនិពន្ធបទចម្រៀង ដែលបង្កឱ្យមានផលប៉ះពាល់ ដល់វប្បធម៌ជាតិ និងសង្គមតទៅទៀតឡើយ។ លោក អ៊ិច ចន្ថា បានធ្វើកិច្ចសន្យាកែខ្លួន នៅចំពោះមុខក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានហៅលោក ទៅអប់រំណែនាំ នៅព្រឹកថ្ងៃទី៩ មិថុនានេះ។
ក្រៅពីការសុំទោសជាសាធារណៈ ចំពោះកំហុសរបស់ខ្លួន អ្នកនិពន្ធបទសម្រៀងដែលធ្វើឱ្យមានការថ្នាំងថ្នាក់ចិត្តមហាជនរូបនេះ ក៏បានសន្យាថា នឹងចុះបញ្ជីផលិតកម្មរបស់ខ្លួន ឱ្យបានត្រឹមត្រូវទៅតាមច្បាប់ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com