ជាតិ
សុខភាព
ជំងឺ​ធ្លាក់​ទឹកចិត្ត​មាន​៣​កម្រិត​, តើ​អាច​ព្យាបាល​ជំងឺ​នេះ​ជាសះស្បើយ​ដោយ​ប្រើ​វិធី​ណា​ក្នុង​កម្រិត​នីមួយៗ​?
09, Sep 2020 , 8:29 pm        
រូបភាព
ភ្នំពេញ​៖ ជំងឺ​ធ្លាក់​ទឹកចិត្ត​មាន​៣​កម្រិត គឺ​កម្រិត​ស្រាល មធ្យម និង​កម្រិតធ្ងន់ ហើយ​អ្នកជំងឺ​ស្ថិតក្នុង​កម្រិត​មធ្យម​និង​ធ្ងន់ អាចមាន​អារម្មណ៍​ចង់​សម្លាប់ខ្លួន​ម្ដងម្កាល​។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺផ្លូវចិត្ត ឈឹម សុធា​រ៉ា បាន​អះអាងថា ទោះបីជា​ជំងឺ​នេះ អាច​សម្លាប់​មនុស្ស​ដោយ​មិនដឹង​ខ្លួន​ក៏ដោយ តែ​ជំងឺ​នេះ​អាច​ព្យាបាល​ជា និង​ងាយ​ព្យាបាល​ជាង​ជំងឺ​វេជ្ជសាស្ត្រ​មួយចំនួន​។ តើ​អាច​ព្យាបាល​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ឲ្យ​ជាសះស្បើយ​ដោយ​ប្រើ​វិធី​ណា​ក្នុង​កម្រិត​នីមួយៗ​?


​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី ជា​អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​វេជ្ជបណ្ឌិត ឈឹម សុធា​រ៉ា ឯកទេស​ជំងឺផ្លូវចិត្ត និង​ជានា​យក​ប្រតិ​ប​ត្ត​ការ​អង្គការ​សង្គម​អន្តរ​វប្បធម៌ ដូចតទៅ​៖
 
 
​បើតាម​លោក​វេជ្ជបណ្ឌិត ឈឹម សុធា​រ៉ា ជំងឺ​ធ្លាក់​ទឹកចិត្ត អាច​ព្យាបាល​ទៅតាម​មូលហេតុ និង​កម្រិត​របស់​វា​។ ក្នុងនោះ​បើសិន ស្ថិតក្នុង​កម្រិត​ស្រាល អ្នកជំងឺ​អាច​ពិគ្រោះ​យោបល់​ដោយ​មិនចាំបាច់​ប្រើ​ថ្នាំ រីឯ​កម្រិត​មធ្យម និង​ធ្ងន់ ត្រូវ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ ហើយ​ការព្យាបាល​អាចមាន​រយៈ​ពេល​១​ឆ្នាំ ឬ ២​ទៅ​៣​ឆ្នាំ​។​
 
​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺផ្លូវចិត្ត​រូបនេះ បាន​ណែនាំ​ថា អ្នកជំងឺ​ធ្លាក់ទឹក​ត្រូវ​ហ៊ាន​រក​ការព្យាបាល​ជាមួយ​គ្រូពេទ្យ​ជំនាញ ដោយ​កុំ​ខ្មាសអៀន ព្រោះ​ជំងឺ​នេះ​អាច​ព្យាបាល​ជា និង​ងាយ​ព្យាបាល​ជាង​ជំងឺ​វេជ្ជសាស្ត្រ​មួយចំនួន​ដូចជា​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​លើស​សម្ពាធ​ឈាម​ជាដើម​៕
 
អត្ថបទទាក់ទង

Tag:
 ជំងឺ​
  ធ្លាក់​ទឹកចិត្ត​
  សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com