ជាតិ
សិល្បះ
សម្ដេច ហ៊ុន សែន សោកស្តាយចំពោះការបាត់បង់ជីវិតព្រឹទ្ធាចារ្យ ព្រីង សាឃន វីរសិល្បករដ៏ឆ្នើម 20, Jul 2020 , 5:53 pm
![ព្រឹទ្ធាចារ្យ ព្រីង សាឃន នាពិធីវប្បធម៌ជាតិនៅមជ្ឈមណ្ឌលកោះពេជ្រ កន្លងមក](https://image.thmeythmey.com/pictures/2020/07/20/thumb2/prin.jpg)
ព្រឹទ្ធាចារ្យ ព្រីង សាឃន នាពិធីវប្បធម៌ជាតិនៅមជ្ឈមណ្ឌលកោះពេជ្រ កន្លងមក
×![]()
ភ្នំពេញ៖ ការបាត់បង់លោក ព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី គឺជាការបាត់បង់វីរសិល្បករដ៏ឆ្នើមមួយរូប ដែលបានលះបង់ពេលវេលា រួមចំណែកលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិពេញមួយជីវិតរបស់លោក។ នេះគឺជាខ្លឹមសារក្នុងលិខិតរំលែកទុក្ខរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើជូនអ្នកស្រី អ៊ឹម សុវណ្ណ ភរិយារបស់សពលោកព្រឹទ្ធាចារ្យ ព្រីង សាឃន។
ក្នុងលិខិតចែករំលែកទុក្ខនាថ្ងៃចន្ទនេះ សម្ដេចនាយករដ្ឋមន្ត្រី និងសម្តេច ប៊ុនរ៉ានី ហ៊ុន សែន បានសម្ដែងនូវការសោកស្ដាយ ស្រណោះអាឡោះអាល័យ ចំពោះការបាត់បង់វីរសិល្បករដ៏ឆ្នើមរូបនេះ។
សូមរំឭកផងដែរថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ក្នុងទិវាវប្បធម៌ជាតិ ព្រឹទ្ធាចារ្យនាដកោសល្យវដ្ដី ព្រីង សាឃន បានឡើងរាំ ចង្វាក់រាំវង់ ជាមួយទេវនាដនិម្មិត ឯម ធាយ ដែលប្រារព្ធធ្វើនៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមអធិបតីភាពសម្ដេច ហ៊ុន សែន៕
© រក្សាសិទ្ធិដោយ thmeythmey.com