កីឡាអន្តរជាតិ
អន្តរជាតិ
Suarez ស៊ុតបាន២គ្រាប់ និង Assist ១គ្រាប់នាការបង្ហាញខ្លួនត្រឹមជាង២០នាទីដំបូងនៅ Atletico Madrid
28, Sep 2020 , 12:07 am        
រូបភាព
Suarez រកបាន២គ្រាប់ និង assist ១គ្រាប់នាពេលបង្ហាញខ្លួនលើកដំបូងឲ្យ Atletico Madrid។ រូបថត Atletico Madrid
Suarez រកបាន២គ្រាប់ និង assist ១គ្រាប់នាពេលបង្ហាញខ្លួនលើកដំបូងឲ្យ Atletico Madrid។ រូបថត Atletico Madrid
ដោយ: រួបរួម
Luis Suarez បានស៊ុតបាល់បញ្ចូលទី២គ្រាប់ និងជួយឲ្យមិត្តរួមក្រុមសម្រេច (assist) បាន១គ្រាប់ នាការបង្ហាញខ្លួនលើកដំបូងចាប់ពីនាទី៧១ឲ្យ Atletico Madrid ក្នុងជ័យជម្នះ ៦-១ លើភ្ញៀវ Granada ក្នុងក្របខណ្ឌ La Liga។


នៅមុនវត្តមានរបស់ Suarez នៅលើទីលាន ម្ចាស់ផ្ទះ Atletico Madrid មាន៣គ្រាប់នាំមុខមុនទៅហើយ ដែលសម្រេចបានដោយ Diego Costa, Angel Correa និង Joao Felix។
Suarez ចូលជំនួស Costa នៅនាទី៧១ ហើយមិនទាន់ដល់២នាទីស្រួលបួលផង ខ្សែប្រយុទ្ធអុយរូហ្គាយរូបនេះ បានបញ្ជូនបាល់ទៅ Marcos Llorente ស៊ុតបញ្ចូលទី នាំមុខ Granada ៥-០។

នៅនាទី៨៥ ក្រោយការបញ្ជូនដោយក្បាលពីសំណាក់ Llorente វិញ Suarez បានស៊ុតបាល់បញ្ចូលទីគ្រាប់ដំបូងឲ្យក្រុមថ្មីរបស់ខ្លួន មុនពេល Jorge Molina វាយបក១គ្រាប់ឲ្យក្រុមភ្ញៀវ។ ឈានដល់នាទីបន្ថែម Suarez សម្រេចបានគ្រាប់ទី២ ដើម្បីសម្រេចលទ្ធផលសរុប ៦-១ សម្រាប់ម្ចាស់ផ្ទះ។

Suarez អាយុ៣៣ឆ្នាំ បានផ្ទេរពី Barcelona ទៅកាន់ Atletico Madrid កាលពីថ្ងៃសុក្រ ក្នុងកិច្ចសន្យា២ឆ្នាំ។ ពេលនេះ គេបានក្លាយជាកីឡាករទី១ដែលរកបានពីរគ្រាប់ នាការបង្ហាញខ្លួនលើកដំបូងឲ្យ Atletico Madrid៕



© រក្សាសិទ្ធិដោយ thmeythmey.com