កញ្ញា អឿន ណៃហ៊ាង វ័យ២១ឆ្នាំ បានគាស់ឈ្នះទឹកប្រាក់ ៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ។ ទឹកប្រាក់នេះប្រៀបបីដូចជាកាដូធ្លាក់ពីលើមេឃ ដែលផ្តល់ជាដើមទុនប្រកបរបរដំបូង ក្នុងឆាកជីវិតរបស់កញ្ញា ។
កញ្ញា ណៃហ៊ាង ចង់បង្កើតមុខរបរមួយក្រោយអស់សង្ឃឹមនឹងរកការងារធ្វើបាន ប៉ុន្តែកញ្ញានៅខ្វះដើមទុនប្រហែល ៥លានរៀល ដើម្បីបញ្ជារទិញសម្លៀកបំពាក់ពីភ្នំពេញ យកមកលក់បន្តតាមអនឡាញនៅផ្ទះឯស្រុកឈូក ខេត្តកំពត ។ ការលក់សម្លៀកបំពាក់នេះ ជាមុខរបរក្នុងក្តីស្រមៃរបស់កញ្ញា ជាយូរមកហើយ ។
កញ្ញាបានឲ្យដឹងថា៖ «នៅថ្ងៃទី២៦ មិថុនានេះ ម៉ោងប្រហែល៨ព្រឹក ខ្ញុំទិញវើក WURKZ មួយកំប៉ុងក៏បានឈ្នះ១កំប៉ុង រួចខ្ញុំក៏យកទៅប្តូរ។ មួយកំប៉ុងដែលប្តូរនេះហើយ ជាកំប៉ុងផ្លាស់ប្តូរជីវិតដែលកំពុងអស់សង្ឃឹមរបស់ខ្ញុំឲ្យមានពន្លឺឡើងវិញ» ។
គួរបញ្ជាក់ថា ត្រឹម១សប្តាហ៍ ពីថ្ងៃទី២២ ដល់២៩ មិថុនានេះ អតិថិជនដែលបានគាស់ឈ្នះទឹកប្រាក់ ៥លានរៀល ពីវើក WURKZ មានចំនួនរហូតដល់ទៅ ២២នាក់ ដោយក្នុងនោះ ក្រុងភ្នំពេញចំនួន ៥នាក់, កំពង់ឆ្នាំង ៣នាក់, សៀមរាប ២នាក់, ព្រះវិហារ ១នាក់, ពោធ៍សាត់ ២ នាក់, កំពត ៣នាក់, ប៉ៃលិន ១នាក់, កំពង់ស្ពឺ ១នាក់, ត្បូងឃ្មុំ ១នាក់, ឧត្តរមានជ័យ ១នាក់, តាកែវ ១នាក់, និង បន្ទាយមានជ័យ ១នាក់ ផងដែរ ។
គាស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កុំភ្លេចពិនិត្យមើលក្រវិលកំប៉ុងដើម្បីមានឱកាសឈ្នះទឹកប្រាក់ ៥០លានរៀល ៥លានរៀល និងរង្វាន់ច្រើនសន្ធឹកសន្ធាប់ទៀត ៕
(អត្ថបទពាណិជ្ជកម្ម)