ជាតិ
«ចំការខ្នុរ រីហ្សត ប៉ៃលិន» ទីទេសចរណ៍កែច្នៃថ្មីដែលមានផ្ទះស្នាក់ចម្រុះពណ៌
30, Aug 2020 , 10:59 pm        
រូបភាព
 រូបភាពពីទំព័រហ្វេសប៊ុក ចំការខ្នុរ រីហ្សត ប៉ៃលិន
រូបភាពពីទំព័រហ្វេសប៊ុក ចំការខ្នុរ រីហ្សត ប៉ៃលិន
ដោយ:
ចំការខ្នុរ រីហ្សត ប៉ៃលិន ជាទីទេសចរណ៍កែច្នៃថ្មីសន្លាង មានផ្ទះស្នាក់ចម្រុះពណ៌ កន្លែងអាំងសាច់ ទឹកហូរពីលើភ្នំ និងកន្លែងថតរូបយ៉ាងទាក់ទាញ។ តំបន់ទេសចរណ៍កែច្នៃមួយនេះ ស្ថិតនៅក្នុងភូមិបរហ៊ុយ សង្កាត់បរយ៉ាខា ស្រុកប៉ៃលិន ខេត្តប៉ៃលិន។


ទីទេសចរណ៍ដែលមានការកែច្នៃមិនឈប់ឈរ ផ្ទះស្នាក់ចម្រុះពណ៌ រំលេចខ្លួនក្នុងធម្មជាតិខៀវស្រងាត់ កន្លែងសម្រាប់បោះតង់ ជាមួយកន្លែងការច្នៃសម្រាប់ថតរូបយ៉ាងស្រស់ស្អាតប្លែកភ្នែក ជាចំណុចទាក់ទាញនៃតំបន់ទេសចរណ៍កែច្នៃ ចំការខ្នុរ រីហ្សត ប៉ៃលិន។ អ្នកនាង យ៉ត ឡាលីន ម្ចាស់រីហ្សតមួយនេះ បានប្រាប់សារព័ត៌មាន ThmeyThmey25 តាមទូរស័ព្ទថា « ចំណុចទាក់ទាញយើង មានផ្ទះស្នាក់ច្រើនពណ៌ ទេសចរគាត់ថតរូបស្អាត។ យើងកែច្នៃរហូត មិនទុកអ្វីនៅដដែលៗ ដូច្នេះទេសចរគាត់អត់សាំ។ អ៊ីចឹង ទោះទេសចរគាត់ធ្លាប់មកហើយ ក៏គាត់មកលេងទៀតដែរ ព្រោះយើងមានអ្វីថ្មីៗរហូត»។ 

 រូបភាពពីទំព័រហ្វេសប៊ុក ចំការខ្នុរ រីហ្សត ប៉ៃលិន

អ្នកនាងបានបន្តទៀតថា ចំការខ្នុរ រីហ្សត ប៉ៃលិន ចាប់ផ្ដើមបើកទទួលភ្ញៀវទេសចរ កាលពីខែ កុម្ភៈ ឆ្នាំ២០២០។ ទើបតែដំណើរការបាន ប្រមាណជា៦ខែប៉ុណ្ណោះ ប៉ុន្តែទោះបីជាបើកដំណើរទើបបានរយៈពេលខ្លី រីហ្សតមួយនេះ ទទួលបានការគាំទ្រជាខ្លាំងពីភ្ញៀវទេសចរ ពោលគឺកន្លែងស្នាក់នៅក្នុងរីហ្សត ស្ទើរមិនដែលសល់នោះទេ៕


រូបភាពពីទំព័រហ្វេសប៊ុក ចំការខ្នុរ រីហ្សត ប៉ៃលិន


រូបភាពពីទំព័រហ្វេសប៊ុក ចំការខ្នុរ រីហ្សត ប៉ៃលិន


រូបភាពពីទំព័រហ្វេសប៊ុក ចំការខ្នុរ រីហ្សត ប៉ៃលិន


 រូបភាពពីទំព័រហ្វេសប៊ុក ចំការខ្នុរ រីហ្សត ប៉ៃលិន
 
 

Tag:
 ប៉ៃលិន ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com