ពីនេះ ពីនោះ
សុខភាព
កូនរៀនតាមអនឡាញ គួរតែឲ្យញ៉ាំផ្លែឈើទាំងនេះ ទើបជំនួយដល់ភ្នែកកូន 18, Jun 2020 , 8:59 pm
× ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអាចជំនួយដល់ភ្នែករបស់កូន ធ្វើឲ្យភ្នែកកូនមិនឆាប់ម្ញូបឡើយ។ តើមានអ្វីខ្លះទៅ?
- អ្នកម្តាយគួរតែឲ្យកូនញ៉ាំផ្លែប៉ោម ព្រោះក្នុងផ្លែឈើមួយនេះសម្បូរទៅដោយសារធាតុចិញ្ចឹមខ្ពស់ណាស់ ថែមទាំងមានផ្ទុកវីតាមីនជាច្រើន ដោយអាចធ្វើឲ្យប្រព័ន្ធការពាររាងកាយកូនរឹងមាំខ្លាំង ហើយអាចការពារភ្នែករបស់កូនបានទៀតផង។
- ផ្លែចេក ក៏ជាផ្លែឈើដែលអ្នកម្តាយគួរតែយកឲ្យកូនញ៉ាំដែរ ព្រោះក្នុងនោះក៏សម្បូរទៅដោយសារធាតុដែលអាចជួយដល់សុខភាពកូន ព្រមទាំងភ្នែកកូនផងដែរ។ ដូចនេះ អ្នកគួរតែឲ្យកូនញ៉ាំផ្លែចេកនេះ ទើបល្អចំពោះសុខភាពរបស់គេ។
- ផ្លែក្រូច ក៏ជាផ្លែឈើដែលធ្វើឲ្យប្រព័ន្ធការពាររាងកាយកូនរឹងមាំ ថែមទាំងជួយឲ្យភ្នែកកូនមិនឆាប់ម្ញូប។ ចំពោះកូនដែលម្ញូប ផ្លែក្រូចនេះ អាចជួយឲ្យភ្នែកគេមិនឡើងដឺក្រេខ្ពស់បាន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com