ជាតិ
២៥ខេត្ត/រាជធានី
«​ចចាត​ក្រឹម​» (Common Kingfisher) ជា​បក្សី​តូច​មាន​ពណ៌​ស្រស់ស្អាត
18, Jul 2020 , 7:39 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ចចាត​ក្រឹម (Common Kingfisher) ជា​ប្រភេទ​បក្សី​ដែលមាន​ពណ៌​ល្អឆើត ប៉ុន្តែ​មាន​រូបរាង​តូច​ល្អិត ចូលចិត្ត​រស់នៅ​តំបន់​ដែលមាន​ព្រៃ​ស្មោង​ដុះ​ច្រើន តាម​ប្រឡាយ វាលភក់​រុក្ខជាតិ ក៏ដូចជា​តាម​តំបន់ឆ្នេរ​។ នេះ​បើតាម​ការ​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងបរិស្ថាន​។​
​បក្សី​តូច​នេះ មាន​ទំហំ​ត្រឹមតែ ១៦-១៨ សង់ទីម៉ែត្រ​ប៉ុណ្ណោះ​។ នៅតាម​បណ្ដោយ​ខ្លួន​របស់​វា ត្រចៀក និង​ពោះ​មាន​ពណ៌​ត្នោត រីឯ​បំពង់ក​ពណ៌​ស និង​ក្បាលមាន​ពណ៌​ខៀវ​ស​អុជៗ​។ 
​សត្វ​ចចាត​ក្រឹម​នះ ចាប់ផ្ដើម​បន្ត​ពូជ​ពី​ខែមករា រហូត​ទៅដល់​ខែកក្កដា ដែលមាន​រយៈពេល​ដូច​នៃ​គ្នា នឹង​សត្វ​ស្ទាំង​ស្មៅ​ស​ស្លាប​ឆែក​ដែរ​។ សត្វ​នេះ​មាន​វត្ត​នៅតាម​បណ្ដា​ខេត្ត​ដូចជា ខេត្តក្រចេះ ខេត្តសៀមរាប និង​នៅ​តំបន់ដីសើម​នៃ​ប្រទេស​កម្ពុជា​៕

© រក្សាសិទ្ធិដោយ thmeythmey.com