ជាតិ
សុខភាព
ក្រៅពី​កត្តា​ចិត្តសាស្ត្រ សង្គម និង​ជីវសាស្ត្រ​, កត្តា​តំណពូជ​ក៏​ធ្វើ​ឲ្យ​កើត​«​ជំងឺ​ធ្លាក់ទឹក​ចិ​ត្ដ​»​ដែរ​!
03, Aug 2020 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ ជំងឺ​ធ្លាក់​ទឹកចិត្ត ជា​ឃាតករ​លាក់​មុខ​មួយ ដែល​បានសម្លាប់​មនុស្ស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​។ លោក​វេជ្ជបណ្ឌិត ឈឹម សុធា​រ៉ា បាន​លើកឡើងថា ជំងឺ​ធ្លាក់​ទឹកចិត្ត​បណ្ដាលមកពី​មូលហេតុ​៣​យ៉ាង​គឺ កត្តា​ចិត្តសាស្ត្រ កត្តា​សង្គម និង​កត្តា​ជីវសាស្ត្រ​ដែល​រួមផ្សំ​កត្តា​តំណពូជ​ផងដែរ​។​

​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​វេជ្ជបណ្ឌិត ឈឹម សុធា​រ៉ា ឯកទេស​ជំងឺផ្លូវចិត្ត និង​ជានា​យក​ប្រតិបត្តិ​អង្គការ​ចិត្ត​សង្គម​អន្តរ​វប្បធម៌​(TPO) ដូចតទៅ​៖
 
 
 
​បើតាម​លោក​វេជ្ជបណ្ឌិត ឈឹម សុធា​រ៉ា ក្នុងចំណោម​កត្តា​ធំៗ​បី​នេះ កត្តា​តំណពូជ​ក៏​កើតមាន​ច្រើន​ផងដែរ ប្រសិនបើ​ឪពុក ឬ​ម្តាយ​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត នោះ​កូន​ក៏មាន​ភាគរយ​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​ផងដែរ​។ លោក​វេជ្ជបណ្ឌិត បាន​ពន្យល់​ដូច្នេះ​ថា​៖«​ហ្សែ​ន គឺជា​ប្រព័ន្ធ​កោសិកា DNA នៅក្នុង​កោសិកា​ខួរក្បាល វា​មាន​ផ្នែក​មួយ​ដែល​ជាប់​កំណត់​ជំងឺ​ធ្លាក់​ទឹកចិត្ត​នៅក្នុង​គ្រួសារ​។ គេ​សង្កេតឃើញថា ប្រសិនបើ នៅក្នុង​គ្រួសារ​មាន​ឪពុក ឬ​ម្តាយ​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត អាច​២០-២៥ ភាគរយ កូន​អាចមាន​ជំងឺ​ធ្លាក់ទឹក​ចិ​ត្ដ​ដែរ​។ ប៉ុន្តែ ប្រសិនបើ ឪពុកម្តាយ​កើត​ទាំងពីរ​នាក់ កូន​អាច​ប្រ​ឈឹម​នឹង​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​រហូតដល់​៥០ ភាគរយ​»៕

© រក្សាសិទ្ធិដោយ thmeythmey.com