COVID-19
អន្តរជាតិ
ករណី COVID-19 នៅ​អាស៊ីអាគ្នេយ៍​ឡើង​កាន់តែ​ខ្ពស់ មានតែ​ព្រុយ​ណេ​ប៉ុណ្ណោះ​ដែល​ស្ងប់ស្ងាត់​
05, Aug 2020 , 5:35 pm        
រូបភាព
ទីបញ្ចុះសពអ្នកស្លាប់​ដោយសារកូវីដ១៩ នៅ Keputih ខេត្ត Surabaya ប្រទេសឥណ្ឌូណេស៊ី។ រូបថត AFP
ទីបញ្ចុះសពអ្នកស្លាប់​ដោយសារកូវីដ១៩ នៅ Keputih ខេត្ត Surabaya ប្រទេសឥណ្ឌូណេស៊ី។ រូបថត AFP
ដោយ: រួបរួម
​ករណី​ឆ្លង COVID-19 នៅ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍ បន្ត​ហក់​ឡើង​កាន់តែ​ខ្ពស់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ឥណ្ឌូណេស៊ី ហ្វីលីពីន និង​សិង្ហ​បុរី នៅតែ​មួយចំនួន​នាំមុខគេ រីឯ​បណ្តា​ប្រទេស​ដទៃទៀត​រកឃើញ​ជា​បន្តបន្ទាប់ ដោយ​លើកលែងតែ​ព្រុយ​ណេ​ប៉ុណ្ណោះ​ដែល​ស្ងប់ស្ងាត់​យូរ​ជាងគេ​។​
 
​ករណី​ឆ្លង​នៅ​អាស៊ីអាគ្នេយ៍​ដោយ​គិត​ត្រឹម​ថ្ងៃទី​៥ ខែសីហា នេះ​៖
១.​ឥណ្ឌូណេស៊ី​៖ ១១៦ ៨៦៥​ករណី (​ឆ្លង​ថ្មី​១៨០៩), ស្លាប់​៥៤៥២ (​ស្លាប់​ថ្មី​៦៤), សះស្បើយ​៧៣ ៨៨០
២.​ហ្វីលីពីន​៖ ១១៥ ៩៨០​ករណី (​ឆ្លង​ថ្មី​៣៤៦២), ស្លាប់​២១២៣ (​ស្លាប់​ថ្មី​៩), សះស្បើយ​៦៦ ២៧០
៣.​សិង្ហ​បុរី​៖ ៥៤ ២៥៤​ករណី (​ឆ្លង​ថ្មី​៩០៨), ស្លាប់​២៧, សះស្បើយ​៤៧ ៤៥៤
៤.​ម៉ាឡេស៊ី​៖ ៩០២៣​ករណី (​ឆ្លង​ថ្មី​២១), ស្លាប់​១២៥, សះស្បើយ​៨៧០២
៥.​ថៃ​៖ ៣៣២៨​ករណី (​ឆ្លង​ថ្មី​៧), ស្លាប់​៥៨, សះស្បើយ​៣១៤២
៦.​វៀតណាម​៖ ៦៧២​ករណី​, ស្លាប់​៨, សះស្បើយ​៣៧៨
៧.​មី​យ៉ាន់​ម៉ា​៖ ៣៥៦​ករណី (​ឆ្លង​ថ្មី​១), ស្លាប់​៦, សះស្បើយ​៣០២
៨.​កម្ពុជា​៖ ២៤៣​ករណី (​ឆ្លង​ថ្មី​២), សះស្បើយ​២០២
៩.​ព្រុយ​ណេ​៖ ១៤១​ករណី​, ស្លាប់​៣, សះស្បើយ​១៣៨, មិនទាន់មាន​អ្នកជំងឺ​ថ្មី​
១០.​ទី​ម័​រ​ខាងកើត​៖ ២៥​ករណី​, សះស្បើយ​២៤
១១.​ឡាវ​៖ ២០​ករណី​, សះស្បើយ​១៩៕

© រក្សាសិទ្ធិដោយ thmeythmey.com