COVID-19
ជាតិ
រកឃើញ​ករណីឆ្លង COVID-19 ចំនួន​២៦នាក់ទៀតនៅ​កម្ពុជា
21, Jul 2020 , 8:54 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួង​សុខាភិបាលនាព្រឹក​ថ្ងៃអង្គារនេះ បាន​ប្រកាសពី​ករណី​ឆ្លង COVID-19 ចំនួន​​២៦ករណីទៀតនៅ​កម្ពុជា ដែល​សុទ្ធតែជាជន​ជាតិ​ខ្មែរ។ ក្នុងចំណោមអ្នកទាំងនោះ មាន​៥នាក់មកពីអេហ្ស៊ីប និង​២០នាក់មក​ពី​រុស្ស៊ី ហើយ​បន្តជើងហោះហើរ​តាមម៉ាឡេស៊ី (MH754) និងមកដល់កម្ពុជាកាលពីព្រឹក​ថ្ងៃទី១៩ ខែ​កក្កដា។ រីឯ១នាក់ទៀតមកពីកូរ៉េខាងត្បូង ហើយមក​ដល់​កម្ពុជានៅយប់ថ្ងៃទី១៩ ខែកក្កដា។


បើតាម​ក្រសួងសុខាភិបាល  អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ចំនួន​២៦​នាក់​នោះ មាន​អ្នករស់នៅ​ភ្នំពេញ​១៤​នាក់​, ឧ​ត្ត​រ​មានជ័យ​១​នាក់​, បន្ទាយមានជ័យ​៣​នាក់​, សៀមរាប ២​នាក់​,   ស្វាយរៀង ២​នាក់​, ព្រះសីហនុ ១​នាក់​,  បាត់ដំបង់ ១​នាក់​, ​ត្បូងឃ្មុំ ១​នាក់​ និងខេត្តកំពង់ចាម ១​នាក់​។ ចំនួន​នៃ​អ្នកជំងឺ​នេះ  បានធ្វើឱ្យ​កម្ពុជា កើន​អ្នកជំងឺ​កូ​វីដ​-១៩​សរុប ១៩៧​នាក់ ដោយ​ក្នុងនោះ​មាន​អ្នកជា​សះ​ស្បី​យ ១៤០​នាក់​។​

ដោយឡែក អ្នកដំណើរ​ដែល​បានធ្វើ​ដំណើរ​មក​កម្ពុជា​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ ពី​ប្រទេស​អេ​ហ្ស៊ី​ប និង​រុស្សី​មាន​ចំនួន​១១៩​នាក់​នោះ ត្រូវបាន​ក្រសួងសុខាភិបាល​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​សម្តេច ហ៊ុន សែន បុរី​១០០​ខ្នង​។ រីឯ អ្នកដំណើរ​ចំនួន​១០៩​នាក់​ដែល​មកពី​ប្រទេស​កូរ៉េ​ជាមួយ​បុរស​ខ្មែរ​ម្នាក់​រកឃើញ​ជំងឺ​កូ​វីដ​-១៩​នោះ មាន​២០​នាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទ័ពអាកាស និង​៨៩​នាក់​ទៀត ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​មួយកន្លែង​ក្នុង​រាជធានីភ្នំពេញ​។ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា អ្នកដំណើរ​ដែល​មកពី​កូរ៉េ ជាមួយ​បុរស​ខ្មែរ​តេស្ត​រកឃើញ​កូ​វីដ​-១៩ គឺមាន​១៣​ជាតិ​សាសន៍​៕​

© រក្សាសិទ្ធិដោយ thmeythmey.com