អត្ថបទពាណិជ្ជកម្ម
សៀមរាប ជាជំហានបន្ទាប់របស់ Muuve 04, Aug 2020 , 4:00 pm
× ជំងឺឆ្លង កូវីដ-១៩ រាតត្បាតយ៉ាងឆាប់រហ័ស ដែលសឹងតែមិនគួរឲ្យជឿ។ ក្នុងរយៈពេលតែប៉ុន្មានខែ កូវីដ-១៩ ចម្លងពីមនុស្សម្នាក់ទៅមនុស្សទូទាំងសកល ដែលបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ជំរុញប្រជាជនម្នាក់ៗឲ្យស្នាក់នៅក្នុងផ្ទះ។
ដោយសារតែខ្លាចឆ្លង មនុស្សម្នាក់ៗ ជៀសវាងបរិភោគអាហារនៅតាមហាង និងទីសាធារណៈផ្សេងៗ។ ដោយហេតុនេះ សេវាកម្មដឹកជញ្ជូនអាហារ មានការពេញនិយមយ៉ាងខ្លាំង។អាជីវកម្មដឹកជញ្ជូនអាហារ Muuve បានក្លាយជាចំនុចតភ្ជាប់ដ៏សំខាន់មួយ របស់អាជីវកម្មផ្នែកអាហារ ទៅកាន់អតិថិជន ដែលបច្ចុប្បន្ន ក៏មានការពេញនិយមទាំងក្រៅរាជធានីដែរ។
Muuve កំពុងចាប់ដៃគូជាមួយហាងជាង ១០០ នៅខេត្តសៀមរាប តាំងពីចាប់បើកដំណើរការ នៅថ្ងៃទី០៧ ខែកក្កដា មកម្ល៉េះ។ ម្ចាស់ហាង Dialogue នៅខេត្តសៀមរាប លោក សេង ពិសិដ្ឋ សង្កេតឃើញថា អាជីវកម្មដឹកជញ្ជូនអាហារ ផ្ដល់អត្ថប្រយោជន៍ទៅដល់មនុស្សយ៉ាងច្រើន ក្នុងខណៈជំងឺរាតត្បាតនេះ ទាំងប្រជាជនដែលពុំហ៊ានចេញក្រៅ និងអ្នកជំនួញផ្នែកអាហារផ្សេងៗ។
លោក ពិសិដ្ឋ បានបន្តថា៖«យើងអត់ចង់ចាំយូរ ហើយក៏អត់ចង់សួរគេច្រើនដែរ។ គ្រាន់តែឮ [ពី អាជីវកម្មដឹកជញ្ជូនអាហារ Muuve] យើងដាក់បញ្ចូលតែម្ដង»។
ដើម្បីអបអរសាទរការបន្ថែមសេវាកម្មនៅសៀមរាប ក៏ដូចជាការណែនាំ ទៅដល់ប្រជាជននៃខេត្តសៀមរាបផង Muuve ផ្ដល់ជូនការចុះតម្លៃពិសេស ដល់អ្នកកម្ម៉ង់ដំបូងផងដែរ។ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ ៣ដុល្លារ ដោយគ្រាន់តែវាយប្រូម៉ូកូដ LOVERS។ កាន់តែពិសេសទៅទៀតនោះ សេវាដឹកជញ្ជូនមានតម្លៃត្រឹមតែ ១ដុល្លារ សម្រាប់គ្រប់ទីកន្លែងនៅក្នុងក្រុងសៀមរាប!
© រក្សាសិទ្ធិដោយ thmeythmey.com