COVID-19
ជាតិ
សង្គមជាតិ
បុរសខ្មែរម្នាក់និងចិន៤នាក់ជាសះស្បើយពីជំងឺកូវីដ-១៩ ខណៈអ្នកជំងឺនៅសល់៣នាក់ទៀត 03, Sep 2020 , 9:05 am
![គ្រូព្យាបាលអ្នកជំងឺកូវីដ-១៩ រូបភាពពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង](https://image.thmeythmey.com/pictures/2020/09/03/thumb2/rt.jpg)
គ្រូព្យាបាលអ្នកជំងឺកូវីដ-១៩ រូបភាពពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង
×![]()
ភ្នំពេញ៖ ក្រសួងសុខាភិបាលនាថ្ងៃទី៣ ខែកញ្ញានេះ បានប្រកាសថា មានអ្នកជាសះស្បើយកូវីដ-១៩ ចំនួន៥នាក់ទៀតដែលក្នុងនោះមានជនជាតិខ្មែរម្នាក់ និងជនជាតិចិន៤នាក់។ តួលេខអ្នកជាសះស្បើយទាំង៥នាក់នេះធ្វើឲ្យអ្នកជាសះស្បើយកើនដល់ ២៧១នាក់ ក្នុងចំណោមអ្នកឆ្លងចំនួន២៧៤នាក់ ដែលនៅសល់តែ៣នាក់បន្តព្យាបាល។
អ្នកជាសះស្បើយចំនួន៥នាក់នោះ គឺបុរសជនជាតិខ្មែរអាយុ២៦ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបុរសជាតិចិនចំនួន៤នាក់ មានអាយុចន្លោះពី២០ទៅ២៧ឆ្នាំ ដែលជាអ្នកធ្វើដំណើរមកពីប្រទេសហ្វីលីពីន ហើយចូលមកកម្ពុជានៅថ្ងៃទី៩ ខែសីហា។
ថ្ងៃនេះក្រសួងសុខាភិបាលក៏ប្រកាសថា ពុំមានករណីឆ្លងថ្មីឡើយក្នុងរយៈពេល១៩ថ្ងៃមកហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com