ជាតិ
ខែវស្សាលោកតា សំបូរ តែងតែទៅច្រូតស្មៅក្នុងបរិវេណអង្គរដើម្បីឲ្យគោស៊ី 03, Sep 2020 , 11:29 pm
× សៀមរាប៖ ជារៀងរាល់ព្រឹកព្រលឹម លោកតា សំបូរ តែងតែទៅច្រូតស្មៅ នៅបរិវេណវាលស្មៅប៉ែកខាងកើតនៃប្រាសាទអង្គរវត្ត។ អ្នកភូមិគិរីមានន្ទ ឃុំអំពិល ស្រុកប្រាសាទបាគងរូបនេះ ធ្វើដំណើរដោយម៉ូតូ មកច្រូតស្មៅនៅអង្គរវត្ត ដោយសារខែវស្សានេះ នៅអង្គរវត្តមានស្មៅល្អៗច្រើន ដែលជាចំណីដ៏ឆ្ងាញ់របស់គោ។ ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានអេឡិកត្រូនិកថ្មីៗ លោកតាសំបូរ វ័យ៧០ឆ្នាំប្រាប់ថា លោកតាចិញ្ចឹមគោ៤ក្បាល មានញី២ក្បាល និងឈ្មោល២ក្បាល ដោយចិញ្ចឹមយកកូនលក់។ ជារៀងរាល់ថ្ងៃលោកតាមកច្រូតស្មៅក្នុងបរិមាណ ១ការ៉ុងកន្លះ ដើម្បីទុកឱ្យគោស៊ី។
សូមអញ្ជើញទស្សនាបទសម្ភាស រវាងអ្នកនាង អ៊ីសា រ៉ហានី នៃសារព័ត៌មានថ្មីៗ ជាមួយលោកតា សំបូរ នៅបរិវេណប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២៧ សីហា ដូចតទៅ៖
Tag:
អង្គរវត្ត
វាលស្មៅអង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com