ជាតិ
សត្វកម្រ រុក្ខជាតិ និងដើមឈើធំៗ...នៅ«អូរកាសៀប» រង់ចាំទទួលទេសចរទៅទស្សនា 26, Jul 2020 , 2:39 pm
![](https://image.thmeythmey.com/pictures/2020/07/26/thumb2/tour__1_.jpg)
×![]()
ភ្នំពេញ៖សហគមន៍តំបន់ការពារធម្មជាតិអូរកាសៀប នៃឧទ្យានជាតិវើនសៃ-សៀមប៉ាង ជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ត្រកាលមួយ ដែលសម្បូរទៅដោយរុក្ខជាតិ និងដើមឈើធំៗចម្រុះ, ទឹកជ្រោះ និងអូរធម្មជាតិ ជាពិសេសសត្វតូចថ្ពាល់លឿង ដែលជាប្រភេទសត្វកម្រផងដែរ។ នេះបើតាមការបញ្ជាក់របស់ក្រសួងបរិស្ថាននៅទំព័រហ្វេសប៊ុក។
បើតាមក្រសួងបរិស្ថាន ក្រៅតែគយគន់ទិដ្ឋភាពធម្មជាតិហើយនោះ អ្នកទេសចរក៏អាចលម្ហែដោយការជិះកង់កម្សាន្ត ហើយនៅពេលយប់ទេសចរអាចបោះតង់គេង អាំងសាច់ និងភ្លក់រសជាតិអាហារប្រពៃណី របស់សហគមន៍នៅក្នុងតំបន់។
សូមជម្រាបថា សហគមន៍តំបន់ការពារធម្មជាតិអូរកាសៀប នៃឧទ្យានជាតិវើនសៃ-សៀមប៉ាង មានផ្ទៃដី១,៦៦៨ហិកតា ស្ថិតនៅក្នុងភូមិកងណក ភូមិអ៊ីទូប និងភូមិបាក់កែ ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី។
ខេត្តដែលស្ថិតនៅក្នុងភូមិភាគឦសានមួយនេះ មានតំបន់ទេសចរណ៍សរុបចំនួន១៤កន្លែង ក្នុងនោះរមណីយដ្ឋានវប្បធម៌ធម្មជាតិមាន២កន្លែង និងតំបន់រមណីយដ្ឋានធម្មជាតិមាន១២កន្លែង ដោយឡែក ៨កន្លែង គ្រប់គ្រងដោយសហគមន៍ជនជាតិដើមភាគតិច។ កាលពីឆ្នាំកន្លងទៅ ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរជាង២៣ម៉ឺននាក់៕
![](https://image.thmeythmey.com/pictures/2020/07/26/tour__2_.jpg)
![](https://image.thmeythmey.com/pictures/2020/07/26/tour__3_.jpg)
![](https://image.thmeythmey.com/pictures/2020/07/26/tour__4_.jpg)
![](https://image.thmeythmey.com/pictures/2020/07/26/tour__5_.jpg)
![](https://image.thmeythmey.com/pictures/2020/07/26/tour__6_.jpg)
Tag:
តំបន់ការពារធម្មជាតិអូរកាសៀប
© រក្សាសិទ្ធិដោយ thmeythmey.com